ស៊ែរដាស់តឿនដល់ម្តាយគ្រប់គ្នា! ក្មេងប្រុសម្នាក់ បានដុះធ្មេញបញ្ច្រាស់ឡើងលើ បុកទំលុះសាច់បបូរមាត់ មើលទៅគួរឲ្យខ្លាច!

មនុស្សជាច្រើនមិនហ៊ានសម្លឹងមើលដោយផ្ទាល់នូវរូបភាពដែលថតនៅក្នុងមាត់របស់កុមារនេះទេ។

ការយកចិត្តទុកដាក់និងចិញ្ចឹមកូនរបស់អ្នកវាមិនងាយស្រួលទេ។ មានបញ្ហាជាច្រើនដែលធ្វើឱ្យឪពុកម្តាយត្រូវប្រឈម និងហើយមានពេលខ្លះក៏អាចមានការយល់ច្រឡំ។ ថ្មីៗនេះស្ត្រីម្នាក់បានបង្ហោះរូបភាពដាស់តឿនដល់ឪពុកម្តាយអំពីសុខភាពមាត់ធ្មេញរបស់កូនៗដែលត្រូវតែយកចិត្តទុកដាក់។

Mieng1

Mieng2

Mieng3

 

ជាធម្មតាក្មេងៗដែលមានបញ្ហាធ្មេញពួកគេតែងតែខ្លាចទៅជួបពេទ្យធ្មេញ។ ងាយស្រួលក្នុងការស្វែងរកធ្មេញពុក ឬធ្មេញដែលដង្កូវស៊ីគឺដោយសារតែទទួលទានស្ករគ្រាប់ច្រើន។ ប៉ុន្តែកុមារនេះគឺមានបញ្ហាធ្ងន់ធ្ងរ។

កុមារនេះមានធ្មេញដែលដុះបញ្ច្រាស់ឡើងលើ និងដុះចាក់ទៅលើសាច់បបូរមាត់ដែលបណ្តាលអោយមានការឈឺចាប់។ នៅពេលបានរកឃើញរឿងនេះកើតឡើងក្មេងប្រុសនោះត្រូវបានយកពេទ្យដើម្បីកាត់ធ្មេញដែលដុះបញ្ច្រាស់នោះចោល។ រូបថតចំនួនពីរសន្លឹកនៃពេលដែលធ្មេញដុះត្រូវបានបង្ហោះនៅលើបណ្តាញសង្គម។

នេះគឺជាការដាសតឿនយ៉ាងច្បាស់សំរាប់មាតាបិតា។ ឪពុកម្តាយត្រូវយកចិត្តទុកដាក់លើសុខភាពមាត់ធ្មេញរបស់កូន ៗ ដើម្បីជៀសវាងបញ្ហាដូចក្មេងប្រុសខាងលើនេះ។

 

ដោយ៖ វីរៈ

ប្រភព៖ FeedyTV