ក្បួន​ហុងស៊ុយ ៤ ក្នុង​ការ​រៀបចំ​ផ្ទះ​បាយ បើ​អនុវត្ត​ខុស នោះ​អាច​ឲ្យ​គ្រួសារ​ខ្សត់​ទ្រព្យ

ផ្ទះ​បាយ​មិន​ត្រឹម​តែ​ជា​កន្លែង ​សម្រាប់​ចម្អិន ឬ​ទទួល​ទាន​អាហារ​ប៉ុណ្ណោះ​ទេ បើ​ក្នុង​ក្បួន​ហុងស៊ុយ វា​ក៏​មាន​ការ​ផ្សារភ្ជាប់​ទៅ​កាន់​ឥទ្ធិពល​នៃ​ទ្រព្យសម្បត្តិ​របស់​ម្ចាស់ផ្ទះ​ផង​ដែរ។ ការ​រៀបចំ​ផ្ទះ​បាយ ត្រឹមត្រូវ​តាម​ក្បួន​នោះ នឹង​លើក​យីអ៊ុន​ម្ចាស់ផ្ទះ តែ​បើ​ធ្វើ​ខុស នោះ​នឹង​ឲ្យ​អាប់​លាភ៖

៤) ចង្ក្រាន​ត្រូវ​ដាក់​បញ្ច្រាស​នឹង​ទិស​ខ្លោងទ្វារ​ធំ​នៃ​ផ្ទះ

Neu Khong Muon Phai Hoi Han Dung Quen 10 Dieu Cam Ky Tuyet Doi Trong Phong Ngu Nay 5 1497853790 Width548height349

ចង្រ្កាន​ដែល​ជា​របស់​មាន​អណ្តាត​ភ្លើង​ឆេះ​ឡើង តាម​ក្បួន​គេ​ណែនាំ​ឲ្យ​ដាក់​បែរ​មុខ​បញ្រ្ចាស​នឹង​ទិស​ខ្លោងទ្វារ​មេ​នៃ​ផ្ទះ។

ប្រសិន​ជា​ជ្រុល​រៀបចំ ឬ​ផ្ទះ​ចង្អៀត​មិន​អាច​បង្វិល​ទីតាំង​បាន នោះ​ត្រូវ​តែ​យក​អ្វី​មួយ​មក​បំបែក​ចំ​កណ្តាល។ លើស​ពី​នេះ ចង្រ្កាន​ក៏​មិន​ណែនាំ​ឲ្យ​ដាក់​នៅ​ជាប់​នឹង​បង្អួច​បើក​បិទ​ផង​ដែរ ព្រោះ​វា​អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​ភាព​សុខដុមរមនា​របស់​គ្រួសារ។

៣) កុំ​ឲ្យ​ផ្ទះ​បាយ​រញ៉េរញ៉ៃ

Ice_screenshot_20220110 190100


ផ្ទះ​បាយ​ត្រូវ​មាន​ខ្យល់​ចេញ​ចូល​ស្រួលបួល ជៀសវាង​ការ​ស្ទះ​ខ្យល់។ ក្លិន​និង​ឧស្ម័ន​ដែល​ប្រើប្រាស់ ត្រូវ​មាន​លំហូរ​ ដើម្បី​ឲ្យ​វា​ឆ្លងកាត់​ដោយ​ស្រួលបួល ហើយ​សោភ័ណភាព​នេះ​សោត ការ​ដែល​រៀបចំ​ស្អាតបាត​ជាប់លាប់ នោះ​ក៏​នឹង​អាច​លើក​យីអ៊ុន​របស់​ម្ចាស់ផ្ទះ​បាន​ដូច​គ្នា។

២) ការ​ដាក់​ទីតាំង​នៃ​ឡាបូ​ផ្ទះ​បាយ

Ice_screenshot_20220110 190105

ឡាបូ ឬ​កន្លែង​លាន​ចាន បើក​ទឹក​ វា​មិន​ស៊ី​គ្នា​នឹង​ភ្លើង​ទេ តាម​ក្បួន​ត្រូវ​ដាក់​ឲ្យ​ឆ្ងាយ​ពី​ទីតាំង​ចង្ក្រាន​យ៉ាង​ហោច​ណាស់ ៦០ សង់ទីម៉ែត្រ។ ប្រសិន​បើ​ទំហំ​ផ្ទះ​បាយ​ធំ គួរ​តែ​ច្នៃ​ទម្រង់​ឡាបូ ឲ្យ​ចេញ​ជា​អក្សរ L នោះ​គឺ​កាន់​តែ​ទទួល​បាន​សំណាង​ល្អ។

១) ទីតាំង​នៃ​ទ្វារ​ផ្ទះ​បាយបើ​ផ្ទះ​បាយ​មាន​ទ្វារ​បើក​ចេញ​ចូល អ្នក​ត្រូវ​តែ​ដាក់​ទិស​នៃ​ទ្វារ បែរ​កុំ​ឲ្យ​ប៉ះ​ទ្វារ​បន្ទប់​គេង ជា​រួម​ត្រូវ​កំណត់​ពីរ​ទីតាំង​នេះ កុំ​បែរ​មុខ​ចូល​គ្នា​ដាច់​ខាត។ តាម​ក្បួន​ វា​អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​ទ្រព្យ​សម្បត្តិ​ម្ចាស់ផ្ទះ ហើយ​នាំ​ឲ្យ​គ្រួសារ​មាន​ទំនាស់​ជា​រឿយៗ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក