គួររៀនត្រៀមចិត្ត! មនុស្សខ្លះអាចត្រឹមនៅក្នុងចិត្តយើង តែមិនអាចនៅក្នុងជីវិតយើងបានឡើយ

ជីវិតមនុស្សម្នាក់ៗ តែងតែជួបមនុស្សច្រើន ប្លែកៗពីគ្នាជានិច្ច ហើយក៏តែងតែជួបមនុស្សថ្មីៗចូលមកក្នុងជីវិត។ មនុស្សខ្លះ ចូលមក ធ្វើឱ្យយើង ស្រឡាញ់ពេញចិត្ត មិនអាចបំភ្លេចបាន តែយ៉ាងណា ក៏គេនៅតែមិនអាចរស់នៅក្នុងជីវិតយើងរហូតបានឡើយ គេគ្រាន់តែដើរកាត់ជីវិតយើងមួយរយៈពេលខ្លីតែប៉ុណ្ណោះ។

18672923_738815412968118_5656957317982313253_o

ពេលខ្លះ ការត្រៀមចិត្ត ទទួលយកការពិត ទទួលយកការជួប ហើយក៏ត្រៀមទទួលយកការបែក ឬបាត់បង់ វាគឺជារឿងមួយដែលល្អ។ យើងមិនដឹងទេថា យើងអាចនឹងត្រូវបែកពីមនុស្សដែលយើងស្រឡាញ់ពេលណា យើងនឹងត្រូវបាត់បង់មនុស្សល្អៗនៅថ្ងៃណា? តែទោះជាចង់ ឬមិនចង់ ក៏យើងនៅតែមិនអាចហាមឃាត់ការបែកបាក់បានដែរ។

19423994_756349657881360_4485796032210259530_n

មនុស្សខ្លះ ពេលខ្លះ យើងត្រូវតែព្រមឱ្យគេចាកចេញទៅ ព្រោះថា បើគេនៅនឹងយើង វាក៏មិនអាចឱ្យយើង ឬគេមានក្ដីសុខ ដូច្នេះ ក៏តែព្រលែងឱ្យគេដើរផ្លូវគេ ចំណែកយើង ដើរលើផ្លូវយើង។ មនុស្សពីរនាក់ បើអាចដើរផ្លូវជាមួយគ្នាបាន ប្រាកដជាមិនបែកទេ ជួនកាល គេអាចមិនមែនជាគូនឹងយើង គេគ្រាន់តែចូលមកដើម្បីបង្រៀនយើងឱ្យយល់ពីក្ដីស្រឡាញ់ ហើយគេក៏ចាកចេញទៅរកអ្នកថ្មី គេទៅជួបមនុស្សថ្មី ចំណែកយើង ក៏ត្រូវទទួលស្គាល់ការពិត ហើយប្រើជីវិតថ្មីមួយទៀតតែប៉ុណ្ណោះ។

33139033_927707480745576_4343737066257907712_n

រៀនអភ័យទោស ឱ្យមនុស្សដែលធ្វើឱ្យយើងអស់សង្ឃឹម ធ្វើឱ្យយើងខឹង អភ័យឱ្យគេ គឺជួយឱ្យខ្លួនឯងមានក្ដីសុខ ដើរចេញពីគេ គឺដើម្បីដោះលែងខ្លួនឯងឱ្យមានសេរីភាព ទោះបិគេធ្វើឱ្យយើងឈឺចាប់យ៉ាងណា តែការអភ័យ គឺជាអ្វីដែលយើងគួរតែធ្វើ គឺធ្វើដើម្បីខ្លួនឯង មិនមែនដើម្បីគេនោះឡើយ ...! បញ្ឈប់ចិត្តស្អប់ បញ្ចប់អារម្មណ៍គុំខឹង កំហឹង និងការចងគំនុំ មិនបានជួយឱ្យយើងអាចឈ្នះពួកគេបានទេ តែការចេះលើកលែង ការចេះអភ័យ ហើយបំភ្លេចនូវអ្វីដែលធ្វើឱ្យយើងឈឺចាប់ ទើបជាសេចក្ដីសុខពិតប្រាកដ ... ដើរចេញ ជាសេចក្ដីសុខដ៏ពិតប្រាកដ ទោះបីគេថាយើងជាអ្នកចាញ់ក៏ថាចុះ តែចាញ់ដើម្បីឈ្នះ អ្នកឈ្នះពិតប្រាកដ គឺជាអ្នកដែលមានក្ដីសុខច្រើនជាងគេ ...!!!៕

អត្ថបទ ៖ ភី អេក / ក្នុងស្រុកសូមរក្សាសិទ្ធ

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖