Jorginho បានបង្កើតកំណត់ត្រា Premier League ជាមួយនឹងបាល់ប៉េណាល់ទីទល់នឹង Villa

Jorginho បានស៊ុតបាល់ប៉េណាល់ទីចំនួនពីរគ្រាប់កាលពីយប់មិញក្នុងជ័យជម្នះ 1-3 របស់ Chelsea ទល់នឹង Aston Villa ។

Goal_jorginhocropped_1c46eerwiinml1a38azwbnpgi3

ខ្សែបម្រើរូបនេះរកបានមួយគ្រាប់ក្នុងតង់ទី 1 ដើម្បីតាមស្មើការប្រកួត ហើយបន្ទាប់មកបញ្ជូនបាល់ទៅផ្ទះវិញក្នុងម៉ោងបញ្ឈប់ ដើម្បីធានាបានជ័យជម្នះសម្រាប់ Chelsea ។

B82e89ba 5e8c 49dd 9517 4fb253b679ba

យោងតាម ESPN ពេលនេះ Jorginho បានបង្កើតកំណត់ត្រា Premier League សម្រាប់ការស៊ុតបាល់ប៉េណាល់ទីច្រើនបំផុតក្នុងមួយឆ្នាំប្រតិទិន។ កំណត់ត្រាពីមុនត្រូវបានកាន់កាប់រួមគ្នាដោយលោក Matt Le Tissier និង Steven Gerrard (ដែលបានអវត្តមានកាលពីយប់មិញដោយសារ COVID)។

878B8331 7E58 4E98 95E9 19E039259912

Matt Le Tissier និង Steven Gerrardស៊ុត​ប៉េណាល់ទីបាន​៩​គ្រាប់ពេញមួយឆ្នាំប្រតិទិនខណៈដែលJorginho ឥឡូវនេះមាន 10 នៅឆ្នាំនេះ ហើយនៅសល់មួយប្រកួតទៀតក្នុងឆ្នាំ២០២១។

0fa80229bce47a34f09e6f5016b684893bf50376 1629397968 Fd9f4c36 1200x630

បើគិតគ្រាប់បាល់ក្នុងអាជីពនៅ​ក្រុម​ Chelsea តែម្ដង គ្រាប់​បាល់​៩២% របស់ Jorginho នៅChelsea បាន​ពី​ការ​ស៊ុត​បាល់​ប៉េណាល់ទី ។ ក្នុង​ចំណោម​គ្រាប់បាល់២៥​​គាត់​ស៊ុត​២​គ្រាប់ជាគ្រាប់បាល់ Open Play ហើយ​២៣​គ្រាប់​ទៀត​ជាបាល់ប៉េណាល់​ទី។

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN