២២ រូបភាពប្រវត្តិសាស្រ្តពិភពលោក ដែលមនុស្សភាគច្រើន មិនធ្លាប់បានឃើញពីមុនមក!

អ្នកថតរូបកាលពីអតីតកាលគឺជាជំនួយដ៏អស្ចារ្យដើម្បីឲ្យយើងដឹងពីប្រវត្តិសាស្ត្រ: ពួកគេថតយកព្រឹត្ដិការណ៍ ការចងចាំ ព្រឹត្តការណ៍សំខាន់ៗ និងការពិតសំខាន់ៗហើយរូបភាពរបស់ពួកគេអាចពន្យល់ពីបរិយាកាសនៃសម័យកាលនោះទាំងមូល។

ប៉ុន្តែជាការសោកស្តាយរូបភាពដែលគួរអោយចាប់អារម្មណ៍បំផុតពីអតីតកាល មិនត្រូវបានបង្ហាញនៅក្នុងសៀវភៅប្រវត្តិសាស្រ្ត ឬនៅក្នុងសាលារៀននោះទេ។ ដូច្នេះយើងធ្វើការស្រាវជ្រាវរូបភាពឯកសារផ្សេងៗពីជុំវិញពិភពលោក។

ដូចជា: កំពូលស្តេចកំប្លែងសាក់ឡូនៅពេលគាត់នៅក្មេង ម៉ូតូត្រូវបានផលិតដំបូងគេជាដើម។

ពួកយើងបានស្វែងរកឃើញរូបភាពគួរឱ្យចាប់អារម្មណ៍មួយចំនួនពីអតីតកាលដែលមានតម្លៃក្នុងប្រវត្តិសាស្ត្រដើម្បីបង្ហាញជូនដល់ប្រិយមិត្ត។

1.ទាហានម្នាក់កំពុងជួយក្មេងប្រុសម្នាក់ឱ្យឆ្លងកាត់ជញ្ជាំងទីក្រុងប៊ែរឡាំង។

© mauermuseum

2. Apeman រកឃើញនៅក្នុងព្រៃនៃប្រទេសប្រេស៊ីលឆ្នាំ 1937

© imgur

រូបភាពនេះត្រូវបានបង្ហោះនៅលើ Imgurហើយភ្លាមៗនោះវាបានក្លាយទៅជារូបភាពដែលគួរឲ្យចាប់អារម្មណ៍បំផុតព្រោះមិនមានការពន្យល់ពីកន្លែងដែលរូបថតបានថត និងអត្ថន័យរបស់វា។

3. Leningrad ក្នុងកំឡុងពេល USSR, 1970s

© Jiří Tondl

4. រូបភាពក្មេងស្រីប្រើកន្រ្តៃកាត់ពន្លឺព្រះអាទិត្យ ឆ្នាំ 1886

© Adam Diston

5. ស្តេចកំប្លែង សាក់ឡូ Charlie Chaplin ឆ្នាំ 1916

© Daily Herald Archive

នៅក្នុងខ្សែភាពយន្តកាលពីគាត់អាយុ២៧ឆ្នាំ។

6. នៅពេលដែលភាគីទាំង 2 ជួបគ្នានៅទីចុងបញ្ចប់

© Associated Press / East News

វិស្វករ នៃផ្លូវក្រោមដីធ្យូនែល អង់គ្លេសនិងបារាំងបានស្វាគមន៍គ្នាទៅវិញទៅមកនៅចំណុចដ៏សំខាន់នៅផ្លូវក្រោមដីឆានែលឆ្នាំ 1990 ។

7. ការផ្សាយពាណិជ្ជកម្មរបស់ Coca-Cola ក្នុងទីក្រុង Venice

© Daniele Manini / flickr

ទីក្រុង Venice មានភាពល្បីល្បាញដោយសារតែចំនួនសត្វព្រាបនៅទីនោះ។ អាជ្ញាធរក្នុងតំបន់ក៏ហាមឃាត់ភ្ញៀវទេសចរផ្អាកការឱ្យចំនីបក្សាបក្សីទាំងនេះនៅលើទីលាន St. Mark's។ នៅឆ្នាំ 1960 កូកាកូឡាបានប្រើវាសម្រាប់យុទ្ធនាការផ្សាយពាណិជ្ជកម្មរបស់ពួកគេ: ពួកគេបានដាក់ចំនីដល់សត្វព្រាមដើម្បីឱ្យសត្វព្រាបដែលហើរមកស៊ីឲ្យចេញជារូបកូកាកូឡាយក្ស។

8. លោក Mark Twain នៅមន្ទីរពិសោធន៍របស់ក្រុមហ៊ុន Tesla

© wikipedia

Telsa និង Twain គឺជាមិត្តល្អនិងគ្នាបើទោះបីជាអ្នកនិពន្ធវ័យ 21 ឆ្នាំមានអាយុច្រើនជាង Tesla ក៏ដោយ។ អ្នកនិពន្ធដ៏ល្បីម្នាក់នេះ បានចំណាយពេលច្រើនក្នុងបន្ទប់ពិសោធន៍របស់មិត្តភក្តិគាត់។ Twain ថែមទាំងចង់សាកល្បងប្រើចរន្តអគ្គិសនីរបស់ Tesla ។

ការពិសោធន៍មិនបានបញ្ចប់ល្អទេហើយអ្នកនិពន្ធក៏មានអារម្មណ៍ថាឈឺទៀតផង។ រូបថតនេះត្រូវបានថតក្នុងឆ្នាំ 1894 ។ Twain កំពុងកាន់ចង្កៀងអេឡិចត្រូពិសោធន៍។

9. ស្ត្រីដែលជាអ្នកដឹងទឹកកក ឆ្នាំ 1918

© National Archives Catalog

កាលពីមុនការងារបុរសដែលធ្លាប់ធ្វើក៏ជាការងារដែលស្រ្តីធ្វើដែរ។

10.ស្ត្រីម្នាក់ជិះម៉ូតូស្វ័យប្រវត្តិ Autoped

© Isai76 / reddit

ម៉ូតូម៉ូដែល Autoped គឺជាកំណែដំបូងនៃម៉ូតូស្កាតឺរអេឡិចត្រូនិកមួយដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនក្រុមហ៊ុនអូតូហ្វ័រញូវយ៉ក។

វាត្រូវបានផលិតពីឆ្នាំ 1915 ដល់ឆ្នាំ 1921 ។ រូបថតនេះត្រូវបានថតក្នុងឆ្នាំ 1916 ។

11.David Bowie នៅអាយុ 16 ឆ្នាំ

© Allpix Pess / East News

នៅពេលដែលគាត់មានអាយុ 9 ឆ្នាំគាត់ចង់ក្លាយជាអ្នកលេងតន្រ្តី។ ហើយនៅអាយុ 15 ឆ្នាំគាត់បានបង្កើតក្រុមតន្ត្រីរបស់គាត់ដែលមានឈ្មោះថា Konrads ។

12. រូបភាព selfie ក្នុងកញ្ចក់នៅអាឡឺម៉ង់ឆ្នាំ 1912

© shefoundnow / reddit

13. រូបភាពប្រភេទ daguerreotype ដំបូងបំផុតរបស់ប្រធានាធិបតេយ្យអាមេរិក Abraham Lincoln

© Nicholas H. Shepherd

នេះគឺជារូបភាពដើមដំបូងរបស់ប្រធានាធិបតេយ្យអាមេរិក Abraham Lincoln ។ វាត្រូវបានបង្កើតឡើងដោយលោក Nicholas Shepherd នៅឆ្នាំ 1846 ។

14.ព្រះនាងអេលីសាបិតទី 2 ដែលកំពុងជួសជុលឡាន

© Image State / East News

នៅឆ្នាំ 1945 ព្រះមហាក្សត្រីនាពេលអនាគតរបស់ចក្រភពអង់គ្លេសបានចូលបំរើការនៅក្នុងតំបន់ដែនដីនារី ដែលជាសកម្មភាពកំពុងជួសជុលឡាន។

15.អ្នកសុំទានម្នាក់កំពុងរត់តាមរទេះរបស់ស្ដេច George the V

© pubwithnobeer / reddit

16. ស្តេច Tsar Nicholas II នៃប្រទេសរុស្ស៊ីនិង ស្តេច George V នៃចក្រភពអង់គ្លេស

© Image State / East News

អ្នកនិងលាន់មាត់ថាដូចគ្នា! ស្ដេចអង់គ្លេសនិង ស្តេចរុស្ស៊ី! រឿងមួយក៏ពួកគេជាបងប្អូននឹងគ្នា។

17.ការបង្កើតផ្ទាំងផ្សព្វផ្សាយនៅអំឡុងសង្គ្រាមលោកលើកទី 2

© Associated Press / East News

និស្សិតស្រីនៅទីក្រុងផតវ៉ាស៊ីនតោនកំពុងថតចម្លងផ្ទាំងរូបភាព នៅឆ្នាំ 1941

18. រូបភាពរបស់សត្វThylacine ចុងក្រោយនៅលើភពផែនដី

Thylacines គឺជាសត្វដែលផុតពូជមិនយូរប៉ុន្មានទេ វាកំពុងយំនៅសួនសត្វក្នុងឆ្នាំ 1933 ។

19. បុរសៗប្រារព្ធពិធីបញ្ចប់នៃការហាមឃាត់ថ្ងៃទី 5 ខែធ្នូឆ្នាំ 1933

© dwna / reddit

Iវាត្រូវបានហាមឃាត់ក្នុងការលក់ ផលិតនិងដឹកជញ្ជូនអាល់កុលនៅក្នុងសហរដ្ឋអាមេរិកចាប់ពីឆ្នាំ 1920 ដល់ឆ្នាំ 1933 ។

20. ការសាងសង់ស្ពាន Golden Gate Bridge

© gazelle_ / reddit

ការស្ថាបនាស្ពាននេះបានចំណាយពេល 4 ឆ្នាំគឺពីឆ្នាំ 1933 ដល់ឆ្នាំ 1937 ។ វាគឺជាស្ពានធំបំផុតចាប់ពីឆ្នាំ 1937 ដល់ឆ្នាំ 1964 ។ បច្ចុប្បន្នវាមិនមែនជាស្ពានធំជាងគេបំផុតនៅក្នុងពិភពលោកទេប៉ុន្តែវាជាស្ពានដែលគេទទួលស្គាល់ជាងគេបំផុត។

21.ឪពុករបស់នាង Anne Frank មានដើមកំណើតជា  Atto ដែលបានទៅមើលកន្លែងដែលពួកគេលាក់ខ្លួនពីពួកណាស៊ី។ គាត់គឺជាសមាជិកគ្រួសារតែមួយគត់ដែលនៅរស់។

© PILLUPIERU / reddit

នាង​ Anne Frank បានល្បីល្បាញដោយសារកំណត់ហេតុប្រចាំថ្ងៃរបស់នាងដែលនាងបានសរសេរខណៈពេលដែលលាក់ខ្លួនពីពួកណាស៊ីស។ ជាអកុសល Anne បានស្លាប់។ ឪពុករបស់នាងគឺជាអ្នកនៅរស់រានមានជីវិត។

22.ការសាកល្បងអាវការពារគ្រាប់កាំភ្លើង ឆ្នាំ 1923

© National Photo Company

រូបថតមួយណាដែលធ្វើឱ្យអ្នកចាប់អារម្មណ៍បំផុត? សូមជួយស៊ែរឲ្យបានគ្រប់គ្នាបានដឹងផង សូមអរគុណ!

ប្រភពៈ Brightside |ដោយៈ វីរៈ

អំពីអ្នកសរសេររបស់យើង៖ Vireak007