ពិការរូបរាងកាយមិ នគួរឱ្យខ្លាចដូចជាពិការស្មារតីឡើយ

កាលពីបុរាណ មានកុមារម្នាក់ពិការភ្នែកទាំងគូ ត្បិតតែភ្នែកគេមើលអ្វីមិនឃើញមែន តែចំពោះការដេញពិន វាយស្គរ គឺពួកគេជំនាញខ្លាំងណាស់ មនុស្សនៅជុំវិញខ្លួនគេសុទ្ធតែស្ញប់ស្ញែងដល់រូបគេ។

មានថ្ងៃមួយ មានអ្នកមានទេពកោសល្យម្នាក់ ក្នុងចិត្តគេគិតថាកុមារពិការភ្នែកម្នាក់នេះ មិនគួរណាមានការកោតសរសើរពីសំណាក់មនុស្សច្រើនបែបនេះ ធ្វើឱ្យគេមិនសុខចិត្តទាល់តែសោះ។ ដូច្នេះគេបានសួរទៅកុមានោះថា “ ឆ្នាំនេះអ្នកអាយុប៉ុន្មានហើយ ?” កុមារឆ្លើយដោយគួរសមថា “ ១៥ឆ្នាំ” គេបានសួរបន្តថា “ ភ្នែករបស់អ្នកមើលមិនឃើញតាំងពីពេលណាមក?” កុមាឆ្លើយថា “ ឮពុកម៉ែនិយាយថា តាំងពីខ្ញុំអាយុ៣ឆ្នាំមកម្ល៉េះ។”

ក្នុងចិត្តគេក៏ឆ្ងល់ដែរថា តើកុមានោះចេះសិល្បៈនេះមកពីណា តែគេបែរជានិយាយបញ្ឈឺទៅកាន់កុមារនោះវិញដោយក្តីសប្បាយចិត្តព្រោះឃើញគេជួបរឿងអកុសល ដោយនិយាយបែបនេះថា “ដូច្នេះអ្នកមើលមិនឃើញអស់១២ឆ្នាំហើយ ពិតជាមិនដឹងថាប៉ុន្មានឆ្នាំកន្លងមកនេះ អ្នករស់នៅយ៉ាងដូចម្តេចទេ ប្រសិនបើភ្នែកអ្នកមើលឃើញវិញនោះ ច្បាស់ជាអាចមើលឃើញវត្ថុសព្វសារពើនៅក្នុងលោកនេះជាមិនខាន ពិតជាគួរឱ្យអាណិតមែន...!”

Image_2022 01 21_163457

កុមារនោះស្តាប់ឮហើយ ក៏ញញឹមឆ្លើយតបនឹងគេវិញថា ៖

“អ្នកនិយាយពិតជាត្រូវមែន ខ្ញុំពិតជាមិនអាចមើលឃើញរបស់ល្អជាច្រើនមែន តែមានមនុស្សដែលមានអវៈយវៈគ្រប់គ្រាន់ ក៏មានរបស់ជាច្រើនមើលមិនឃើញដូចគ្នា ពួកគេស្ទើរតែមើលមិនឃើញច្រើនដូចខ្ញុំផង។ ត្បិតតែភ្នែកខ្ញុំមើលមិនឃើញមែន តែអវៈយវៈខ្ញុំផ្សេងទៀតសុទ្ធតែអាចប្រើប្រាស់បាន។

ខ្ញុំអាចប្រើត្រចៀកស្តាប់ពិភពលោកមួយនេះ ស្តាប់ឮសំឡេលេងដែលស្រដៀងខ្ញុំ អាចបែងចែកថាអ្នកនិយាយម្នាក់នោះគឺជានរណា ស្តាប់ឮមនុស្សម្នាក់និយាយអាចដឹងថាម្នាក់នោះគឺជាមនុស្សយ៉ាងដូចម្តេច។

“មិនត្រឹមតែប៉ុណ្ណោះ ខ្ញុំនៅអាចពឹងលើការប៉ាន់ស្មានស្ថានភាពលើផ្លូវមកសម្រួលដល់ជំហានជើងរបស់ខ្ញុំ នេះញុំាងឱ្យខ្ញុំកាត់បន្ថយការគ្រោះថ្នាក់ដែលធ្វើឱ្យខ្ញុំដួលបានច្រើន។

ម្យ៉ាងទៀតរបស់ដែលខ្ញុំមើលមិនឃើញ អាចឱ្យខ្ញុំយកកាយចិត្តខ្ញុំទាំងមូលដាក់ទៅក្នុងសិល្បៈដែលខ្ញុំចូលចិត្ត ហើយមិនត្រូវបានភាពស្រស់ស្អាតនៃពិភពខាងក្រៅពង្វក់បាន ក៏មិនចាំបាច់ចំណាយកម្លាំងស្មារតីទៅទប់ទល់នឹងរឿងដែលឥតបានការជាច្រើនដែរ នេះញុំាងឱ្យជំនាញដេញពិនរបស់ខ្ញុំកាន់តែប៉ិនប្រសប់ថែមទៀត។

“ពេលវេលាយូរទៅ ខ្ញុំក៏ទម្លាប់នឹងការរស់នៅនាពេលបច្ចុប្បន្ន ខ្ញុំមិនត្អួញត្អែររបស់ដែលខ្លួនមើលមិនឃើញឡើយ ពីព្រោះរឿងទាំងនេះមិនអាចកែប្រែបានទេ ប្រៀបមិនស្មើទៅបំពេញចំណេះវិជ្ជាសម្រាប់ខ្លួនឯងល្អជាង ដ្បិតតែខ្ញុំពិការភ្នែក តែចិត្តខ្ញុំមើលឃើញរបស់គ្រប់យ៉ាង។

បើប្រៀបជាមួយមនុស្សដែលមានភ្នែកភ្លឺបែរជាចូលចិត្តតែរបស់កខ្វក់ និងមនុស្សខ្លះវិញ សូម្បីតែភាពល្ងង់ខ្លៅ និង ឆ្លាតវៃ ក៏បែងចែកមិនចេញដែរនោះ ខ្ញុំយល់ថាខ្លួនមិនមែនជាមនុស្សខ្វាក់ទេ មនុស្សទាំងនោះទេ ទើបជាមនុស្សខ្វាក់ពិតប្រាកដ។

Image_2022 01 21_163529

ជនម្នាក់នោះក្រោយពេលស្តាប់ឮពាក្យសម្ដីនេះហើយ ខ្លួនក៏ដើរចេញដោយភាពអាម៉ាស់

ពិការភាពមិនប្រាកដថាជារឿងអាក្រក់ឡើយ អាចគឺជាចំណុចខ្លាំង និងគុណសម្បតិ្តរបស់អ្នកក៏ថាបាន។ ឱ្យតែចេះប្រើវាឱ្យបានល្អ នោះអាចនាំមកឱ្យអ្នកនូវលទ្ធផលដែលអ្នកស្មានមិនដល់ ប៉ុន្តែ ជាដំបូងអ្នកចាំបាច់ប្រឈមមុខចំពោះពិការភាពនេះជាមុនសិន។

នៅលើខ្លួនរបស់មនុស្សគ្រប់គ្នាសុទ្ធតែអាចមាននូវភាពខ្វះខាតនៅត្រង់នេះ ឬត្រង់នោះ ជនក្លាហានខ្លាំងក្លាប្រឈមមុខនឹងភាពខ្វះខាត នៅក្នុងភ្នែករបស់ពួកគេ ភាពខ្វះខាតនេះពីដើមមកសុទ្ធតែមិនមែនជាបន្ទុករបស់គេឡើយ។

ហើយមានមនុស្សមួយចំនួនគឺអាស្រ័យលើគំនិតទុទិដ្ឋិនិយមមកប្រឈមមុខចំពោះភាពខ្វះខាត និងភាពមិនគ្រប់គ្រាន់ទាំងនេះ បានធ្វើឱ្យពួកគេបាត់បង់នូវគំនិតខិតខំប្រឹងប្រែង ដូច្នេះញុំាងឱ្យខ្លួនរស់នៅក្នុងសភាពអាប់អួរ និងមិនរីកចម្រើនអ្វីទាល់តែសោះ ។

តាមពិតទៅ បើគ្មានមធ្យោបាយផ្លាស់ប្តូរភាពពិបាក និងការជម្រុះចោលនៃភាពខ្វះខាតនេះដដែល ដូច្នេះប្រៀបមិនស្មើរយកកម្លាំងស្មារតីទៅដាក់លើរឿងដែលមានប្រយោជន៍ផ្សេងទៀត បែបនេះអ្នកទើបកាន់តែមានកម្លាំងឆ្ពោះទៅមុខ និងស្វែងរកភាពជោគជ័យបាន៕

អត្ថបទ ៖ Mythical Bird / Knongsrok