អបអរសាទរអ្នកទទួលបាន iPhone13 ពី PIIK MALL! ចំណែកអ្នកមិនទាន់ទទួលបាន iPhone 13 កុំទាន់អស់សង្ឃឹមណា! កម្មវិធីនឹងនៅតែបន្ដទៀតពី PIIK MALL

រាជធានីភ្នំពេញ៖ មិនធម្មតាមែន! មហាព្រឹត្តិការណ៍ដែលមិនធ្លាប់មាន បានផ្តល់ការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាជនកម្ពុជារាប់ម៉ឺននាក់ ធ្វើឱ្យអតិថិជននិងហ្វេនៗរំភើបញាប់ញ័រក្នុងកម្មវិធីសម្ពោធជាផ្លូវការកាលពីថ្ងៃទី11 ធ្នូ 2021 របស់ក្រុមហ៊ុន PIIK MALL ហើយទីបំផុត ក្រុមហ៊ុនបានរកឃើញអតិថិជនដែលមានសំណាងអាចទិញទូរស័ព្ទស៊េរីទំនើប iPhone13 ក្នុងតម្លៃត្រឹមតែ 13$ តែប៉ុណ្ណោះពី PIIK MALL APP ហើយ។

Screen Shot 2021 12 30 At 4.21.07 PM

Screen Shot 2021 12 30 At 4.21.19 PM

Screen Shot 2021 12 30 At 4.21.30 PM

Screen Shot 2021 12 30 At 4.21.39 PM

Screen Shot 2021 12 30 At 4.21.51 PM

ចំពោះអតិថិជនដែលពុំទាន់ទទួលបាន iPhone 13 ក្នុងតម្លៃ $13 កុំទាន់អស់សង្ឃឹម! អតិថិជនទាំងអស់នៅតែមានឱកាសទទួលបានបន្តទៀតពី PIIK MALL រហូតដល់ដំណាច់ ខែមករា ឆ្នាំ2022។

ហើយអ្វីដែលកាន់តែអស្ចារ្យជាងនេះទៅទៀតនោះគឺ PIIK MALL បានផ្តល់ឱកាសឱ្យអតិថិជនរបស់ខ្លួនទាំងអស់អាចធ្វើការទិញទំនិញរាប់ម៉ឺនមុខក្នុងតម្លៃត្រឹមតែ 1$ (Everything $1) តែប៉ុណ្ណោះនៅក្នុខែធ្នូនេះ ដើម្បីអបអរសាទរការដាក់សម្ពោធជាផ្លូវការនេះ។

Screen Shot 2021 12 30 At 4.23.32 PM

មិនតែប៉ុណ្ណោះ ហ្វេនៗរបស់ PIIK MALL ក៏ទទួលបាននូវការបញ្ចុះតម្លៃដែលមិនធ្លាប់មានពីមុនមករហូតដល់ 90% ជាមួយនឹងការដឹកជញ្ជូនដោយឥតគិតថ្លៃទូទាំងរាជធានីភ្នំពេញ។

Screen Shot 2021 12 30 At 4.24.15 PM

ក្នុងឱកាសបើកសម្ពោធជាផ្លូវការនេះផងដែរ លោកអគ្គនាយក សេង លាប បានបញ្ជាក់ថា PIIK MALL គឺ The Real E-Commerce Platform ដែលជាវេទិកាទិញ-លក់តាមប្រព័ន្ធបច្ចេកវិទ្យាទំនើបដំបូងគេនៅកម្ពុជា មានដៃគូសហការទាំងក្នុងនិងក្រៅប្រទេស ព្រមទាំងមានទំនិញរាប់សិបម៉ឺនមុខទំនិញ។ លោកបានបន្ថែមទៀតថា អតិថិជនថ្មីចាស់ទាំងអស់នឹងទទួលបាននូវបច្ចេកវិទ្យាទំនើបថ្មីៗ ប្លែកៗ ជាពិសេសសម្រាប់ដៃគូសហការរបស់ PIIK MALL ដែលកំពុងមានតម្រូវការប្រព័ន្ធឌីជីថលចាំបាច់នាពេលបច្ចុប្បន្ននេះ ហើយកាន់តែពិសេស PIIK MALL បានផ្តល់ឱកាសការងារជូនប្រជាជន ឬសិស្ស និស្សិតជាច្រើនរូបឱ្យទទួលបាននូវបទពិសោធល្អៗ ថ្មីៗពីក្រុមហ៊ុនផងដែរ។

បន្ថែមពីលើការផ្តល់ជូនពិសេសៗ និងការបញ្ចុះតម្លៃខប់ៗនៅក្នុងការ Live កាលពីថ្ងៃទី11 ធ្នូ 2021 ហ្វេនៗរបស់ PIIK MALL ក៏ទទួលបាននូវភាពសប្បាយរីករាយតាមរយៈការលេងហ្គេមកម្សាន្ត ដែលជាទស្សនីយភាពមិនងាយបានឃើញរបស់តារាកិត្តិយសទាំង៥រូប រួមមាន កញ្ញា រ៉េត ស៊ូហ្សាណា កញ្ញាពេជ្រ សូលីកា កញ្ញាមីណា កញ្ញាចេនី និងលោក HENG ផងដែរ។ ក្រៅពីទេពកោសល្យក្នុងវិស័យសិល្បៈរបស់ពួកគេ ពួកគេក៏បានធ្វើការប្រកួតគ្នាដើម្បីស្វែងរកក្រុមដែលមានសមត្ថភាពចងចាំខ្ពស់ និងបច្ចេកទេសទិញទំនិញបានលឿន និងត្រឹមត្រូវច្រើនជាងគេនៅលើ PIIK MALL APP។

Screen Shot 2021 12 30 At 4.25.50 PM

ចុចទីនេះមើលវីដេអូពេញ: https://www.facebook.com/piikmall/videos/422589886239846/

ការ​ផ្តល់​ជូន​លើក​នេះ​ ពិត​ជា​ធ្វើ​ឱ្យ​ហ្វេន​ៗ​ដែល​ទន្ទឹង​រង់​ចាំ​​មិន​ខក​បំណង​មែន​។ ប៉ុន្តែ​សូម​កុំ​បារម្ភ ​ព្រោះ​ឱកាសទទួល​​បានការ​បញ្ចុះ​តម្លៃ​និង​ការ​ផ្តល់​ជូន​ពិសេស​ៗនៅ​មិន​ទាន់​អស់​នោះ​ទេ​។ PIIK MALL នៅ​មាន​​ការ​ភ្ញាក់​ផ្អើល​ជា​ច្រើន​សន្ធឹក​សន្ធាប់​ទៀត​ ត្រៀម​សម្រាប់​ហ្វេនៗ​សំណព្វ​ទាំង​អស់​គ្នា​។​

ប្រញាប់ឡើង កុំ​ឱ្យ​ឱកាស​ដ៏​ល្អនេះ​​កន្លង​​ផុតទៅឱ្យសោះ!​ តោះ! ដោន​ឡូត PIIK MALL APP ​ ឥឡូវ​នេះ​តាម​រយៈ ​ https://onelink.to/tyqvzh  ឬតាម​ដានវេបសាយ ​ហ្វេសប៊ុក​ផេក​ ឬតេឡេក្រាមរបស់ PIIK MALL តាម​រយៈ https://piikmall.com/mall/ https://www.facebook.com/piikmall https://t.me/piikmall ​​ដើម្បី​ទទួល​បាន​សំណាង​​និង​​​ដំណឹង​ថ្មី​ៗពី​ PIIK MALL៕