គូព្រេងនៃខែកំណើតទាំង១២ និងបង្ហាញយ៉ាងច្បាស់ អំពីបុគ្គលិកលក្ខណៈ ថាតើមនុស្សដែលអ្នកស្រឡាញ់ជាមនុស្សប្រភេទណា!

គូព្រេងនៃខែកំណើតទាំង១២ និងបង្ហាញយ៉ាងច្បាស់ អំពីបុគ្គលិកលក្ខណៈ ថាតើមនុស្សដែលអ្នកស្រឡាញ់ជាមនុស្សប្រភេទណា!

ជាការពិតណាស់ក្នុងខែខ្មែរទាំង១២នេះ វាបានបញ្ជាក់អំពីអត្តចរិតរបស់មនុស្សយើងទាំងស្ត្រី និងបុរស ព្រមទាំងប្រាប់អំពីសេចក្តីស្នេហារបស់ពួកគេផងដែរ។ រាល់ការទស្សន៍ទាយនេះសូមពុកម៉ែបងប្អូនតាមដានជាមួយខ្ញុំជារៀងរាល់ថ្ងៃ ដែលខ្ញុំតែងតែដក់ស្រង់ការទស្សន៍ទាយជំរាបជូនដល់ប្រិយមិត្តអ្នកអានទាំងអស់គ្នា សូមអរគុណ!

តើអ្នកធ្លាប់ដឹងថា (មករា កុម្ភៈ មីនា មេសា ឧសភា មិថុនា កក្កដា សីហា កញ្ញា តុលា វិច្ឆិកា ធ្នូ) គូព្រេងអ្នកពិតជាមនុស្សបែបណា មានចរិកយ៉ាងម៉េចទេ?

១. អ្នក​កើត​ខែមករា​

គូព្រេង​របស់​អ្នក​កើត​ខែមករា​ច្រើនតែ​ជា​មនុស្ស​ដែលមាន​ស្បែក​មិន​ស​ខ្លាំង​ចូលចិត្ត​ភាព​រ៉ូ​មែន​ទិ​ក មាន​ភាពខុសប្លែក​ពី​គេ​បន្តិច ចិត្តល្អ មិន​ងាយ​មាន​អារម្មណ៍​តានតឹង និង​អាច​សម្របសម្រួល​តាម​គូស្នេហ៍ ។​

២. អ្នក​កើត​ខែកុម្ភៈ​

​​គូព្រេង​របស់​អ្នក​កើត​ខែកុម្ភៈ​ច្រើន​មាន​ឋានៈ​ល្អ មាន​ប្រាក់កាស ជា​មនុស្ស​មានមុខ​មាន​មាត់ហំ​ហាន ភ្នែក​ស្អាត ប៉ុន្តែ​មាន​ចរិត​កាច​បន្តិច ហើយ​ចូលចិត្ត​គំរាម ។

ក្នុងករណី​កើតកូន​ដំបូង​ជា​កូនស្រី​តែងមាន ដួង​រាសី​ខ្ពស់ ។​

៣. អ្នក​កើត​ខែមីនា​

គូព្រេង​របស់​អ្នក​កើត​ខែមីនា​ច្រើន​តែមាន​រូបរាង​ស្អាត ពូកែសម្តី​វោហា ស្អាត​សមសួន​ស្គាល់​ពី​ខ្លួន ឯងនិង​ជាម​នុស្ស​មិន​បង្កបញ្ហា​ច្រើន ។​

៤. ​អ្នក​កើត​ខែមេសា​

គូព្រេង​របស់​អ្នក​កើត​ខែ​នេះ​ច្រើន​តែមាន​ស្បែ​កស ឬ​លឿង រូបរាង​ស្អាត​ល្អ ខ្ពស់ស្រឡះ ឬ​រាងស្តើង ភ្នែក​ធំ ពូកែសម្តី​វោ​ហោ និង​មាន​ល្បិច​ដោះស្រាយ​ច្រើន ។​

៥. អ្នក​កើត​ខែឧសភា​

​គូព្រេង​របស់​អ្នក​កើត​ខែឧសភា​ច្រើនតែ​ជា​អ្នកមាន​កែវភ្នែក​ស្រស់ថ្លា ចិញ្ចើម​ស្អាត អត្តចរិត​ចាស់​ជាង វ័យ​និង​មានចិត្ត​ត្រជាក់ ព្រមទាំង​ចិត្តល្អ ផងដែរ ។​

៦. អ្នក​កើត​ខែមិថុនា​

Loading...

គូព្រេង​របស់​អ្នក​កើត​ខែមិថុនា​ច្រើនតែ​ជា​មនុស្ស​មាន​រាង​មិន​ធាត់ មិនសូវ​រ៉ូ​មែន​ទិ​ក​ជាម​នុស្ស​ស្មោះត្រង់ ស្រឡាញ់​ដៃគូ​ដោយស្មោះ​ត្រង់ និង​និយាយស្តី​មាន​គោល​ការច្បាស់​លាស់ ។​

៧. អ្នក​កើត​ខែកក្កដា​

គូព្រេង​របស់​អ្នក​កើត​ខែកក្កដា​ច្រើនតែ​ជា​មនុស្ស​រាង​ខ្ពស់ ឬ​រូបរាង​ធំ​អាយុ​ច្រើន ឬ​មាន​អត្តចរិត​ចាស់ទុំ​ជាង​អ្នកជា​មនុស្ស​ពូកែ​ទប់​អារម្មណ៍ ហើយ​ស្រឡាញ់​អ្នកខ្លាំង ។​

៨. អ្នក​កើត​ខែសីហា​

គូព្រេង​របស់​អ្នក​កើត​ខែសីហា​អាចជា​ជនជាតិ​បរទេស ឬ​មាន​ចរិត​ខុសប្លែក​ពី​អ្នកខ្លាំង ជា​អ្នកមាន ឫកពា​ឆ្មើងឆ្មៃ កាច ប៉ុន្តែ​ចិត្តល្អ ហើយ​អាច​រស់នៅ​ជាមួយ​អ្នក​បានយូរ​អង្វែង ។​

៩.អ្នក​កើត​ខែកញ្ញា​

គូព្រេង​របស់​អ្នក​កើត​ខែ​នេះ​ច្រើន​ជាម​នុស្ស​ស្បែ​កស ឬ​លឿង រូបរាង​សមសួន ចូលចិត្ត​ភាព សប្បាយ​ក្អាកក្អាយ ហើយ​បើ​ទោះ​លែងលះគ្នា ម្តង​ហើយ នឹង​អាច​ត្រូវរ៉ូវ​គ្នា​វិញ

និង​អាច​រស់នៅ​ជាមួយគ្នា​យូរ អង្វែង ។​

១០. អ្នក​កើត​ខែតុលា​

គូព្រេង​របស់​អ្នក​ខែ​នេះ​មាន​រូបរាង​ស្តើង​ស្រឡះ ឬ​ខ្ពស់ បបូរមាត់​ស្តើង ។ គេ​អាចជា​មនុស្ស​មាត់ អាក្រក់ ប៉ុន្តែ​ចិត្តល្អ ហើយ​ពូកែ​រអ៊ូរទាំ រញ៉ាំរញ៉ូវ​ពូកែ​ប្រចែប្រចណ្ឌ ។​

១១. ​អ្នក​កើត​ខែវិច្ឆិកា​

គូព្រេង​របស់​អ្នក​កើត​ខែ​នេះ​ច្រើន​ជាម​នុស្ស​ធាត់ បើ​ស្គម​ក៏​មិន​ស្គម​ខ្លាំង​ដែរ ស្បែក​ស្អាត ស្បែករលោង ចូលចិត្ត​បង្កជម្លោះ ប៉ុន្តែ​ស្រឡាញ់​អ្នកខ្លាំង និង​ជាម​នុស្ស​មិន​ចូលចិត្ត​នៅ​ស្ងៀម ។​

១២. អ្នក​កើត​ខែធ្នូ​

គូព្រេង​របស់​អ្នក​កើត​ខែធ្នូ​ច្រើន​មាន​រូបរាង​ស្តើង ស្បែក​ស្អាត​ល្អ ជា​មនុស្ស​អាច​ពឹង​ពាក់បាន និង​អាច​ធ្វើជា​ទីប្រឹក្សា ហើយ​ចេះ​ថែទាំ និង​ពូកែ​បីបាច់​ទៀតផង ៕​

Loading...