កុំចង់តាមឃ្លាន! បើទទួលទានកាហ្វេ ដាច់ខាតហាមផ្សំជាមួយសារធាតុទាំង ៤ នេះ ប្រយ័ត្នកើតជំងឺ!

បច្ចប្បន្ននេះ កាហ្វេ ជាភេសជ្ជៈមួយប្រភេទដែលកំពុងមានប្រជាប្រិយភាពខ្លាំងណាស់ សម្រាប់មនុស្សគ្រប់គ្នា។ ដោយហេតុសម្គាល់ឃើញថា ក្រោយពេលភ្ញាក់ពីគេង ក៏ដូចជាការទទួលទានអាហារពេលព្រឹករួច ពួកគេតែងតែជ្រើសរើសយក​កាហ្វេដើម្បីបង្កើនភាពស្រស់ស្រាយនាថ្ងៃថ្មីផងដែរ៖

១.កាហ្វេ និងទឹកដោះគោខាប់

ទឹកដោះគោខាប់គឺជាគ្រឿងផ្សំទូទៅនៅក្នុងកាហ្វេ ដែលអាច​ធ្វើ​ឱ្យ​កាហ្វេ​មាន​រសជាតិ​ ​ល្វីង ផ្អែម និង​ងាយស្រួល​ផឹក។ ប៉ុន្តែទឹកដោះគោខាប់ គ៏ជាគ្រឿងផ្សំដែលមិនល្អទេសម្រាប់សុខភាពទេ ខណៈពេលបន្ថែមចូលក្នុងកាហ្វេមួយពែង ដោយសារទឹកដោះគោខាប់ផ្អែមពីរស្លាបព្រាមានជាតិស្ករ ២២ ក្រាម និង ១៣០ កាឡូរី។

ជួនកាលការផឹកកាហ្វេជាមួយទឹកដោះគោខាប់ប្រហែលជាមិនមានបញ្ហាអីទេ លើកលែងតែអ្នកបានប្រើវាជាប្រចាំ ទើបនឹងធ្វើឱ្យរាងកាយស្រូបយកជាតិស្ករច្រើនជ្រុល ងាយនឹងធ្វើឱ្យលើសទម្ងន់។ ទន្ទឹមនឹងនោះក៏អាចកើតមានជំងឺគ្រោះថ្នាក់ជាច្រើនទៀតដូចជា លើសឈាម ទឹកនោមផ្អែម ខ្លាញ់ក្នុងឈាម។

២.កាហ្វេ និងស្រា

ជាតិ​អាល់កុល​ក្នុង​ស្រា​មាន​ឥទ្ធិពល​រំញោច ហើយ​ជាតិ​កាហ្វេអ៊ីន​ក្នុង​កាហ្វេ​ក៏​មាន​ឥទ្ធិពល​រំញោច​ខ្លាំង​ដែរ។ ប្រសិនបើអ្នកផឹកទាំងពីរក្នុងពេលតែមួយ នឹងធ្វើឱ្យសរសៃប្រសាទតានតឹង ឆាប់ខឹង ជាពិសេសបើផឹកនៅពេលមានអារម្មណ៍ថា ឈឺក្បាល ឬគេងមិនលក់ នឹងធ្វើឱ្យអ្នកមានអាការកាន់តែធ្ងន់ធ្ងរឡើងភ្លាមៗ។

អ្នកជំនាញផ្នែកវេជ្ជសាស្រ្ដមួយចំនួនបានបង្ហាញថា ការផឹកកាហ្វេ និងអាល់កុល ក្នុងពេលតែមួយនឹងបង្កគ្រោះថ្នាក់យ៉ាងខ្លាំងក្លាដល់រាងកាយ មិនត្រឹមតែប៉ះពាល់ដល់មុខងារបេះដូង ថែមទាំងបង្កជាជំងឺសរសៃឈាមទៀតផង។

៣.កាហ្វេ និងតែ

កាហ្វេ និងតែ ជាភេសជ្ជៈពីរប្រភេទដែលមិនគួរផឹកលាយគ្នាជាដាច់ខាត ដោយសារតែ ទាំងតែ និងកាហ្វេមានមុខងារជួយបង្កើនចរន្តឈាម ធ្វើឱ្យខួរក្បាលស្រស់ស្រាយ បង្កើនភាពរំភើបនៃសរសៃប្រសាទខួរក្បាល ធ្វើឲ្យគេងមិនលក់។ ក្រៅពីនេះ ជាតិកាហ្វេអ៊ីនក្នុងតែ និងកាហ្វេមានច្រើនណាស់ ដូច្នោះពេលផឹកច្រើន អាចបណ្តាលឱ្យចង្អោរ វិលមុខ អស់កម្លាំង ញ័របេះដូង ជាដើម។

៤.កាហ្វេ និងអាហារសម្បូរជាតិដែក

បើអ្នកកំពុងផឹកកាហ្វេ សូមកុំញ៉ាំអាហារសម្បូរជាតិដែក ដោយសារតែកាហ្វេនឹងកាត់បន្ថយសមត្ថភាពរាងកាយក្នុងការស្រូបយកជាតិដែក។ ជាតិដែកគឺជាផ្នែកសំខាន់មួយនៃកោសិកា និងបង្កើតជា heme ដែលត្រូវបានដឹកជញ្ជូនដោយអេម៉ូក្លូប៊ីនដើម្បីជួយឱ្យរាងកាយដឹកជញ្ជូនសារធាតុចិញ្ចឹមចូលទៅក្នុងកោសិកា។

ដូច្នេះហើយ ក្រោយញ៉ាំអាហារ ឬពេលញ៉ាំអាហារសម្បូរជាតិដែក សូមកុំពិសាកាហ្វេ បើមិនដូច្នោះទេ វានឹងប៉ះពាល់ដល់ដំណើរការស្រូបយកជាតិដែក។

ប្រភព៖ បរទេស