ចំណង់ចំណូលចិត្តលើភេសជ្ជៈនីមួយៗ ក៏អាចដឹងពីអត្តចរិតខាងក្នុងបានដែរ

មនុស្សម្នាក់ៗតែងតែមានអត្តចរិតខុសគ្នា ដែលធ្វើឱ្យចំណង់ចំណូលចិត្តលើម្ហូបអាហារ និងភេសជ្ជៈក៏ខុសៗគ្នាដែរ។ អ្នកខ្លះចូលចិត្តកាហ្វេផ្សេងៗគ្នា ហើយអ្នកខ្លះក៏ចូលចិត្តភេសជ្ជៈផ្សេងៗដូចជាតែគុជ តែបៃតង ឬប្រភេទផ្សេងៗទៀត។

តែយ៉ាងណាមិញ សម្រាប់អ្នកដែលមានចំណូលចិត្តភេសជ្ជៈនីមួយៗ ក៏អាចដៅដឹងពីអត្តចរិតពិតរបស់បុគ្គលម្នាក់ៗបានដែរ ដូចខាងក្រោមនេះ ៖

១. ឡាតេត្រជាក់ (Ice Latte) ៖ ជាមនុស្សរួសរាយ ជាទីស្រលាញ់រាប់អានរបស់មនុស្សជុំវិញ និងជាមនុស្សមានមន្តស្នេហ៍ ។

271751247_3187065681616705_5575100093969896377_n

២. ម៉ូកាត្រជាក់ (Mocha) ៖ ជាមនុស្សមានគំនិតច្នៃប្រតិដ្ឋ មានភាពម្ចាស់ការ និងឯករាជ្យលើខ្លួនឯង តែជាមនុស្សមាត់រឹង និងចិត្តរឹងបន្តិច ។

271152840_3187065744950032_3015109395957541966_n

៣. កាពូស៊ីណូត្រជាក់ (Cappuchino) ៖ ជាមនុស្សមានចិត្តចាស់ទុំ ម៉ឺងម៉ាត់ ស្ងប់ស្ងាត់ តែមានភាពរួសរាយរាក់ទាក់ និងចូលចិត្តជួយមនុស្សជុំវិញខ្លួន។

271157722_3187065871616686_1053332026579693951_n

៤. សូកូឡាពិសេស (Chocolate) ៖ ជាមនុស្សដែលចូលចិត្តសប្បាយ មិនចូលចិត្តគិតច្រើន តែមានចរិតកូនក្មេង និងពូកែងងក់ឱ្យគេលួងបន្តិច។

271647959_3187065911616682_4396271066998180781_n

៥. ទឹកម្ជូរព្រឹក ៖ ជាមនុស្សស្រលាញ់ភាពស្រស់ស្អាត វាយរឹកបន្តិច តែជាមនុស្សមានទឹកចិត្តល្អ និងផ្អែមល្ហែមគួរឱ្យស្រលាញ់រាប់អាន។

271597177_3187065934950013_6199085956760322037_n

៦. កាហ្វេខ្ទើយ៖ ត្បិតតែអ្នកដទៃមើលមកថាគេជាមនុស្សសម្បូរមិត្តភក្តិ មានចិត្តរាយមាយ និងចិត្តច្រើន តែធាតុពិតគេជាមនុស្សផ្អែមល្ហែម គិតពីចិត្តអ្នកដទៃ និងស្រលាញ់ស្មោះមួយនឹងមួយ តែគេជាមនុស្សឯកា និងខ្វះការយកចិត្តទុកដាក់ពិតប្រាកដពីមនុស្សជុំវិញខ្លួន។

271538531_3187065951616678_252554944178774459_n

៧. កាហ្វេពិសេស ៖ ជាមនុស្សចិត្តក្តៅបន្តិច មិនចេះសម្តីផ្អែម តែជាមនុស្សមានចិត្តគំនិតល្អ និងមានភាពស្មោះត្រង់ ។

271272077_3187065781616695_4271317078418021020_n

៨. ទឹកអាន់ឆាន់ (តែមេអំបៅក្រូចឆ្មា) ៖ ចរិតឆ្នាស់ឆ្មើម High show និងវាយរឹកបន្តិច តែពេលស្គាល់ច្បាស់ទើបដឹងថាជាមនុស្សរួសរាយ និងមិនចេះប្រកាន់ខ្លួន។

271641552_3187065838283356_987644716613835160_n

៩. តែបៃតង ឬ ម៉ាត់ឆា៖ ជាមនុស្សដែលគិតពីសុខភាព អានហោរាសាស្ត្រតារានិករជាប្រចាំ និងធ្វើសមាធិដើម្បីកាត់បន្ថយស្រ្តេស។

IcedMatchaLatte 1

១០. ទឹកតែ៖ ជាមនុស្សស្រគត់ស្រគុំ ចាស់ទុំ ម៉ឺងម៉ាត់ និងពូកែលាក់អារម្មណ៍ ។

Green Tea Linked With A Longer And Healthier Life

សម្រាប់អ្នកដែលចង់បានកាហ្វេ និងភេសជ្ជៈឆ្ងាញ់ៗប្លែកៗខាងលើ បូករួមទាំងអាហារពេលព្រឹកឆ្ងាញ់ពិសាដែលមានតម្លៃសមរម្យ និងមានកន្លែងអង្គុយជួបជុំមិត្តភក្តិ និងពិភាក្សាការងារប្រកបដោយបរិយាកាសស្រស់ស្រាយ នៅ « តាំក្រះធើយបឹងស្នោរ » ដែលមានទីតាំងនៅលើផ្លូវជាតិលេខ១ ហួសផ្លូវចូលពេទ្យជោរៃ ៥០ម៉ែត្រ ( ជិះពីស្ពានច្បារអំពៅ ) ឬអាចស្វែងរកបានតាមរយៈ Google Map: https://maps.app.goo.gl/kmvtQQ5Kyxgq443X7 ដោយអាចទំនាក់ទំនងសាកសួរព័ត៌មានបន្ថែម តាមរយៈលេខទូរស័ព្ទ 085 619 619 (Telegram) ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Writers