មិនមែនកាន់ជើងប្រុសៗទេ តែចង់និយាយ កុំឱ្យមនុស្សស្រីខ្លះធ្វើបែបហ្នឹង

មិនយល់ថាហេតុអ្វី ចាំបាច់ឱ្យដៃឱ្យជើងគេអីម៉េះ អត់ចេះខ្មាសគេទេមែន? មនុស្សស្រីខ្លះ មានសង្សារ មានប្ដី មានគូរួចហើយ ទៅតែនិយាយស្ដីលែបខាយ ញ៉ែញងដាក់គេទៀត សួរថា សមអត់ ទោះមិនទាន់មានក៏វាមិនសមដែរ យើងចេះថា ប្រុសស្អី សម្ដីញ៉ែញ៉ងលែបខាយ ព្រាននារី អាក្រក់ ចុះត្រង់ស្រីលែបខាយគេវិញ អាហ្នឹងវាម៉េច? ហៅថាស្រីអីវិញ?

ហើយមនុស្សស្រីខ្លះ ទាក់ទងគ្មានដឹង ប្ដីគេប្ដីង សង្សារគេសង្សារឯងទេ ប៉ាតណាប៉ាតណី ហេតុអីក៏ចូលចិត្តសន្សំកម្មពារឱ្យគ្នាម៉េះ ម៉េចមិនចេះធ្វើខ្លួនឱ្យថ្លៃថ្នូរខ្លះផង អារបស់គេហ្នឹង ឆ្ងាញ់ណាស់មែន?

ហើយតាំងគេមកជេរបញ្ចោ វាយតប់ ចាក់ទឹកអាស៊ីត តាំងថាគេហ្នឹង អាក្រក់ ព្រៃផ្សៃ ចុះត្រង់ខ្លួនឯងយកប្ដីគេស្រស់ៗ អាហ្នឹងអត់អីទេ?

សួរមែន ខ្លាចក្រមុំសៅកែ ខ្លាចគេថាក្រមុំចាស់ ខ្លាចអត់ប្ដីណាស់មែន? ហើយបើបានប្ដីមក ប្ដីគេហ្នឹង អាហ្នឹងបានថ្លៃថ្នូរ មានមុខមាត់ចឹងមែន?

កុំថាតែប្រុសៗអី ស្រីៗសម័យហ្នឹង ក៏មិនណយដែរ ជ្រើមជ្រួល ច្រាស់ច្រាលណាស់ ឱ្យចេះខ្មាសគេឯងខ្លះផង ឱ្យចេះដឹងរឿងណាទំនង ឬមិនទំនងផង កុំចេះតែធ្វើខ្លួនមិនល្អ បង្កបង្កើត តែភាពអាម៉ាសឱ្យខ្លួនឯង

បើនាងមិនឱ្យតម្លៃខ្លួនឯង មិនរក្សាភាពថ្លៃថ្នូរខ្លួនឯង នាងបន្ទោសគេ ថាគេបំពាននាងម៉េចបាន ?

ធ្វើខ្លួនផ្ដេសផ្ដាសខ្លួនឯង តាំងថាគេហ្នឹង អាប្រុសថោកទាប បំពានខ្លួន មានកូនមិនទទួលខុសត្រូវ ចុះបើខ្លួនមិនបណ្ដោយ សួរថា អាណាមកបំពានបាន បើខ្លួនមិនយកប្ដីគេ ដណ្ដើមសង្សារគេ សួរថាប្រពន្ធគេ មកជេរជ្រទេចទះតប់ នាំចង្រៃដៃគេធ្វើស្អី

រៀនឱ្យតម្លៃខ្លួនឯង មុននឹងឱ្យអ្នកផ្សេងសរសើរថាយើងល្អ រៀនបន្ទោសខ្លួនឯង មុននឹងបន្ទោសអ្នកផ្សេងថាគេអាក្រក់ ចាំទុកណា​ ថាគ្រប់យ៉ាង វាមកតែពីយើងខ្លួនឯងហ្នឹងដែរទេ មិនមែនគែទាំងស្រុងនោះឡើយ ៕

រក្សាសិទ្ធដោយ: www.Knongsrok.com