ចង់ដឹងថា មនុស្សម្នាក់ហ្នឹង ស្រឡាញ់យើងខ្លាំងប៉ុនណា ឱ្យមើលលើកាលៈទេសៈទាំងនេះ

ចង់ដឹងថា មនុស្សម្នាក់ហ្នឹង ស្រឡាញ់យើងខ្លាំងប៉ុនណា ឱ្យមើលលើកាលៈទេសៈទាំងនេះ

ចង់ដឹងថា មនុស្សម្នាក់ហ្នឹង ស្រឡាញ់យើងខ្លាំងប៉ុនណា ឱ្យមើលលើកាលៈទេសៈទាំងនេះ ៖

១. ពេលយើងធ្វើខុស

មនុស្សយើង តែងតែមានពេលមួយដែល ធ្វើខ្លួនមិនគួរឱ្យស្រឡាញ់ មានពេលដែលធ្វើអ្វីមួយខុស ដោយចេតនា​ ឬអចេតនា តែសំខាន់ សម្រាប់ដៃគូស្នេហា ទោះយើងខុសប៉ុនណា បើគេស្រឡាញ់យើងពិត គេនឹងមិនគុំខឹងនឹយើងឡើយ ផ្ទុយទៅវិញ គេអាចអភ័យឱ្យយើងបានគ្រប់រឿង លើសពីនេះ គេប្រាប់យើងឱ្យកែប្រែ ពីខុសទៅជាត្រូវវិញ។

២. ពេលគេខឹងខ្លាំង

មិនថាគេខឹងនឹងយើង ឬខឹងអ្វីមកពីណាទេ ក៏គេមិនជះកំហឹង មិនស្រែកសម្លុត មិនគំហកខ្លាំងៗដាក់យើងដេរ។ គេនឹងនៅតែត្រជាក់ និយាយស្ដីធម្មតាជាមួយយើង។

៣. ពេលយើងទៅដើរលេង ឬជួបជុំមិត្តភក្តិតរបស់គេ

គេផ្ដល់សិទ្ធសេរីភាពគ្រប់យ៉ាងឱ្យយើង ជាពិសេសគឺមិនតឹងតែង គ្រប់ពេលដែលយើងចេញទៅជាមួយមិត្តរបស់យើង គេមិនបិទសិទ្ធ ក៏មិនសួរដេញដោល ឬហាមយើងមិនឱ្យរាប់អានមិត្តរបស់យើងឡើយ។

52407191_2092375760877977_8351175053617922048_n

៤. ពេលជួបជុំមិត្តរបស់គេ ឬសាច់ញាតិបងប្អូនរបស់គេ

គេនឹងណែនាំយើងឱ្យស្គាល់បងប្អូនសាច់ញាតិរបស់គេ និងមិត្តភក្តិរបស់គេ ហើយមិនថាដើរលេង ជួបជុំមិត្ត សាច់ញាតិគេ គឺគេតែងតែនាំយើងទៅជាមួយជានិច្ច និយាយឱ្យអស់គឺ​ គេហ៊ានបណ្ដើរយើងចេញមុខ។

៥. រវល់ការងារ តែមានពេលជានិច្ចសម្រាប់យើង

កុំចង់បានមនុស្សដែលទំនេរ២៤ម៉ោងសម្រាប់យើង មនុស្សបែបហ្នឹង គឺគ្មានការងារធ្វើទេ តែផ្ទុយទៅវិញ គួរជ្រើសយកមនុស្សដែល មមាញឹកជាមួយការងារ តែអាចឆ្លៀតពេលបានជានិច្ចសម្រាប់យើង អាចជូនយើងដើរផ្សារ អាចជូនយើងដើរលេងលំហែ មានពេលសួរសុខទុក្ខយើង និយាយជាមួយយើង។

Loading...

៦. ទៅណាមកណា ប្រាប់យើងជានិច្ច

គេមិនអាចនាំយើងទៅជាមួយគេគ្រប់ពេលឡើយ តែមិនថាគេទៅណា ជាមួយអ្នកណា ធ្វើអ្វី ក៏គេប្រាប់យើងជានិច្ច គឺ Report គ្រប់សកម្មភាពរបស់គេប្រាប់យើង។

52306219_2092370074211879_6533043396389371904_n

៧. មិនលាក់រឿងរបស់គេ

មិនថាជារឿងដែលគេធ្វើក្នុងពេលបច្ចុប្បន្ន ឬរឿងមិនល្អរបស់គេកាលពីអតីតទេ គឺគេមិខ្លាចនឹងប្រាប់យើង គេស្មោះត្រង់ គេគ្មានអាថ៌កំបាំងជាមួយើងឡើយ ហើយក៏ហ៊ាននិយាយពីរឿងអនាគតជាមួយយើងដែរ។

៨. ស្ដាប់យើងគ្រប់រឿង

មិនថាយើងនិយាយអ្វី គឺគេជាអ្នកស្ដាប់ដ៏ល្អបំផុត មិនហត់ចិត្តនឹងយើង មិនធុញទ្រាន់ពេលយើងរអ៊ូ គឺជាដៃគូឈ្លោះដ៏សក្តិសមផងដែរ។

៩. ពេលយើងខឹង ស្រែកដាក់គេ

ធម្មជាតិមនុស្សស្រី ពូកែខឹង និងរករឿង តែសំខាន់ មិនថាយើងខឹងនឹងគេ ឬជេរគេយ៉ាងណា ក៏គេនៅតែអាចទ្រាំជាមួយយើងបានជានិច្ច ហើយចេះលួង ចេះថ្នមចិត្តយើងទៀត៕

បើអាចរកបានមនុស្សបែបហ្នឹង ចូរថែរក្សាគេឱ្យបានល្អផង គេពិតជាស្រឡាញ់អ្នកខ្លាំងណាស់ហើយ ទើបគេអាចធ្វើបែបហ្នឹងជាមួយអ្នកបាននោះ៕

52082314_2103888989692258_1403913084078129152_n

ក្នុងស្រុកសូមរក្សាសិទ្ធ

Loading...