មនុស្សស្រី អាចមានឱកាស សំណាង៤ដង ក្នុងមួយជីវិត៖

មនុស្សស្រី អាចមានឱកាស សំណាង៤ដង ក្នុងមួយជីវិត៖

១. កើតចំកូនអ្នកមាន

២. បានប្ដីល្អ

៣. មានកូនល្អ

៤. ម្តាយឪពុកក្មេកប្រកបដោយព្រហ្មវិហារធម៌

មនុស្សស្រីមិនមានចំនួនច្រើនទេ ដែលទទួលបានសំណាងម្ដងទាំង៤នេះ

Loading...

ខ្លះបាន១ ខ្លះបាន២ យ៉ាងច្រើនហើយ ។

+ តែមនុស្សស្រីដែលសំណាងជាងគេគឺបានប្ដីល្អ៖ ប្ដីល្អមិនមែនប្ដីដែលមិនចេះដើរផឹកស៊ីមានស្រីហៅថាប្ដីល្អនោះទេ តែប្ដីល្អគឺជាប្ដីដែលផ្ដល់សុភមង្គលដល់ភរិយានិងកូនៗ។ ប្ដីល្អគឺជាប្ដីដែលឲ្យភរិយារស់នៅជាមួយស្នាមញញឹម ទោះជាមានរឿងអ្វីក៏ប្ដីដែលល្អយកខ្លួនឯងរងជំនួសភរិយាដែរ ។

+ ហើយមនុស្សស្រីដែលអភ័ព្វបំផុតគឺមានប្ដីដូចមានកូន៖ ព្រោះនាងត្រូវរែកបន្ទុកសព្វយ៉ាងតែម្នាក់ឯង បើមិនខំគឺអត់សីុ បើមិនប្រឹងគឺអត់ចាយ ហើយបើនាងមានកូនល្អពេលធំកូនដឹងគុណម្ដាយមិនអីទេ តែបើប៉ះកូនថែមបន្ទុករហូតទៀត ជីវិតនាងពិតជាធ្ងន់លុះក្ស័យមិនខាន។

Credit: KhmerVideoKhmer

Loading...