ពេលណាដែលទាញសៀវភៅមកអាន វាដូចជាពេលដែលយើងដាក់ថាមពលដ៏អស្ចារ្យចូលទៅក្នុងខួរក្បាលដោយមិនចាំបាច់ត្រូវឆ្លងកាត់មាត់ ឬក្រពះ

#ថាមពលខួរក្បាល!

ពេលណាដែលទាញសៀវភៅមកអាន វាដូចជាពេលដែលយើងដាក់ថាមពលដ៏អស្ចារ្យចូលទៅក្នុងខួរក្បាលដោយមិនចាំបាច់ត្រូវឆ្លងកាត់មាត់ ឬក្រពះ។ ៣០នាទីក្នុងមួយថ្ងៃដែលយើងចំណាយទៅវិនិយោគលើការអាន វានឹងហុចផលជាទីគាប់ចិត្តមកឲ្យយើងនៅក្នុងរយៈពេល១០ឆ្នាំខាងមុខ។

ខ្ញុំដឹងថាហេតុអ្វីខ្ញុំកំពុងឈរនៅទីនេះ ពីព្រោះខ្ញុំតែងតែវិនិយោគពេលវលាជាមួយសៀវភៅតាំងពីខ្ញុំនៅក្មេងខ្ចី។ ខ្ញុំមិនដែលមានហ្គេមលេងផ្សេងក្រៅពីអានសៀវភៅដដែលៗម្ដងហើយម្ដងទៀត។ ខ្ញុំអានរហូតដល់មានចិត្តស្ដាយក្រដាសខ្ចប់នំប៉័ងសាច់ដែលមានអក្សរ ខ្ញុំតែងតែរើសវាយមកអានទាំងគ្មានក្បាលគ្មានកន្ទុយ។ ប៉ុន្តែខ្ញុំដឹងថាខ្ញុំបានជួបពាក្យខ្លះដែលល្អៗនៅក្នុងចំណិតក្រដាសដែលខ្ញុំរើសបាននោះច្រើនណាស់។

ពេលដែលយើងអាចផ្លាស់ប្ដូរខ្លួនឯងបាន វាមិនមែនមានតែយើងទេដែលផ្លាស់ប្ដូរ។ រូបភាពដែលយើងមើលឃើញ ស្ថានភាពដែលយើងត្រូវស្ថិតនៅ មនុស្សជាច្រើនដែលនៅជុំវិញយើង... ប៉ុន្តែដំបូងសូមគ្រាន់តែផ្លាស់ប្ដូរខ្លួនឯង។ តើអ្នកចំណាយពេលប៉ុន្មាននាទីក្នុងមួយថ្ងៃដើម្បីអានសៀវភៅ?

ប្រយោគណាមួយនៅក្នុងសៀវភៅដែលអ្នកអានបានជួប វាទុកដូចជា Power bank ដែលផ្ទុកថាមពលសម្រាប់បង្កាពេលដែលកម្លាំងចិត្តយើងចុះខ្សោយម្ដងៗ។ មិនបាច់ជឿខ្ញុំក៏បានដែរ! ប៉ុន្តែសូមសាកល្បងដោយខ្លួនឯងចុះ!

សៀវភៅជីវិត