ទាយ​ធ្លុះ​ជោគវាសនា​ទៅ​ពេល​អនាគត ត្រឹម​តែ​មើល​របៀប​នៃ​ការ​ក្ដាប់​ដៃ​របស់​អ្នក

តើ​អ្នក​មាន​ទម្លាប់​ក្តាប់​ដៃ​របៀប​ណា? តាម​រយៈ​ទម្លាប់​របស់​អ្នក ១ ក្នុង​ចំណោម​ទម្លាប់​ទាំង ៣ ខាង​ក្រោម យើង​អាច​បង្ហាញ​ច្បាស់​ថា អ្នក​នឹង​មាន​ជោគវាសនា​បែប​ណា​ទៅ​ពេល​អនាគត៖

ប្រភេទ​ទី ១

មនុស្ស​ភាគ​ច្រើន គឺ​ដូច​ប្រភេទ​ទី ១ នេះ​ឯង ហើយ​រមែង​ជា​មនុស្ស​មាន​ចរិត​រួសរាយ រាក់ទាក់ ងាយ​ស្រួល​ក្នុង​ការ​សម្រប​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន។

ក្នុង​ជីវិត​ពួក​គេ​ ចេះ​បត់បែន​តាម​គ្រប់​កាលៈទេសៈ ដូច្នេះ​ហើយ​អនាគត​ទៅ​មុខ ពួក​គេ​ងាយ​នឹង​ទទួល​បាន​ភាព​មាន​បាន​យ៉ាង​ឆាប់​រហ័ស ពោល​ទាមទារ​តែ​ការ​ខិតខំ​ប្រឹងប្រែង​បន្តិច​ប៉ុណ្ណោះ នោះ​នឹង​ឃើញ​លទ្ធផល​ហើយ។ យ៉ាង​ណា​ក្នុង​រឿង​ស្នេហា មនុស្ស​នេះ​រាង​ខ្មាសអៀន​បន្តិច ​មិន​សូវ​មាន​អារម្មណ៍​លះ​អស់​ពី​ខ្លួន​ទេ។

ប្រភេទ​ទី ២

ចំណែក​ឯ​ប្រភេទ​ទី ២ នេះ​វិញ ជា​មនុស្ស​ចូលចិត្ត​ប្រើប្រាស់​មនោសញ្ចេតនា​ខ្លាំង តែ​គេ​ឈ្លាសវៃ​ណាស់ រួច​ក៏​ងាយ​នឹង​ជោគជ័យ​ក្នុង​អាជីព​ការងារ​នានា​ផង​ដែរ។

Fad70ce4 9e14 4f24 A172 D67609cbc81b Ee1f32

ក្នុង​ជីវិត​មនុស្ស​ប្រភេទ​ទី ២ នេះ រមែង​ស្ងប់ស្ងាត់ មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ ហេតុផល​ហ្នឹង​ហើយ ទើប​ធ្វើ​ឲ្យ​ពួក​គេ​មិន​ងាយ​ទាស់​នឹង​សម្តី​ជាមួយ​នរណា​ឡើយ។ នៅ​ជីវិត​ពេល​ទៅ​មុខ ពួក​គេ​មិន​ងាយ​ជួប​គ្រោះ​ឡើយ ក៏​ដោយសារ​តែ​មាន​ការ​ប្រកាន់ខ្ជាប់​ភាព​ប្រុងប្រយ័ត្ន​ជាប់​ខ្លួន និង​មាន​ការ​គិត​យ៉ាង​ល្អិតល្អន់។ នៅ​អាយុ​ល្បាក់ ៣០ ឆ្នាំ​ឡើង​ទៅ​ បុគ្គល​នេះ នឹង​ឃើញ​ផ្លែផ្កា​មាន​បាន​ក្នុង​ជីវិត​បណ្តើរៗ​ហើយ។

ប្រភេទ​ទី ៣

ជា​មនុស្ស​សប្បុរស មាន​វិចារណញ្ញាណ​មក​ពី​កំណើត។ ពួក​គេ​ក៏​មាន​ការ​អត់ធ្មត់​ខ្ពស់​ផង​ដែរ ហើយ​ជួប​បញ្ហា​អ្វី​ក៏​មិន​ងាយ​បាក់​ទឹកចិត្ត និង​តែងតែ​ក្រោកឈរ​ឡើង​ជានិច្ច។

ក្នុង​រឿង​ស្នេហា មនុស្ស​នេះ​មាន​ភាព​ស្មោះត្រង់ មិន​ចេះ​លាក់បាំង ពោល​ចូលចិត្ត​បើក​ចំហ​ឲ្យ​គេ​ដឹង​ពី​ទំហំ​ចិត្ត​ខ្លួន។ ទន្ទឹម​នេះ ជោគវាសនា​ទៅ​ថ្ងៃ​មុខ គឺ​គេ​ជា​មនុស្ស​ដែល​មិន​ងាយ​ឲ្យ​អ្នក​ដទៃ​ចាប់​បាន​ចំណុច​ខ្សោយ ហេតុ​នេះ​សត្រូវ​មក​ពី​នាយ​ពី​អាយ​ខាង​ណា​ក៏​មិន​ងាយ​កាច់​បំបាក់​ភាព​ខ្លាំង​របស់​គេ​បាន​ដែរ។ ជា​រួម ​វា​យឺតយោង​ពី​ការ​ជួយ​របស់​មនុស្ស​មួយ​ចំនួន​ផង ដូច្នេះ​ហើយ​ទៅ​ថ្ងៃ​មុខ អ្នក​នឹង​ជួប​សំណាង​ល្អ ច្រើន​ជាង​ទុក្ខ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក