ពេលយើងបាត់បង់អ្វីមួយ យើងនឹងឈឺចាប់ខ្លាំង ប៉ុន្តែការឈឺចាប់នេះ នឹងបង្រៀនយើងឱ្យស្គាល់ពីតម្លៃនៃអ្វីដែលយើងកំពុងតែមាននៅក្នុងដៃពេលនេះ

#វិញ្ញាសាជីវិត

១. "ជីវិតតែងតែលេចចេញនូវមេរៀនជាច្រើនដើម្បីឱ្យយើងបានរៀនសូត្រជារៀងរាល់ថ្ងៃ ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែចូលចិត្តរៀនសូត្រពីមេរៀនដែលជីវិតបានផ្ដល់ឱ្យនោះទេ"។

២. "ពេលយើងបាត់បង់អ្វីមួយ យើងនឹងឈឺចាប់ខ្លាំង ប៉ុន្តែការឈឺចាប់នេះ នឹងបង្រៀនយើងឱ្យស្គាល់ពីតម្លៃនៃអ្វីដែលយើងកំពុងតែមាននៅក្នុងដៃពេលនេះ"។

៣. "ពេលយើងចេះផ្ដល់តម្លៃឱ្យខ្លួនឯងគ្រប់គ្រាន់ យើងនឹងចេះពីរបៀបក្នុងការផ្ដល់តម្លៃឱ្យទៅអ្នកដទៃ។ នៅពេលដែលយើងចេះស្រលាញ់ខ្លួនឯង យើងនឹងចេះស្រលាញ់ចំពោះអ្នកដទៃដូចគ្នា"។

៤. "យើងដឹងថ្ងៃកើត តែមិនដឹងថ្ងៃណាត្រូវស្លាប់ ចាំថាយើងជួបគ្នាលើកចុងក្រោយពេលណា ប៉ុន្តែមិនដឹងថាពេលណាជាពេលដែលយើងត្រូវបែកគ្នារហូត ដឹងថាយើងមានអាយុប៉ុន្មាន ប៉ុន្តែមិនដឹងថាជីវិតនេះអាចរស់នៅបានប៉ុន្មានទៀត"។

៥. "នៅពេលណាដែលមាត់របស់យើងមិិនអាចហានិយាយនូវពាក្យពេចន៍ក្នុងចិត្ត និងពោលប្រាប់ពីអារម្មណ៍ឈឺចាប់ដែលមាននៅក្នុងទ្រូងរបស់យើង នោះភ្នែករបស់យើងនឹងនិយាយជំនួសដោយស្វ័យប្រវត្តិ"។

៦. "ជីវិតដែលរឹងមាំមិនមែនជាជីិវិតដែលអាចគេចផុតពីបញ្ហា នោះទេ ប៉ុន្តែជាជីវិតដែលនៅតែអាចដើរបន្តទៅមុខបាន ទោះជាកន្លងមកធ្លាប់ឆ្លងកាត់ការឈឺចាប់ច្រើនប៉ុនណាក៏ដោយ"។

៧. "បើយើងភ័យខ្លាចចំពោះការពិត នោះវាក៏មានន័យថាយើងខ្លាចគ្រប់យ៉ាងនៅក្នុងជីវិត ពីព្រោះគ្រប់យ៉ាងគឺការពិត ហើយការពិតគឺគ្រប់យ៉ាងដែលយើងត្រូវទទួលស្គាល់ដោយក្លាហាន"។

ប្រយោគដែលដកស្រង់ចេញពីសៀវភៅ វិញ្ញាសាជីវិត បោះពុម្ពលើកទី២។

ប្រភព៖សៀវភៅជីវិត