Ads
រឿងរ៉ាវសាមញ្ញៗទាំង ៥ នៃទំនាក់ទំនងស្នេហាដែលអ្នកដាច់ខាតត្រូវតែដឹង

រឿងរ៉ាវសាមញ្ញៗទាំង ៥ នៃទំនាក់ទំនងស្នេហាដែលអ្នកដាច់ខាតត្រូវតែដឹង

អ្វីៗជាច្រើនត្រូវបានសរសេរអំពីទំនាក់ទំនងដែលពិបាកក្នុងការកំណត់នូវអ្វីដែលជាការពិតនិងអ្វីដែលមិនមែនជាការពិត។ ដូច្នេះហើយថ្ងៃនេះ Knongsrok សូមធ្វើការប្រែសម្រួលអត្ថបទគេហទំព័របរទេសមួយដែលបានប្រមូលផ្តុំនូវទំនាក់ទំនងនៃសេចក្តីស្នេហាដែលអ្នកអាចបោះបង់ចោលភ្លាមៗ។

1.ចំណង់ចំណូលចិត្ត

មិនមានទំនាក់ទំនងទាំងអស់ចាប់ផ្តើមដោយភាពអផ្សុកនោះទេ។ ដូច្នេះនេះជាកត្តាដែលគួរតែយកចិត្តទុកដាក់មិនត្រឹមតែទៅលើចំណង់ចំណូលចិត្តនិងស្នេហាប៉ុណ្ណោះទេប៉ុន្តែវាក៏ជាអារម្មណ៍ដែលមានសុវត្ថិភាពនិងការកំសាន្តចិត្តដែលអ្នកមានអារម្មណ៍ (ឬមិន) នៅជាប់នឹងមនុស្សម្នាក់។ ចំពោះទំនាក់ទំនងរឹងមាំវាសំខាន់ជាងប្រសិនបើអ្នកអាចសើចជាមួយគ្នានិងទុកចិត្តគ្នាទៅវិញទៅមក។

2. គូស្នេហ៍ដែលរីករាយជាមួយគ្នាក៏អាចមានចំណាប់អារម្មណ៍ដូចគ្នា

មនុស្សម្នាក់ៗមានចំណាប់អារម្មណ៍និងចំណង់ចំណូលចិត្តផ្ទាល់ៗខ្លួន។ កុំគិតថាប្រសិនបើអ្នកចូលចិត្តញ៉ាំអាហារហិល ហើយដៃគូរបស់អ្នកអាចចូលចិត្តហិលតាមអ្នកនោះ ដៃគូរបស់អ្នកអាចមានចំនង់ចំនូលចិត្តផ្ទាល់ខ្លួនរបស់គេ ហើយក៏អាចមានរឿនអ្វីផ្សេងទៀតដូចអ្នកដែរ។ ផ្ទុយទៅវិញចំនង់ចំនូលចិត្តផ្ទាល់ខ្លួននឹងធ្វើឱ្យអ្នកកាន់តែមានភាពទាក់ទាញជាមួយដៃគូរបស់អ្នក។

3. ដៃគូស្រឡាញ់គ្នាពិតដែលមានសុភមង្គលគេមិនឈ្លោះគ្នាទេ

ជីវិតគូដែលមិនមានជម្លោះតែងតែមិនខ្វល់។ គូស្វាមីភរិយាដែលមានបញ្ហារកាំរកូសតែងតែឈានទៅរកការបែកបាក់។ ការប្រើប្រាស់ភាសានិយាយថាអាក្រក់ៗ ឬការរំលោភបំពានគឺជាបញ្ហាធំសម្រាប់ជីវិតគូ ប៉ុន្តែផ្ទុយទៅការប្រកែកគ្នាតិចតួចមិនគួរព្រួយបារម្ភទេ(វាប្រៀបដូចជាចាននៅក្នុងរៀវ តែងតែមានពេលប៉ះទង្គិចគ្នា) វាកើតឡើងចំពោះមនុស្សគ្រប់រូបហើយនេះគឺជារបៀបដែលអ្នកនិងដៃគូរបស់អ្នកបានរៀនយល់ពីគ្នាទៅវិញទៅមកឱ្យកាន់តែប្រសើរ។

4. គូស្វាមីភរិយាត្រូវស្រឡាញ់សាច់ញាតិទាំងសងខាងឱ្យស្មើគ្នា


អ្នកទាំងពីរត្រូវស្រឡាញ់ក្រុមគ្រួសារទាំងសងខាងឲ្យស្មើៗគ្នា។ ព្រោះថាជម្លោះក៏អាចកើតមានបានដែររវាដៃគូទាំងពីបើម្ខាងមិនបានចាប់ទុកសាច់ញាតិរបស់ដៃគូម្ខាងទៀតដូចទៅនឹងសាច់ញាតិរបស់ខ្លួន។ ភាពបែកបាក់គ្នានិងអាចឈានដល់មិនខាន។

1. គូស្នេហ៍តែងតែរីករាយជាមួយគ្នា

ប្រសិនបើអ្នកគិតថាគូស្នេហ៍របស់អ្នកតែងតែនៅក្បែអ្នកនិងមិនចង់មានពេលនៅម្នាក់ឯងដើម្បីបន្ធូរអារម្មណ៍ នោះអ្នកកំពុងតែគិតខុសហើយ។ មិនយូរមិនឆាប់មនុស្សគ្រប់រូបចង់ចំណាយពេលផ្ទាល់ខ្លួនខ្លះនៅតែម្នាក់ឯង។ ដៃគូដែលចុះសម្រុងគ្នា, ពួកគេយល់ពីបញ្ហានេះនិងផ្តល់ឱ្យគ្នាទៅវិញទៅមកនូវចន្លោះពេលផ្ទាល់ខ្លួន។ អ្នកមិនគួរបន្ទោសខ្លួនឯងចំពោះការចង់មានពេលវេលាផ្ទាល់ខ្លួនខ្លះដែលគូស្នេហ៍ចង់បាននោះទេ។ ការសំរាកខ្លះពីកិច្ចការគ្រួសារគឺជាការចាំបាច់។ វាមិនមានន័យថាការចង់មានផ្ទាល់ខ្លួនខ្លះសម្រាប់ខ្លូនឯងរបស់ដៃគូមានន័យថាគេឈប់ស្រឡាញ់អ្នកទេ: ផ្ទុយទៅវិញវាជួយរក្សាអារម្មណ៍ឬការដកដង្ហើមនៃជីវិត ដើម្បីកុំឲ្យកើតរោគស្រេស្តតែប៉ុណ្ណោះ។

បន្ថែម៖

ពេលខ្លះយើងរៀនពីលក្ខណៈនៃទំនាក់ទំនងល្អឥតខ្ចោះពីក្នុងខ្សែភាពយន្តឬការផ្សាយពាណិជ្ជកម្មផ្សេងៗ។ ប៉ុន្តែពេលខ្លះវាមិនសូវពាក់ព័ន្ធនឹងការពិតនៃជីវិតផ្ទាល់ខ្លួនរបស់យើងទេ៕

 

ដោយ៖ វីរៈ

ប្រភព៖ Brightside