កុំពូកែ ចាក់តែថែមស្ករ រឿងល្អៗសរសើរអែបអបយកមុខ រឿងអាក្រក់ សម្រុកជាន់គ្នាបន្ថែម ធ្វើចឹងបានអីមកវិញ?

បច្ចុប្បន្នក្នុងសង្គមមួយនេះ រឿងដែលគួរឱ្យខ្លាចបំផុតគឺ ក្រុមអ្នកវិភាគ តែៗស្ករៗ ។ រឿងរវាងបុគ្គល និងបុគ្គល ជួនកាល សមីរខ្លួនគេមិនជាអ្វីឡើយ ណាស់តែពពួកមនុស្សពូកែវិភាគយកតែត្រូវទៅម្ខាងៗទៅវិញទេ ដែលចូលខ្លួនមកវែកញែក សម្ដែងគិតថាគំនិតខ្លួនល្អ ពេលខ្លះ រឿងគេបានដោះស្រាយចប់សព្វគ្រប់អស់ហើយ នៅឡើយតែពួកពូកែវិភាគតែៗស្ករៗ ប្រឹងចាក់សាំងបន្ថែម លើភ្នក់ភ្លើងដែលប្រុងនឹងរលត់ហើយ ឱ្យឆាបឆេះឡើងវិញសាជាថ្មី នេះហើយជាទម្លាប់ដ៏អាក្រក់ និងគួរឱ្យខ្លាចបំផុត របស់មនុស្សសម័យនេះ។

ឃើញជាក់ស្ដែង បើថាមានរឿងអ្វីមួយបានកើតឡើង ចាំតែមើលខំមិន អ្នកបញ្ចេញយោបល់ទៅ រាល់ការខំមិនរបស់មនុស្សអគតិចេះដឹងរឿងគេមួយចំនួន គឺសម្លាប់ទឹកចិត្តគេណាស់ ដូចពាក្យថាពោលថា " សម្ដីតែមួយម៉ាត់ ក៏អាចសម្លាប់មនុស្សម្នាក់បានដែរ " នេះហើយជាអ្វីដែលធ្វើឱ្យខ្ញុំខ្លាចនឹងរស់នៅបញ្ចេញមុខ ក្នុងសង្គមមួយនេះ។

48414884_1119390254910630_1161223225418448896_n

អ្នកលេងហ្វេសប៊ុគ ដែលចង់បានមុខមាត់ ល្អក្រៅ តែរលួយក្នុង បញ្ចេញមតិ ដោយយល់តែអារម្មណ៍ និងការគិតខ្លួនឯង ដោយមិនខ្វល់ទេថា រឿងហេតុរវាងបុគ្គល និងបុគ្គលបែបណា គេចប់ឬនៅ?

ម្យ៉ាងទៀត ក៏មានមនុស្សមួយចំនួន ចូលខ្លួនមកជេរគេ ដាក់បណ្ដាសាគេ ដៀលដល់ម៉ែឪជីដូនជីតា ពូជពង្សគេ សួរថា ក្រុមគ្រួសារគេទៅធ្វើអីអ្នកឯង គេមានបញ្ហាអីជាមួយអ្នកឯង ហែតុអ្វី ក៏យកគំនិតស្មោគគ្រោករបស់អ្នក មកសម្លាប់ទឹកចិត្តរបស់អ្នកដទៃ?

52464326_1486264818170444_1684948299087347712_n

បើអាចកែបាន ក៏គួរតែកែប្រែខ្លះទៅ ចរិតបែបហ្នឹង មារយាទសន្ដានបែបហ្នឹង វាអាចធ្វ់ើឱ្យអ្នកក្លាយជាឃាតករដោយមិនដឹងខ្លួន។ បើមិនបានបញ្ចេញមតិយោបល់ដើម្បីស្ថាបនា មិនបានលើកទឹកចិត្តអ្នកណា ក៏នៅស្ងៀមៗ បង្រៀនខ្លួនឯងឱ្យត្រជាក់ក្នុងចិត្តខ្លះក៏ល្អ កុំភ្លេចថា ម្ដងគេម្ដងយើង ជីវិតមនុស្សមិនទៀងទេ រឿងអកុសលខ្លះ ទោះមិនកើតលើយើង ក៏អាចនឹងកើតលើ សាច់ញាតិ បងប្អូន កូនចៅយើងនៅថ្ងៃណាមួយដែរ។

គ្មាននរណាម្នាក់ល្អឥតខ្ចោះ ធ្វើត្រូវទាំងអស់នោះឡើយ ហើយក៏មានកំហុសខ្លះ អ្នកជាអ្នកដទៃ ក៏មិនគួរទៅនិយាយ វែកញែក ដៀលត្មះ ដល់ម៉ែឪគេដែរ។ រៀនបើកគំនិតឱ្យទូលាយ ទទួលយករឿងល្អៗ ផ្ដល់គំនិតល្អៗ ឱ្យបានច្រើនជាងភាពក្ដៅក្រហាយ និងការបញ្ចេញមតិតែស្ករ យកល្អលើបញ្ដាញ់សង្គមមួយនេះ៕

52809874_2121803941234096_7677118707180503040_n

ក្នុងស្រុកសូមរក្សាសិទ្ធ