ភេសជ្ជៈ ៣ ទទួល​ទាន​រាល់​ព្រឹក អាច​លាង​សរីរាង្គ​ខាង​ក្នុង ដូច​បង្កើន​អាយុ ២០ ឆ្នាំ

ការ​ទទួល​ទាន​តែ​ទឹក​ធម្មតា​មួយ​មុខ មិន​គ្រប់គ្រាន់​នោះ​ទេ ក្នុង​ការ​ធ្វើ​ឲ្យ​រាងកាយ​មាន​សុខភាព​ល្អ និង​អាយុ​វែង។ តាម​រយៈ​អត្ថបទ​នេះ Knongsrok ណែនាំ​នូវ​ភេសជ្ជៈ ៣ ប្រភេទ ដែល​អ្នក​គួរ​ទទួល​ទាន​រាល់​ព្រឹក៖

៣) ទឹក​ខ្ញី

1

តាម​ការ​លើក​ឡើង​របស់​វេជ្ជបណ្ឌិត​ក្រៅ​ស្រុក បាន​ប្រាប់​ថា ខ្ញី​ជា​ទូទៅ​មាន​រសជាតិ​ហឹរ ក្តៅ តែ​វា​ពិត​ជា​មាន​ប្រសិទ្ធភាព​ក្នុង​ការ​លាង​សម្អាត​លំពែង ក្រពះ បន្សាប​ជាតិ​ពុល​ក្នុង​រាងកាយ។ ជា​ពិសេស​ការ​ទទួល​ទាន​នៅ​ពេល​ព្រឹក​ព្រលឹម គឺ​អាច​ចូលរួម​សម្អាត​ពោះវៀន​បាន​ល្អ​ណាស់។

ដូច្នេះ​ទម្លាប់​នៃ​ការ​ទទួល​ទាន​ទឹក​ខ្ញី ដែល​មាន​សភាព​ក្តៅឧណ្ឌៗ​មួយ​កែវ​នៅ​ពេល​ព្រឹក គឺ​អាច​ជួយ​សម្អាត​សរីរាង្គ​ខាង​ក្នុង​បាន​យ៉ាង​ល្អ និង​ជួយ​ឲ្យ​អ្នក​មាន​អាយុ​វែង​ថែម​ទៀត​ផង។

២) ទឹក​ឪឡឹក លាយ​ក្រូចឆ្មារ

Uống Mật Ong Vào Buổi Tối


ការ​ផឹក​ទឹក​ឪឡឹក​ ដោយ​លាយ​ជាមួយ​ក្រូចឆ្មារ​ពីរបី​ដំណក់ ក៏​អាច​ចូលរួម​ជួយ​បន្សាប​ជាតិ​ពុល​ក្នុង​រាងកាយ​បាន​យ៉ាង​ល្អ​ដូច​គ្នា។

តាម​ការ​ស្រាវជ្រាវ​បង្ហាញ​ថា ​ក្រូចឆ្មារ​និង​ឪឡឹក ពេល​លាយ​បញ្ចូល​គ្នា វា​មាន​សមត្ថភាព​កម្ចាត់​ជាតិ​អាម៉ូញាក់​ចេញ​ពី​រាងកាយ​បាន​យ៉ាង​ល្អ ហើយ​កាន់​តែ​ល្អ​សម្រាប់​អ្នក​នោម​ទាស់ ក្តៅ​ក្រហាយ​ខ្លួន ក៏​វា​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​ផង​ដែរ។ បន្ថែម​ពី​នេះ វា​ក៏​នឹង​ផ្តល់​វីតាមីន Cហើយ​មាន​កាឡូរី​ទាប មិន​នាំ​ឲ្យ​អ្នក​លើស​ទម្ងន់​ទេ។

១) ទឹក​ឃ្មុំ

2

វា​មាន​វីតាមីន និង​សារធាតុ​រ៉ែ​ជា​ច្រើន ហើយ​ប្រសិន​អ្នក​ផឹក​វា​នៅ​ពេល​ព្រឹក​ព្រលឹម នោះ​ក៏​វា​វិធី​ល្អ​មួយ​សម្រាប់​បន្សាប​ជាតិ​ពុល និង​សម្អាត​សរីរាង្គ​ខាង​ក្នុង​បាន​យ៉ាង​ល្អ។

ជា​ពិសេស​គឺ​ការ​ផឹក​ទឹកក្តៅឧណ្ឌៗ ដែល​មាន​លាយ​ជាមួយ​ទឹក​ឃ្មុំ នេះ​លាង​ពោះ​វៀន​បាន​ល្អ​ខ្លាំង​ណាស់។ ដ្បិត​បើ​ទឹក​ឃ្មុំ​មាន​ជាតិ​ស្ករ តែ​វា​មិន​បាន​នាំ​ឲ្យ​អ្នក​ឡើង​ទម្ងន់​ទេ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក