​ផ្ញើ​ជូន​មនុស្ស​រវល់​ខ្លាំង អត់​បាន​ហាត់ប្រាណ នេះ​វិធីសាស្ត្រ​សម្រក​ទម្ងន់ ៥ ងាយៗ​អត់​ពិបាក​ទេ​

ការ​សម្រក​ទម្ងន់​មិនមែន​ជា​ដំណាក់កាល​អនុវត្ត​ដ៏​ងាយ​ស្រួល​នោះ​ទេ តែ​យ៉ាង​ណា​សម្រាប់​មនុស្ស​ខ្ជិល ឬ​បងប្អូន​យើង​មាន​ការងារ​រវល់​ច្រើន​ដក​ឃ្លា​មិន​រួច បើ​ចង់​រំលង​ការ​ហាត់ប្រាណ ហើយ​ចង់​ស្រក​ទម្ងន់ ក៏​យើង​មាន​វិធី​ដែរ ដោយ​អាច​មក​សាកល្បង​ចំណុច​ទាំង ៥ ខាង​ក្រោម៖

៥) ផឹក​ទឹក​មុន​ពេល​ញុាំ

Ice_screenshot_20220114 134412

ការ​ផឹក​ទឹក គឺ​ជា​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត ក្នុង​ការ​សម្រក​ទម្ងន់​សម្រាប់​មនុស្ស​ខ្ជិល តែ​ក៏​ត្រូវ​ជ្រើសរើស​ពេលវេលា​ឲ្យ​បាន​ត្រឹមត្រូវ​ផង​ដែរ។

នោះ​គឺ​ត្រូវ​ទម្លាប់​ផឹក​ទឹក​មួយ​កែវ​ជានិច្ច មុន​ពេល​ទទួល​ទាន​អាហារ ដើម្បី​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ឆ្អែត ដូច្នេះ​វា​នឹង​កាត់​បន្ថយ​ចំណង់​អាហារ​របស់​អ្នក​បាន​មួយ​ផ្នែក។ អ្នក​ផឹក​ទឹក​កាន់​តែ​ច្រើន កាឡូរី​កាន់​តែ​ដុត ខ្លាញ់​លើស​កាន់​តែ​ឆាប់​ស្រក។

៤) មិន​ត្រូវ​រំលង​អាហារ​ពេល​ព្រឹក

070655 11 Meo Giam Can Nhanh Danh Cho Nguoi Luoi 1

ខ្ជិល​ហាត់ប្រាណ​បាន តែ​កុំ​ខ្ជិល​ទទួល​ទាន​អាហារ​ពេល​ព្រឹក​ឲ្យ​សោះ ដោយ​វា​សំខាន់​ណាស់។ របប​អាហារ​នេះ​សោត អ្នក​ត្រូវ​ជ្រើសរើស​ប្រភេទ​អាហារ​មាន​ប្រូតេអ៊ីន ដូច​ជា​ទ្រូង​មាន់ ត្រី ស៊ុត... និង​គ្រាប់​ធញ្ញជាតិ ទឹកដោះគោ​ជូរ​ជា​ដើម។

៣) ពិនិត្យ​ទម្ងន់​របស់​អ្នក​ជា​ប្រចាំ

Ice_screenshot_20220114 134407

មនុស្ស​ដែល​មាន​ទំនោរ​ពិនិត្យ​ទម្ងន់​របស់​ខ្លួន​ឯង​ជា​រៀងរាល់​ថ្ងៃ គឺ​ពួក​គេ​នឹង​អាច​ដឹង​ច្បាស់​ពី​បម្រែបម្រួល ឬ​ការ​អនុវត្ត​ណា​មួយ​ ថា​ធ្វើ​ទៅ​ត្រូវ​ឬ​ខុស។ នៅ​ពេល​អ្នក​ឃើញ​ខ្លួន​ឯង​ស្រក​ទម្ងន់ នោះ​អ្នក​នឹង​កាន់​តែ​មាន​ឆន្ទៈ​ក្នុង​ការ​ចង់​ស្រក​បន្ថែម​ទៀត។ នេះ​ក៏​ជា​វិធីសាស្ត្រ​ជំរុញ​ទឹកចិត្ត​មួយ​ផង​ដែរ។

២) បន្ថែម​សាឡាត់​ទៅ​ក្នុង​របប​អាហារ

ទោះ​បី​ជា​អ្នក​តម​អាហារ​យ៉ាង​ណា តែ​កុំ​រំលង​នូវ​ប្រភេទ​សាឡាត់​ឲ្យ​សោះ ដោយ​វា​មាន​ផ្ទុក​នូវ​ជាតិ​សរសៃ ដែល​ជំរុញ​ដល់​ពោះវៀន​ឲ្យ​ដំណើរការ​ល្អ ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ឆ្អែត ហើយ​ក៏​កាត់​បន្ថយ​ចំណង់​អាហារ​មួយ​ផ្នែក​ផង​ដែរ។

១) ជ្រើសរើស​ចាន​ទទួល​ទាន​តូច

វិធីសាស្រ្ត​មួយ​ទៀត គឺ​នៅ​ពេល​ទទួល​ទាន​អាហារ ត្រូវ​ជ្រើសរើស​ចាន​ដែល​យក​មក​ទទួល​ទាន​នោះ​តូច ដែល​នៅ​ពេល​អ្នក​ដាក់​បាយ​ឬ អាហារ​ចូល និង​រុញ​ឲ្យ​អារម្មណ៍​ ប្រាប់​មក​ខួរក្បាល​ថា វា​មើល​ទៅ​ច្រើន​លើសលប់​ពេក​ហើយ។ ដូច្នេះ​វា​ក៏​ជា​វិធី​មួយ ជំរុញ​ឲ្យ​អ្នក​ទទួល​ទាន​តិច​ផង​ដែរ។ ទាំង​នេះ​សុទ្ធ​តែ​ជា​វិធី​ល្អៗ សម្រាប់​មនុស្ស​ខ្ជិល​ហាត់ប្រាណ ដែល​ចង់​សម្រក​ទម្ងន់៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក