បើកបង្ហាញសំនង់ធំៗបំផុតចំនួន ៣៣ នៅក្នុងប្រទេសចិន ជាមួយនឹងតម្លៃវិនិយោគដ៏មហាសាល

ចិន៖ ប្រទេសចិនមានគម្រោងក្លាយទៅជាមហាអំណាចមួយក្នុងវិស័យជាច្រើន។ ចាប់ផ្តើមជាមួយនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលគ្មាននរណាម្នាក់អាចបដិសេធពីភាពអស្ចារ្យនៃអគារទាំងនេះ។

ក្នុងរយៈពេលមិនលើសពី ១០ ឆ្នាំប្រទេសចិនមានគម្រោងផ្លាស់ប្តូរមនុស្សជាង ២៥០ លាននាក់ទៅនៅក្នុងសហគមន៍នៃទីក្រុងដែលបានបង្កើតឡើងដើម្បីត្រៀមខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចនិងឧស្សាហកម្មនាពេលអនាគត។ ចាប់ផ្តើមជាមួយនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធំ ៗ រួមទាំងផ្លូវនិងសំណង់ដូចមាននៅក្នុង ៣៣ កន្លែងដូចខាងក្រោមនេះ:

១. កែវយឹតវិទ្យុធំបំផុតទី ២ លើពិភពលោកមានទំហំ ១,៦៤០ ហ្វីតដែលមានតម្លៃជាង ១២១ លានដុល្លារ។

២. មន្ទីរពិសោធន៍កាំរស្មីវិទ្យុសកម្ម Synchrotron នៅសៀងហៃដែលជាមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្រ្តដែលមានតម្លៃ ១៩២ លានដុល្លារ។

៣. រោងមហោស្រពក្វាងចូវ (រោងកុនល្ខោនក្វាងចូវ) ដែលជារោងមហោស្រពធំបំផុតនៅក្នុងប្រទេស រចនាដោយស្ថាបត្យករដ៏ល្បី Zaha Hadid មានតម្លៃជាង ២២០ លានដុល្លារ។

៤. ផ្លូវរូងភ្នំ Qinling ដែលជាផ្លូវហាយវេវែងបំផុតនៅក្នុងប្រទេសចិនបានឆ្លងកាត់ភ្នំ Zhongnan ដែលមានតម្លៃជាង ៥១២ លានដុល្លារ។

៥. បណ្តាញប្រព័ន្ធនៅលើកោះហៃណានមានតម្លៃជាង ៥៧៦ លានដុល្លារ។

៦. ផ្លូវរថភ្លើង Kashgar-Hotan មានតម្លៃជាង ៧៦៨ លានដុល្លារ។

៧. ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន China Central TV មានកម្ពស់ ១,៥៥១,៨៣៧ ហ្វីតមានតម្លៃជាង ៨៣២ លានដុល្លារ។

៨. រោងចក្រថាមពលវារីអគ្គីសនីធំជាងគេនៅអាស៊ី Tianhuangping មានតម្លៃជាង ៩៩២ លានដុល្លារ។

៩. គម្រោងមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោកសៀងហៃជាសណ្ឋាគារលំដាប់ទី ២ នៅលើពិភពលោកដែលមានតម្លៃជាង ១២១៦ លានដុល្លារ។

១០. គម្រោង Baltic Pearl មានតម្លៃជាង ១៤៤០ លានដុល្លារ

១១. ស្ពាន Wuhan Tianxingzhou Yangtze Bridge ឬស្ពានឆ្លងទន្លេយ៉ង់ស្សេមានតម្លៃជាង​ ១៨០០ លានដុល្លា។

១២. ស្ថានីយ៍រថភ្លើងក្រោមដីរបស់ក្រុមហ៊ុន Nanjing មានតម្លៃ ១៨០០​ លានដុល្លារ។

១៣. ផ្លូវរូងក្រោមដី Yangtze នៅទីក្រុងសៀងហៃផ្លូវរូងក្រោមដីនិងស្ពានលើទន្លេយ៉ង់ស្សេមានតម្លៃ ១៩៨០ លានដុល្លារ។

១៤. ព្រលានយន្តហោះអន្តរជាតិ Chengdu Shuangliu មានតម្លៃ ២០៧៩ លានដុល្លារ។

១៥. ស្ថានីយ៍រថភ្លើង Wuhan មានតម្លៃ ២៣៣៥ លានដុលា្លរ។

១៦. រោងចក្រនុយក្លេអ៊ែរ Qinshan មានតម្លៃ ២៤៣១ លានដុល្លារ។

១៧. អគារ Shanghai Tower ដែលជាអគារខ្ពស់ជាងគេនៅប្រទេសចិននិងខ្ពស់បំផុតលំដាប់ទី ២ នៅលើពិភពលោកមានតម្លៃ ២៦៥៥ លានដុល្លារ។

១៨. អាកាសយានដ្ឋានអន្តរជាតិប៉េកាំងមានតម្លៃ ៣៨៧០ លានដុល្លារ។

១៩. អាកាសយានដ្ឋានអន្ដរជាតិគុនមីងសានឈីមានតម្លៃ ៣៩៦៦លានដុល្លារ។

២០. Nanhui New City ដែលជាទីក្រុងថ្មីមួយត្រូវបានគេរំពឹងថានឹងបញ្ចប់នៅឆ្នាំ ២០២០ ដែលមានតម្លៃ ៤៩៩០ លានដុល្លារ។

២១. រោងចក្រទំនប់ Xiangjiaba និងរោងចក្រថាមពលវារីអគ្គិសនីតម្លៃ ៦៩៧៣ លានដុល្លារ។

២២. ស្ថានីយ៍រថភ្លើងក្រុងប៉េកាំងខាងត្បូងដែលមានតម្លៃប្រហែល ៦៩៧៣ លានដុល្លារ។

២៣.ការស្ថាបនាផ្លូវសូត្រតាមបណ្តោយផ្លូវប្រពៃណីមានតម្លៃប្រហែល ៧១៩៧ លានដុល្លារ។

២៤. ទំនប់ Xiluodu និងរោងចក្រថាមពលមានតម្លៃជាង ៧៤៨៩ លានដុល្លារ។

២៥. ស្ពាន Su-Tong ឆ្លងកាត់ទន្លេរ Yangtze មានតម្លៃជាង ៨៧៣៥ លានដុល្លារ។

២៦. ស្ពាន Hong Kong-Zhuhai-Macau មានតម្លៃជាង ១១៧៤៣ លានដុល្លារ។

២៧. មជ្ឈមណ្ឌលអវកាស Hainan Wenchang Space Center មានតម្លៃជាង ១៣៣២០ លានដុល្លារ។

២៨. គម្រោងកំពង់ផែទឹកជ្រៅ Yangshan នៅទីក្រុងស៊ាងហៃមានតម្លៃ ១៣៣២០ លានដុល្លារ។

២៩. ហាប៊ីន - រថភ្លើងល្បឿនលឿនដែលមានតម្លៃ ១៥៥២៤ លានដុល្លារ។

៣០. ស្ពាន Jiaozhou Bay តម្លៃ ១៧៧៣២ លានដុល្លារ។

៣៣. ផ្លូវរថភ្លើងល្បឿនលឿន ផ្លូវហាយវ៉េសៀងហៃល្បឿនលឿន តម្លៃ ៣៨៣៨៨ លានដុល្លារ។

៣២. បណ្តាញផ្លូវហាយវេ Asian Highways Network មានតម្លៃជាង ៤៤៧៩១ លានដុល្លារ។

៣៣. គម្រោងការធ្វើចំណាកស្រុកទៅកាន់ទីក្រុងធំនៅតំបន់ដីសណ្ដទន្លេភៀលនៅឆ្នាំ ២០៣០ ដែលមានតម្លៃជាង ៣៥១៩៣២ លានដុល្លារ។