Moissanite ឬត្បូងស្នាយ មានតម្លៃធូរថ្លៃជាងពេជ្រតែស្រស់ស្អាត ថែមទាំងផ្តល់ថាមពលខាងវិញ្ញាណស្ទើរមិនគួរឱ្យជឿ

Moissanite ដែលគេនិយមថាពេជ្រ Moissanite  ឬពេជ្រស្នាយ ការពិតវាមិនមែនជាពេជ្រនោះទេ ហើយក៏មិនមែនជាពេជ្រចិញ្ចឹមដែរ វាមានឈ្មោះថា ត្បូង Moissanite គឺជា ត្បូងដែលមានតម្លៃធូរថ្លៃជាងពេជ្រចិញ្ចឹមទៅទៀត។

MO9X7OV1

ត្បូង Moissanite ឬត្បូងស្នាយ ជាប្រភេទត្បូងពណ៌សម្យ៉ាងដែលបានមកពីធាតុផ្សំ Silicon និង Carbon និងមានពន្លឺចែងចាំងស្រស់ស្អាតមិនចាញ់ពេជ្រទេ (អាចនិយាយបានថាភ្លឺចាំង ៧ពណ៌ ស្អាតជាងពេជ្រ) ប៉ុន្តែបើនិយាយពីតម្លៃវិញគឺធូរថ្លៃខ្លាំងជាងពេជ្រ ដែលមនុស្សគ្រប់គ្នាអាចមានលទ្ធភាពទិញវាធ្វើគ្រឿងពាក់បាន ហើយដោយសារហេតុនេះហើយទើបមនុស្សមួយចំនួនដែលនិយមប្រើត្បូងប្រភេទនេះហៅវាថាជាពេជ្រ Moissanite ។

Moissanite And Diamond

ក្រៅពីភាពស្រស់ស្អាតទាក់ទាញ និងមានប្រជាប្រិញភាពដូចពេជ្រ Moissanite ត្រូវបានគេដឹងថាជាត្បូងប្រចាំខ្លួនដែលនាំសំណាងដល់អ្នកដែលកើតខែមេសា ដូចពេជ្រដែរ ដែលអាចជូនទៅអ្នកដែលកើតខែមេសា ហើយថែមទាំងមានថាមពលខាងវិញ្ញាណសម្រាប់មនុស្សទូទៅ។

ខាងក្រោមនេះគឺជាគុណសម្បត្តិនៃការប្រើត្បូង Moissanite ដែលគេដឹងថាជាត្បូងមានអត្ថន័យ និងលក្ខណៈសម្បត្តិនៃការនាំសំណាង នាំជីវិតទៅរកភាពរុងរឿងរីកចម្រើន ចាកចេញពីរឿងមិនសប្បាយចិត្ត និងផ្លាស់ប្តូភាពអស់សង្ឃឹមទៅជាសេចក្តីសង្ឃឹមផងដែរ។

Diamond Vs Moissanite 1000x638

១. ដាស់ថាមពលខាងក្នុងខ្លួន

ត្បូងនេះមានប្រសិទ្ធភាពជួយដាស់ថាមពល ឬសមត្ថភាពពីសេសពីក្នុងខ្លួនរបស់អ្នកពីកំណើតចេញមក ហើយថែមទាំងជួយបង្កើនភាពក្លាហាន និងការមានទំនុកចិត្តលើខ្លួនឯងកាន់តែខ្លាំង។

២. សម្រេចនូវគោលដៅ

ត្បូងនេះអាចជួយពង្រឹងសមត្ថភាពក្នុងការងារ កិច្ចការ និងឆន្ទៈនៅក្នុងការងារឱ្យកាន់តែខ្លាំងក្លា ពិសេសបន្ថែមថាមពលឱ្យអ្នកអាចសម្រេចការងារឱ្យជោគជ័យ និងបំពេញក្តីស្រមៃបានទៀតផង។

IMG_0984 1080x1080

៣. បង្កើនថាមពលស្នេហា

ត្បូងនេះមានថាមពលស្នេហាដ៏រឹងមាំ និងអាចឱ្យអ្នកជួបនឹងដៃគូល្អផងដែរ។ ពិសេសនោះវាជាគ្រឿងអលង្កាដែលធ្វើឱ្យស្នេហារបស់អ្នកកាន់តែផ្អែមល្ហែម ស៊ីជម្រៅ និងរឹងមាំមិនអាចបំបែកបានទៀតផង។

៤. បង្កើនភាពច្នៃប្រតិដ្ឋ

ត្បូងនេះអាចជួយឱ្យអ្នកមានគំនិត និងការច្នៃប្រតិដ្ឋថ្មីៗបាន ថែមទាំងអាចបង្កើតស្នាដៃថ្មីដែលមិនស្រដៀងអ្នកដទៃ។ ក្រៅពីនេះវាក៏ជួយឱ្យអ្នកអាចឈ្នះចិត្តមនុស្សដទៃបានផងដែរ។

IMG_5405_800x

៥. ថាមពលសុខភាពខាងក្នុង

ត្បូងនេះមានគុណសម្បត្តិជំនួយសុខភាពឱ្យរឹងមាំ ពង្រឹងស្មារតី ចិត្ត និងកាយ ថែមទាំងអាច​បំបាត់​ភាព​តានតឹង​ និង​ការ​សង្ស័យ ហើយ​គ្រាន់តែ​ផ្តោត​លើ​ខ្លួនឯង​ជា​ទូទៅ៕

Maxresdefault45

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Writers