សញ្ញា៥យ៉ាង បង្ហាញថាអ្នកនឹងជោគជ័យ

តើអ្នកគិតថាអនាគតអាចព្យាករណ៍បានដែរឬទេ? ប្រសិនបើអ្នកនិយាយថា «បាន» នោះអ្នកគិតត្រូវហេីយ។ អនាគតយ៉ាងហោចណាស់ក៏មានផ្នែកខ្លះ ដែលអាចព្យាករណ៍បានដែរ។ ហើយនៅទីនេះ ខ្ញុំនឹងនិយាយអំពីទម្លាប់ និងការសម្រេចចិត្ត ដេីម្បីជោគវាសនារបស់ពួកគេ មិនមែនការព្យាករណ៍អ្វីផ្សេងទេ។

ជោគជ័យ និងបរាជ័យ ទាំងពីរនេះជារឿងដែលគេអាចទស្សន៍ទាយបានច្បាស់ជាងអ្វីៗផ្សេង។ ដូច្នេះថ្ងៃនេះខ្ញុំនឹងនិយាយអំពីសញ្ញាសំខាន់បំផុតទាំង ៥ ដេីម្បីទទួលបានជោគជ័យ។ ប្រសិនបើអ្នកមានមួយចំនួនឬទាំងអស់នៃចំនុចទាំងនេះ ខ្ញុំសូមអបអរសាទរ នេះមានន័យថាអ្នកកំពុងដេីរលេីត្រូវហេីយ ផ្លូវដែលមានមាសប្រាក់ កេរ្តិ៍ឈ្មោះ សុខភាព និងអំណាច។ ហើយប្រសិនបើអ្នកមិនមានទេនោះ ខ្ញុំសង្ឃឹមថាអត្ថបទនេះនឹងជាការដាស់តឿនដល់អ្នក ឱ្យធ្វេីការផ្លាស់ប្តូរខ្លះៗដេីម្បីដេីរលេីផ្លូវជោគជ័យ។

សញ្ញាទី១៖ អ្នកដាក់ចិត្តធ្វេីការងារច្រើនជាងអ្នកដទៃ

ធ្វើជាមនុស្សដែលខិតខំប្រឹងប្រែងបំផុតនៅក្នុងបន្ទប់ការិយាល័យ។ នៅទីបំផុត ភាពជោគជ័យនឹងរត់មករកអ្នក ជាការតមស្នងនឹងការខិតខំប្រឹងប្រែងធ្វើការ និងពេលវេលាជាច្រេីនដែលអ្នកបានចំណាយដេីម្បីធ្វេីការងារឱ្យបានជោគជ័យ។ ថ្មីៗនេះខ្ញុំបានអានសៀវភៅមួយដែលមានចំណងជេីងថា Rituals សរសេរដោយលោក Mason Currey ដែលបង្ហាញពីទម្លាប់ប្រចាំថ្ងៃរបស់ Einstein, George Orwell, Darwin និងមនុស្សជាច្រេីនទៀត ហើយខ្ញុំបានរកឃើញថាគ្មាននរណាម្នាក់ក្នុងចំណោមពួកគេ ធ្វេីការ៤០ម៉ោងក្នុងមួយសប្តាហ៍នោះទេ។ ពួកគេធ្វើការងារយ៉ាងហោចណាស់ រាប់សិបម៉ោងរៀងរាល់សប្តាហ៍ ដោយសារតែពួកគេជក់ចិត្តខ្លាំង។

វាជារឿងដ៏ពិបាកក្នុងការធ្វេីការ ៦០, ៧០ ឬសូម្បីតែ ១០០ ម៉ោង ក្នុងមួយសប្តាហ៍ ប្រសិនបើអ្នកខ្វះកំលាំងជំរុញ។ នេះនឹងកើតឡើងតែនៅពេលដែល អ្នកកសាងជីវិតរបស់អ្នក ដេីម្បីសម្រេចគោលដៅ ដែលអ្នកត្រូវតែធ្វេីឱ្យខាងតែបាន។ តេីជំហានដំបូងជាអ្វី? ចូរគិតអំពីគោលដៅរបស់អ្នកគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដែលវានឹងក្លាយទៅជាគោលបំណងមួយនិងមិនគ្រាន់តែជាអ្វីដែលអ្នកធ្វើការពីម៉ោង៩ដល់ម៉ោង៥ទេ។ ធ្វើវាដោយសេចក្ដីរីករាយ ហើយគិតថាអ្នកបានសម្រេចគោលដៅរបស់អ្នក និងកំពុងរស់នៅជាមួយសមិទ្ធផលរបស់អ្នក។

សញ្ញាទី២៖ ជីវិតបានបង្រៀនអ្នកឱ្យកាន់តែជឿជាក់

មានឧបសគ្គ និងការបដិសេធជាច្រើន ដែលអ្នកបានទទួលបានបង្រៀនអ្នកពីសារៈសំខាន់នៃការជឿជាក់លេីខ្លួនឯង។ ការពិតដែលថាលោក Warren Buffet មានលិខិតសរសេីរនៃការនិយាយជាសាធារណៈ ត្រូវបានព្យួរនៅក្នុងការិយាល័យរបស់គាត់ ហើយនេះមិនមែនជាសញ្ញាប័ត្រពីសកលវិទ្យាល័យរបស់គាត់ទេ នេះអាចបង្ហាញប្រាប់អ្នកកាន់តែច្បាស់អំពីទំនាក់ទំនងរវាង ជោគជ័យ និងការជឿជាក់។ អ្នករកប្រាក់ចំណូលខ្ពស់បំផុតក្នុងចំណោមមិត្តរបស់ខ្ញុំ គឺជាមនុស្សដែលមានការជឿជាក់ខ្លាំងបំផុត មិនមែនជាមនុស្សដែលមានការអប់រំខ្ពស់បំផុតទេ ហើយមានអ្នកខ្លះទៀតបោះបង់ការសិក្សាក៏មាន។ វាមិនមែនជា «ចំណេះដឹងនៅសាលានិងចំនេះដឹងតាមចិញ្ចើមផ្លូវ» ទេ ប៉ុន្តែការពិត គឺមហាសេដ្ឋីរកបានដោយខ្លួនឯងជាច្រើន បានចាប់ផ្តើមជាអ្នកលក់ ដែលមានដូចជា John Paul DeJoria, Mark Cuban និង Howard Schultz ។

ប្រសិនបើអ្នក ហ៊ានប្រឈមមុខនឹងការបដិសេធ, ដឹងអំពីរបៀបបង្ហាញគំនិត និងមានប្រវត្តិការងារល្អ ឬអ្នកអាចកសាងចាប់ពីពេលនេះទៅ នោះអ្នកនឹងទទួលបានជោគជ័យ។ តើអ្នកដឹងទេថាអ្វីដែលលោក Michael Bloomberg បានធ្វើបីឆ្នាំមុននឹងចាប់ផ្តើមក្រុមហ៊ុនរបស់លោកក្នុងឆ្នាំ ១៩៨១? គាត់ភ្ញាក់ពីព្រលឹមរៀងរាល់ព្រឹក ហើយមកដល់ការិយាល័យ ជាមួយតែ និងកាហ្វេមួយឡូ ដើម្បីចែករំលែកជាមួយនរណាដែលមកធ្វើការពីព្រលឹម ជាធម្មតាគាត់ញៀននឹងធ្វេីការណាស់ ៩០ម៉ោងក្នុងមួយសប្តាហ៍។ ឥឡូវទាយមេីល ថាតើអ្នកណាដែលបានជួយគាត់ ឱ្យបើកដំណើរការក្រុមហ៊ុនដែលមានតំលៃប្រមាណ ៥០ ពាន់លានដុល្លារ? ពួកគេសុទ្ធតែអតីតមិត្តរួមការងាររបស់គាត់។

សញ្ញាទី៣៖ អ្នកដឹងពីរបៀបគ្រប់គ្រងអារម្មណ៍របស់អ្នក

ឧទាហរណ៍៖ ខ្លាច ប៉ុន្តែនៅតែធ្វើវាទោះបីជាយ៉ាងណាក៏ដោយ។

អ្នកនឹងទទួលបានជោគជ័យ នៅពេលដែលអ្នកអាចគ្រប់គ្រងអារម្មណ៍ស្ទើរតែបានគ្រប់ពេល ដើម្បីធ្វេីការងារនោះឱ្យបានជោគជ័យ ទោះក្នុងកាលៈទេសៈណាក៏ដោយ។ មនុស្សជោគជ័យមានអារម្មណ៍ ខ្ជិល, ភ័យខ្លាច, ឃ្លាន, និងអត់អារម្មណ៍ ប៉ុន្តែពួកគេនៅតែធ្វើវា។ វាជាជំនាញដែលអ្នកអាចបណ្ដុះបាន តាមរយៈការយល់ដឹង និងបទពិសោធន៍ផ្ទាល់ខ្លួន។

ការកំណត់គោលដៅ និងការធ្វើផែនការឱ្យបានត្រឹមត្រូវក៏ជាសញ្ញាបង្ហាញថា អ្នកស្ថិតនៅលើផ្លូវត្រូវ។ ចូរមើលគោលដៅរបស់អ្នកពីឆ្នាំមុន ឬពីរបីខែមុន ហើយប្រៀបធៀបពួកគេជាមួយនឹងទីតាំងរបស់អ្នកឥឡូវនេះ។ ប្រសិនបើមានការរីកចម្រើនគឺគួរឱ្យកត់សម្គាល់ នោះអ្នកនឹងស្ថិតនៅលើផ្លូវត្រូវ។

សញ្ញាទី៤៖ អ្នកដឹងពីរបៀបគ្រប់គ្រងថាមពលរបស់អ្នក

លោក Scott Adams ដែលជាអ្នកបង្កើតរឿងកំប្លែង Dilbert បានហៅថាមពលថាជា «រង្វាស់នៃការជោគជ័យក៏សំខាន់បំផុត» ជឿឬមិនជឿ អ្នកមិនអាចទៅណាបានទេបេីគ្មានថាមពល។

មិនមែនមនុស្សគ្រប់គ្នាដែលទៅកន្លែងហាត់ប្រាណ ទទួលបានជោគជ័យនោះទេ ហើយក៏គ្មាននរណាម្នាក់នឹងទទួលបានអ្វី គួរឱ្យកត់សម្គាល់ដែរ បើគ្មានថាមពលគ្រប់គ្រាន់ដើម្បីហាត់។ មនុស្សដែលប្រព្រឹត្តមួយក្នុងចំណោមបួននេះដូចជា៖ ការញៀនសិច, ការញាំច្រេីនពេក, ការសេពគ្រឿងញៀន និងគ្រឿងស្រវឹង កម្រនឹងមាន ថាមពល, កម្លាំងចិត្ត និងភាពក្លាហានដើម្បីធ្វើអ្វីដែលគួរឱ្យកត់សម្គាល់ណាស់។ កំណើននៃការញៀនចំនុចទាំងបួននេះ បានធ្វេីឱ្យខួរក្បាលរបស់ពួកគេ ដំណេីរការមិនល្អ និងមិនមានឆន្ទៈតស៊ូដេីម្បីក្តីស្រមៃរបស់គេទៀតទេ។

ឥឡូវនេះ សូមមើលទម្លាប់របស់មនុស្សជោគជ័យម្តង។ ពួកគេធ្វើលំហាត់ប្រាណ, សមាធិ និងមិនញៀននឹងបួនចំនុចខាងលេីនេះទេ ដែលនឹងជួយឱ្យគេពួកគេសម្រេចបានគោលដៅ។ ពេលមួយខ្ញុំបានស្ដាប់លោក Tim Ferris និយាយថា មនុស្សគ្រប់គ្នាដែលគាត់ធ្លាប់បានសម្ភាសន៍ គឺអ្នកធ្វើសមាធិ ឬហាត់យូហ្គា។ វិន័យ និងថាមពលនេះហេីយជាទម្លាប់ដែលនឹងបង្កើតឱ្យមានផលិតភាពការងារកាន់តែល្អ ដែលជាអ្វីដែលអ្នកត្រូវការដើម្បីទទួលជោគជ័យ។

សញ្ញាទី៥៖ អ្នកនិយាយថា បាទ/ចា៎ ជាញឹកញាប់

ដោយការមានឆន្ទៈក្នុងការ ឆ្លៀតយកគ្រប់ឱកាសដែលអ្នកមាន ទោះបីជាអ្នកខ្វះការរៀបចំក៏ដោយ នេះគឺជាសញ្ញាមួយដែលអ្នកនឹងទទួលជោគជ័យ។ មនុស្សមួយចំនួនជឿជាក់ថាការនិយាយថា «ទេ» ជាញឹកញាប់ ជាអ្វីដែលមនុស្សជោគជ័យធ្វេី។ នេះអាចចំពោះនរណាម្នាក់ដូចជា Warren Buffet។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបេីអ្នកមិនមាន វត្ថុដ៏មានតម្លៃទេនោះ អ្នកមិនគួរនិយាយថាទេ ដូច Warren Buffet នោះទេ គាត់មានវត្ថុមានតម្លែជាច្រេីនរួចទៅហើយជាឈ្មោះរបស់គាត់។

ជាលេីកដំបូងដែល Jillian Michaels ក្លាយជាគ្រូបង្វឹក គឺដោយសារសំណាង។ នាងបានហាត់សិល្បៈក្បាច់គុនរបស់នាង នៅក្នុងកន្លែងហាត់ប្រាណ ពេលនោះមានគេសុំនាងជាគ្រូបង្វឹក។ នាងបានធុំក្លិនឱកាស ហើយភ្លាមៗនោះបាននិយាយថាចាស ហើយក្រោយមកនាងបានក្លាយជា America's famous fitness experts។

មនុស្សជោគជ័យដឹងថាភាពជោគជ័យគឺដូចជាហ្គេម Six Degrees of Kevin Bacon អញ្ចឹង។ ឱកាសកាន់តែច្រើនដែលអ្នកទទួលយក អ្នកនឹងកាន់តែប្រសេីរនូវអ្វីដែលអ្នកធ្វើ ហើយសំខាន់ជាងនេះទៅទៀត អ្នកនឹងផ្លាស់ប្តូរពីភាពងងឹតទៅភាពភ្លឺ យ៉ាងឆាប់រហ័ស។

ប្រសិនបើអ្នកជឿ ហើយប្រើច្បាប់ទាំងនេះ បន្ទាប់មកអ្នកនឹងទទួលបានជោគជ័យ។

ប្រភព៖ stevenaitchison.co.uk