អ្នកជំនាញព្រមានថា៖ ដើម្បី​ជួយ​ឱ្យ​ស្បែក​មាន​សុខភាព​ល្អ​ ក្មេងជាងវ័យ ស្រ្តីត្រូវចៀសឆ្ងាយពីទង្វើ ៣ នេះ

ខាងក្រោមនេះជាគន្លឹះងាយៗ ដែលស្រ្តីគ្រប់រូបទាំងអស់គួរអនុវត្តឲ្យបានខ្ជាប់ខ្ជួន ដើម្បីធ្វើឲ្យស្បែកមានសុខភាពល្អ ក្មេងជាងវ័យ៖

១. បំពេញជាតិសំណើមដល់ស្បែកក្នុងរដូវរងា

រដូវត្រជាក់អាចជារដូវដែលពិបាកបំផុតសម្រាប់ស្បែក ស្បែកមានសំណើមទាប ខ្យល់ប៉ះពាល់ដល់ស្រទាប់ខាងក្រៅនៃស្បែកច្រើន ហេតុនេះមនុស្សគួរតែប្រើផលិតផលថែរក្សាស្បែកបន្ថែម ដើម្បីជួយចិញ្ចឹមកោសិកាស្បែកឲ្យមានសុខភាពល្អ។

ម្យ៉ាងវិញទៀត អ្នកគួរតែរកមើលផលិតផលប្រភេទណាដែលមានសារធាតុសំណើម ដូចជា glycerin និង ammonium lactate ព្រោះធាតុផ្សំទាំងនេះពិតជាអាចពន្យារសំណើមស្បែករបស់អ្នកបានល្អណាស់។

២. កុំចូលគេងទាំងមិនទាន់សម្អាតគ្រឿងសម្អាង

​ចូល​គេង​ដោយមិនបានលាងសម្អាតគ្រឿងសម្អាង ​អាច​បង្ក​ឱ្យ​មាន​បញ្ហា​ស្បែក​ជាច្រើន ដូចជា ការ​ស្ទះ​រន្ធ​ញើស បបូរមាត់​ស្ងួត និង​បង្ក​ហានិភ័យ​ដល់​ភ្នែក។

ប្រសិនបើអ្នកកំពុងប្រើ concealer ដែលមានមូលដ្ឋានប្រេងខ្លាំង គួរតែលាងសម្អាតពួកវាជាមួយនឹងសារធាតុរំលាយ ឬប្រើហ្វូមលាងមុខ ហើយក៏ត្រូវប្រើទឹកជូតសម្អាតថ្នមៗជុំវិញភ្នែកព្រោះតំបន់នេះនៃស្បែកមានភាពរសើបខ្លាំង។

៣. ត្រូវរក្សា​ទម្លាប់​ថែរក្សា​ស្បែក​​ឱ្យ​សាមញ្ញ និង​ជាប់លាប់

ការលាបស្បែក ខាត់ស្បែក និងលាបផលិតផលច្រើនពេក គឺមិនប្រសើរជាងការធ្វើតាមទម្លាប់ថែរក្សាស្បែកដ៏សាមញ្ញ និងមានប្រសិទ្ធភាពនោះទេ។ គ្រាន់តែវិធីថែទាំងាយៗ ៣ ជំហាន គឺ ឡេការពារកំដៅថ្ងៃ ក្រែមបន្ទន់ និងក្រែមផ្ដល់សំណើម ធានាអ្នកនឹងទទួលបានស្បែកស្អាត មានសុខភាពល្អ។

ប្រភព៖ បរទេស