មកស្គាល់ប្រទេសដែលតូចជាងគេបំផុតទាំង១០ នៅក្នុងពិភពលោក

អត្ថបទខាងក្រោយគឺនិយាយពីប្រទេសតូចបំផុតទាំង១០ នៅលើពិភពលោក។ នៅលើពិភពលោកមានប្រទេសចំនួន១៩៤។ ប្រទេសខ្លះតូចណាស់ គឺតូចជាងទីក្រុងនានារបស់ប្រទេសដទៃទៅទៀត។ ភាគច្រើនគឺស្ថិតនៅក្នុងតំបន់អឺរ៉ុប និងតំបន់ប៉ាស៊ីហ្វិក គឺមានផ្ទៃដីតិចជាង ៤០០គីឡូម៉ែត្រការ៉េ។ ប្រទេសដែលតូចជាងគេទាំង១០ នៅលើពិភពលោកមានផ្ទៃដី 1491,4 គីឡូម៉ែត្រការ៉េដែលមានទំហំតូចជាងទីក្រុង Houston, Texas (1625,2 គីឡូម៉ែត្រការ៉េ)។

10. Malta - 316 km²

Shutterstock 299949458

ប្រទេសម៉ាល់ត៍គឺជាប្រទេសកោះមួយមានទីតាំងស្ថិតនៅក្នុងសមុទ្រមេឌីទែរ៉ាណេ។ សាធារណរដ្ឋម៉ាល់តតាត្រូវបានបង្កើតឡើងដោយកោះ 3 គឺ Gozo, Comino និង Malta។ ប្រទេសតូចមួយនេះមានប្រជាជនរស់នៅជាង 450.000នាក់ ដែលធ្វើឱ្យប្រទេសនេះក្លាយទៅជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានដង់ស៊ីតេប្រជាជនច្រើនបំផុតនៅក្នុងពិភពលោក។ គោលដៅទេសចរណ៍ដ៏ពេញនិយមដែលភ្ញៀវបរទេសមកពីទូទាំងពិភពលោកមក កំសាន្តនៅឆ្នេរសមុទ្រដ៏គួរឱ្យចាប់អារម្មណ៍ និងប្រវត្តិសាស្ត្រដ៏សំបូរបែបនិងជីវិតពេលរាត្រីដ៏រស់រវើក។ ប្រទេសម៉ាល់ត៍មានផ្ទៃក្រឡា 116គីឡូម៉ែត្រការ៉េ។

9. Maldives - 300 km²

Shutterstock 427956421 1

គោលដៅទេសចរណ៍ដ៏ពេញនិយមនៅក្នុងមហាសមុទ្រឥណ្ឌាម៉ាល់ឌីវ គឺជាប្រទេសតូចបំផុតក្នុងទ្វីបអាស៊ី។ មានប្រជុំកោះផ្កាថ្មជាង 1192 នៅម៉ាល់ឌីវដែលមានទំហំជាង 90000គីឡូម៉ែត្រការ៉េ ដែលធ្វើឱ្យប្រទេសនេះក្លាយទៅជាប្រទេសដែលពោរពេញទៅដោយការរីករាលដាលបំផុត។ ប្រទេសនេះធ្លាប់ជាអាណានិគមនៃចក្រភពព័រទុយហ្គាល់ ហូឡង់ និងអង់គ្លេស ប៉ុន្តែបានឯករាជ្យនៅឆ្នាំ 1965។ បច្ចុប្បន្នម៉ាល់ឌីវមានសេដ្ឋកិច្ចទេសចរណ៍ដ៏រស់រវើក ដោយសារឆ្នេរខ្សាច់ដ៏ល្បីល្បាញ និងទឹកសមុទ្រគ្រីស្តាល់។ ម៉ាល់ឌីវគឺជាប្រទេសតូចបំផុតទី 9 របស់ពិភពលោកដែលមានផ្ទៃដីដែលមានទំហំសរុប 300គីឡូម៉ែត្រការ៉េ។

8. Saint Kitts and Nevis - 261 km²

Shutterstock 631103429

ប្រទេសនៅក្នុងតំបន់ការ៉ាប៊ីននេះ គឺជាកោះមួយចំនួនដែលត្រូវបានកាន់កាប់ដោយអឺរ៉ុប។ ប្រទេសនេះមានផ្ទៃដីសរុបចំនួន 261គីឡូម៉ែត្រការ៉េដែលធ្វើឱ្យរដ្ឋ Saint Kitts និង Nevis ក្លាយជាប្រទេសតូចបំផុតក្នុងពិភពលោកទីប្រាំបី។ សេដ្ឋកិច្ចរបស់ខ្លួនពឹងផ្អែកលើវិស័យទេសចរណ៍ កសិកម្ម និងឧស្សាហកម្មផលិតកម្មតូចៗ។ កោះនេះក៏ផ្តល់នូវកន្លែងមុជទឹកដ៏អស្ចារ្យផងដែរដោយសារតែជីវិតសមុទ្រដ៏សម្បូរបែប។ ជាអ្នកនាំចេញស្ករដ៏សំខាន់មួយរយឆ្នាំមកហើយ។

7. Marshall Islands - 181 km²

Shutterstock 60045749

កោះ Marshall ដែលត្រូវបានគេហៅជាផ្លូវការថា Republic of MarshalI Islands គឺជាប្រទេសកោះមួយដែលស្ថិតនៅមហាសមុទ្រប៉ាស៊ីហ្វិក ប្រហែលពាក់កណ្តាលនៃរដ្ឋហាវ៉ៃ និងទ្វីបអូស្ត្រាលី។ វាត្រូវបានគេចាត់ទុកថាជាផ្នែកមួយនៃមីក្រូនេស៊ី។ តំបន់ដែលហ៊ុំព័ទ្ធកោះនេះមានជីវចម្រុះ មិនគួរឱ្យជឿ ហើយមានត្រីចំនួនជាង 800 ប្រភេទ និងផ្ការីកចំនួន 160ប្រភេទផងដែរ។ កោះ Marshall មានផ្ទៃដី 181គីឡូម៉ែត្រការ៉េ ដែលជាប្រទេសដែលតូចជាងគេទី 7 នៅលើពិភពលោក។

6. Liechtenstein - 160 km²

Shutterstock 502831846

ប្រទេសនិយាយភាសាអាឡឺម៉ង់នេះគឺជាប្រទេសតែមួយគត់នៅក្នុងពិភពលោកដែលមានទីតាំងស្ថិតនៅទាំងស្រុងនៅក្នុងតំបន់ភ្នំអាល់។ ស្ថិតនៅចន្លោះប្រទេសស្វីស និងប្រទេសអូទ្រីស។ Liechtenstein គឺជាប្រទេសមានបំផុតក្នុងពិភពលោកដោយ GDP ក្នុងមនុស្សម្នាក់ ដែលមានអត្រាគ្មានការងារធ្វើទាបបំផុត (1,5%)។ ការចូលទៅក្នុងប្រទេសនេះគឺពិបាកបន្តិចព្រោះគ្មានអាកាសយានដ្ឋាន។ ភ្ញៀវទេសចរត្រូវឆ្លងកាត់អាកាសយានដ្ឋាន Zurich របស់ស្វីសដើម្បីទៅដល់ប្រទេសនេះដែលនៅតែគ្រប់គ្រងដោយព្រះមហាក្សត្រ! និងមានផ្ទៃដី160 គីឡូម៉ែត្រការ៉េ និងជាប្រទេសដែលតូចជាងគេទី 6 នៅលើពិភពលោក។

5. San Marino - 61 km²

Shutterstock 115361044

ស្ថិតនៅជុំវិញដោយប្រទេសអ៊ីតាលី សានម៉ារីណូត្រូវបានគេស្គាល់ថាជាសាធារណរដ្ឋសានម៉ារីណូ។ ដោយមានផ្ទៃដីសរុប 61គីឡូម៉ែត្រការ៉េ វាជាប្រទេសដែលតូចជាងគេទី 5 នៅលើពិភពលោក។ វាជារដ្ឋដែលមានអធិបតេយ្យភាពយូរលង់ជាងគេបំផុតនៅលើពិភពលោក ហើយក៏ជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភបំផុត។ វាគឺជាប្រទេសតូចបំផុតទី 3 នៅទ្វីបអឺរ៉ុបមានប្រជាជនត្រឹមតែ 30.000នាក់ ដែលមានអត្រាគ្មានការងារធ្វើទាបបំផុតនៅក្នុងពិភពលោក។

4. Tuvalu - 26 km²

Shutterstock 654670795

កោះអេលលីសដែលមានទីតាំងស្ថិតនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកភាគឦសាននៃប្រទេសអូស្ត្រាលី។ មានផ្ទៃដីសរុប 26 គីឡូម៉ែត្រការ៉េ, Tuvalu គឺជាប្រទេសតូចបំផុតទីបួននៅលើពិភពលោក។ មានប្រជាជនប្រហែល 10000 ប្រជាជនដោយមានផ្លូវ 8 គីឡូម៉ែត្រនិងមានមន្ទីរពេទ្យតែមួយគត់។ ប្រទេសនេះធ្លាប់ជាទឹកដីអង់គ្លេស ប៉ុន្តែបានឯករាជ្យក្នុងឆ្នាំ 1978។ ដោយហេតុថាទីតាំងរបស់ប្រទេសនេះនៅឆ្ងាយពីគ្នាទេសចរណ៍គឺមិនសំខាន់ទេ។

3. Nauru - 21 km²

Shutterstock 656259472

ប្រទេសកោះមួយស្ថិតនៅភាគខាងកើតនៃប្រទេសអូស្ត្រាលី ណួរុយគឺជាប្រទេសកោះតូចបំផុតនៅក្នុងពិភពលោក។ កោះណូរូត្រូវបានគេស្គាល់ថាជាប្រទេសដែលមានមនុស្សធាត់បំផុតនៅលើពិភពលោកដែលមាន 97% នៃបុរសនិង 93% ជាស្ត្រីធាត់ឬលើសទម្ងន់។ ដោយសារមូលហេតុនេះ Nauru ក៏ជាជម្រករបស់ជំងឺទឹកនោមផ្អែមប្រភេទទី 2 ខ្ពស់បំផុតក្នុងពិភពលោកដែរដែលប្រជាជន 40 ភាគរយមានជំងឺនេះ។ កោះនូរូមានផ្ទៃដីសរុប 21 គីឡូម៉ែត្រការ៉េដែលធ្វើឱ្យវាក្លាយជាប្រទេសតូចបំផុតទីបីរបស់ពិភពលោក។

2. Monaco - 2 km²

Shutterstock 592843472

ស្ថិតនៅ Riviera របស់បារាំង ម៉ូណាកូគឺជាកន្លែងដែលមានមហាសេដ្ឋីច្រើនជាងគេបំផុតនៅក្នុងពិភពលោក។ វាក៏ជាប្រទេសតូចជាងគេទី 2 នៅលើពិភពលោកដែលមានផ្ទៃដីសរុប2គីឡូម៉ែត្រការ៉េ។ ដោយមានព្រំប្រទល់ជាប់នឹងប្រទេសបារាំងនៅបីជ្រុងនិងនៅម្ខាងនៃសមុទ្រមេឌីទែរ៉ាណេអ្នកស្រុកម៉ូណាកូភាគច្រើននិយាយភាសាបារាំង។ ម៉ូណាកូជាប្រទេសដែលមានដង់ស៊ីតេប្រជាជនច្រើនជាងគេបំផុតនៅលើពិភពលោកដែលមានប្រជាជនជាង 36000 នាក់។ ព្រឹត្តិការណ៍ប្រារព្ធពិធីប្រចាំឆ្នាំពេញនិយមបំផុតគឺការប្រណាំងរថយន្ត Formula 1 ដោយមានផ្លូវឆ្លងកាត់តាមដងផ្លូវនៃទីក្រុង។

1. Vatican City - 0.44 km²

Shutterstock 125398649

ប្រទេសដែលតូចជាងគេបំផុតនៅលើពិភពលោកគឺបុរីវ៉ាទីកង់។ ដោយមានផ្ទៃដីត្រឹមតែ 0,44 គីឡូម៉ែត្រការ៉េ, ទីក្រុងវ៉ាទីកង់គឺជាប្រទេសតូចបំផុតនៅលើពិភព។ ប្រទេសនេះនៅក្នុងទីក្រុងរ៉ូមនៃប្រទេសអ៊ីតាលីនិងជាមជ្ឈមណ្ឌលនៃវិហារកាតូលិក។ ប្រាក់ចំណូលរបស់ប្រទេសនេះបានមកពីការចូលរួមស្ម័គ្រចិត្តរបស់សមាជិកជាង 1 ពាន់លាននៃវិហាររ៉ូម៉ាំងកាតូលិកនៅទូទាំងពិភពលោក។ សេដ្ឋកិច្ចដែលនៅសេសសល់របស់ប្រទេសនេះគឺបានមកពីការលក់សំបុត្រទេសចរណ៍ និងតម្លៃចូលសារមន្ទីរ។

ប្រែសំរួលដោយ៖ សុខ សុវណ្ណនិត្យ