រូប​តាំងមហា​សំណាង​ទាំង ៥ ដែល​គ្រប់​ផ្ទះ​គួរ​តែ​មាន​មួយ បើ​ចង់​បាន​លាភ​ធំ នៅ​ឆ្នាំ ២០២២

នៅ​ឆ្នាំ ២០២២ តាម​ជំនឿ គេ​ដំណាល​មក​ថា តាម​បណ្តា​ផ្ទះ​ទាំង​ឡាយ​គួរ​ណា​តែ​មាន​តាំង​នូវ​រូប​សំណាក​មហា​សំណាង​ទាំង ៥ ដូច​ខាង​ក្រោម ដើម្បី​អាច​ទទួល​បាន​លាភ​គុណ៖

៥) គីង្គក់​ពាំ​កាក់

Ice_screenshot_20220112 201734

គឺ​ជា​ធាតុ​ហុងស៊ុយ ដែល​នាំ​មក​នូវ​សំណាង​ល្អ​ដល់​ម្ចាស់ផ្ទះ ហើយ​និមិត្ត​សញ្ញា​ពាំ​កាក់ ប្រៀប​ដូច​ជា​ការ​ពាំ​លាភ ពាំ​លុយ ចូល​មក​ដល់​ម្ចាស់​ផ្ទះ​ផង​ដែរ។ អ្នក​គួរ​តែ​ដាក់​បែរ​ទៅ​ទីតាំង​ទ្វារ​ធំ ដាក់​នៅ​ក្បែរ​អាសនៈ​ក៏​កាន់​តែ​ល្អ។

៤) សិង្ហ​មាស​មួយ​គូ

Ice_screenshot_20220112 201729

អាស្រ័យ​ទៅ​តាម​ពណ៌ បើ​អ្នក​ជ្រើស​យក​ពណ៌​ស គឺ​គេ​តំណាង​ឲ្យ​ការ​ការពារ​សុខភាព​ម្ចាស់ផ្ទះ រី​ឯ​ពណ៌​ខ្មៅ នាំ​សំណាង រី​ឯ​ពណ៌​ខៀវ នាំ​កិត្តិនាម​កេរ​ឈ្មោះ​ដល់​ម្ចាស់​ផ្ទះ ហើយ​ពណ៌​មាស ដូច​នាំ​សុភមង្គល​ចូល​ដល់​ក្រុម​គ្រួសារ។

៣) ត្រី​មាស

Ice_screenshot_20220112 201723

ត្រី​ជា​និមិត្ត​សញ្ញា​នៃ​លាភ​សំណាង ការ​លើក​កម្ពស់​កិត្តិនាម និង​អាជីព​ការងារ ការ​រកស៊ី​ធំ​តូច​ក្តី។ ដូច្នេះ​អ្នក​គួរ​តែ​មាន​រូប​ត្រី​មាស​មួយ នៅ​ខាង​ក្នុង​ផ្ទះ ព្រោះ​វា​អាច​ជួយ​ឲ្យ​ម្ចាស់ផ្ទះ​ជួប​តែ​ភាព​រុងរឿង​ត​ទៅ​មុខ​រហូត​ទៅ។

២) ឆ្មា​មាស

Ice_screenshot_20220112 201718

មិនមែន​ឆ្មា​បក់​ដៃ​ទេ នេះ​ជា​ឆ្មា​មាស​ ដែល​ជា​ប្រភេទ​សត្វ​គេ​ចាត់​ទុក អាច​នាំ​សំណាង​ដល់​ម្ចាស់ផ្ទះ​ដូច​គ្នា។ ត្រូវ​ដាក់​វា​បែរ​ទៅ​ទិស​បូព៌ា ឬ​ទិស​អាគ្នេយ៍ ដើម្បី​ទទួល​បាន​ឱកាស​កើត​លាភ​សំណាង​ទ្វេ​ដង។

១) ​សត្វ​ខ្លា

Ice_screenshot_20220112 201713

ចំ​ឆ្នាំ​ខាល ២០២២ នេះ​តែ​ម្តង ដូច្នេះ​គេ​ណែនាំ​ឲ្យ​គួរ​ដាក់​រូប​ខ្លា​មាស ឬ​ពណ៌​ណា​មួយ ដែល​វា​តំណាង​ឲ្យ​ភាព​រឹងមាំ សិទ្ធ​អំណាច និង​ភាព​រីកចម្រើន​ក្នុង​ការងារ និង​ការ​រកស៊ី​ផ្សេងៗ។ មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ ខ្លា​ក៏​ប្រៀប​ដូច​ជា​កំណប់​ទ្រព្យ​លើក​យីអ៊ុន​ម្ចាស់​ផ្ទះ​ផង​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក