២០២២​ បំណងប្រាថ្នារបស់អ្នក អាចក្លាយជាការពិតដែរទេ?

កាតដែលអ្នកជ្រើសរើស នឹងបង្ហាញឱ្យឃើញថា ក្នុងឆ្នាំ ២០២២នេះ រាល់បំណង ឬកិច្ចការងារតូចធំរបស់អ្នក អាចបានសម្រេចដូចប្រាថ្នាដែរទេ? តោះ! សាកល្បងធ្វើតេស្តទាំងអស់គ្នា។

New Copy

១. សន្លឹកកាតទី ១

អ្នក​គឺ​ជា​មនុស្ស​ដែលមានការ​តស៊ូ​ និង​ពោរពេញ​ដោយ​ជំនឿលើខ្លួនឯង។ អ្នកដឹងថាជីវិតមិនតែងតែងាយស្រួលទេ ហើយអ្វីៗតែងតែមិនដូចដែលយើងរំពឹងទុក ប៉ុន្តែអ្នកនៅតែមិនបោះបង់ចោលដោយងាយឡើយ។ បើ​អ្នក​មាន​ក្តី​សុបិន ឬ​គោល​ដៅ​ក្នុង​ចិត្ត កុំ​ទុក​វា​ចោលអី ចូរព្យាយាមឱ្យអស់ពីលទ្ធភាពដែលមាន។

អ្នកកំពុងធ្វើផ្នែករបស់អ្នក និងរក្សាឥរិយាបថសុទិដ្ឋិនិយម នេះជាមូលហេតុដែលបំណងប្រាថ្នារបស់អ្នកប្រាកដជាក្លាយជាការពិត។ បង្ហាញថាអ្នកសមនឹងទទួលបានភាពជោគជ័យ និងសុភមង្គលតាមរយៈសកម្មភាពរបស់អ្នក ហើយចក្រវាឡនឹងផ្តល់សំណងដល់អ្នកនៅក្នុងឆ្នាំ២០២២នេះហើយ។

២. សន្លឹកកាតទី ២

អ្នកមានសំណើរសំខាន់ៗមួយចំនួនសម្រាប់ឆ្នាំ ២០២១ ហើយអ្នកដឹងថា ប្រសិនបើអ្នកចង់បង្ហាញពួកវានៅក្នុងជីវិតពិត វាជារឿងសំខាន់ក្នុងការចាកចេញពីតំបន់សុខស្រួលរបស់អ្នក ហើយបង្ហាញថា អ្នកត្រៀមខ្លួនជាស្រេចដើម្បីធ្វើផ្នែករបស់អ្នក និងរៀបចំទម្លាប់របស់អ្នក។

វាពិតជាអាចទៅរួច ដែលបំណងប្រាថ្នារបស់អ្នកនឹងក្លាយជាការពិត ហើយអ្នកនឹងអាចសម្រេចបាននូវលទ្ធផលដ៏អស្ចារ្យ ប៉ុន្តែសម្រាប់រឿងនេះ អ្នកត្រូវតែចាប់ផ្តើមធ្វើការឥឡូវនេះ ហើយចាប់ផ្តើមធ្វើសកម្មភាពទៅតាមការពិតដែលអ្នកចង់រស់នៅ។ ការ​សម្រេច​បំណង​ប្រាថ្នា​របស់​អ្នក​ គឺ​នៅ​ក្នុង​ដៃ​អ្នក​ច្រើន​ជាង​នៅ​ក្នុង​ដៃរបស់​អ្នក​ដទៃ ឬ​ចក្រវាឡ។

៣. សន្លឹកកាតទី ៣​

អ្នកអាចសម្រាក​មួយ​ភ្លែត​ ហើយ​សញ្ជឹង​គិត​ ថា​តើ​អ្នក​ពិតជា​បាន​ធ្វើ​ចំណែក​របស់​អ្នក​ដើម្បី​សម្រេច​បំណង​របស់​អ្នក​មែន​ទេ? ចក្រវាឡមិនមែនជាទេពអប្សរ ដែលបំពេញតែសេចក្តីប៉ងប្រាថ្នានោះទេ។ វាមានដំណើរការខុសគ្នា អ្វីគ្រប់យ៉ាងដែលយើងទាក់ទាញ គឺជាលទ្ធផលនៃអ្វីដែលយើងបញ្ចេញ។

ដូច្នេះ​បើ​ចង់ឱ្យ​កិច្ចការងាររបស់អ្នកបាមនន​សម្រេច អ្នកត្រូវតែជាអ្នកចាប់ផ្ដើមជាមុនសិន។ សម្រាប់ពេលនេះ អ្នកនៅឆ្ងាយបន្តិចពីការសម្រេចរបស់អ្នក ប៉ុន្តែអ្វីៗមិនចាំបាច់បែបនេះជារៀងរហូតនោះទេ។ ផ្លាស់ប្តូរអាកប្បកិរិយារបស់អ្នក ហើយការពិតរបស់អ្នកក៏នឹងផ្លាស់ប្តូរផងដែរ៕

ប្រភព ៖ Namatest / Knongsrok