មនុស្សខ្លះ មិនបានធ្វើឱ្យយើងខូចចិត្តទេ តែគេធ្វើឱ្យយើងខូចអារម្មណ៍

មនុស្សខ្លះ មិនបានធ្វើឱ្យយើងខូចចិត្តទេ តែគេធ្វើឱ្យយើងខូចអារម្មណ៍

រឿងខ្លះ បញ្ហាខ្លះ ជាមួយមនុស្សខ្លះ កាលៈទេសៈខ្លះ យងើមិនបានខូចចិត្ត ឈឺចាប់អីនោះទេ តែវាជាការខូចអារម្មណ៍ ដែលជាហេតុធ្វើឱ្យយើង មិនសប្បាយចិត្ត មិនចង់និយាយស្ដីអ្វីទាំងអស់ គឺចង់តែនៅស្ងៀមៗស្ងាត់ៗតែម្នាក់ឯង។

ខូចអារម្មណ៍? ខូចអារម្មណ៍បែបណា? គឺខូចអារម្មណ៍បែប នៅសុខៗក៏លេចចេញមុខមនុស្សដែលយើងស្អប់ ឬមិនចូលចិត្តចេញមក ស្របពេល ដែលយើងកំពុងតែរីករាយសប្បាយចិត្ត វាក៏ធ្វើឱ្យយើង បិទមាត់ បែបសើចលែងចេញ ញញឹមលែងសម គឺចង់តែដើរចេញ។ ការដើរចេញ មិនមែនយើងខ្លាចគេទេ តែមកពីយើងមិនចង់ឃើញមុខគេ ព្រោះវាខូចអារម្មណ៍។

53402111_2128785597202597_7331495653714952192_n

ខូចអារម្មណ៍ ពេលដែលយើងកំពុងតែមានក្ដីសុខ ក៏ស្រាប់តែគេមកនិយាយ ឬធ្វើអ្វីមួយដែលយើងមិនចូលចិត្ត វាធ្វើឱ្យសង្កៀរដល់អារម្មណ៍យើងបែបហ្នឹងឯង។

អ៊ីចឹងបានថា អារម្មណ៍នេះមួយ គឺងាយនឹងប៉ះទង្គិចណាស់ មនុស្សដែលយើងស្រឡាញ់ គេធ្វើឱ្យយើងខូចចិត្ត ឈឺចាប់ តែមនុស្សដែលយើងស្អប់ រមែងធ្វើឱ្យយើងខូចអារម្មណ៍ គ្រប់ពេល ឭឈ្មោះគេ ឮសំឡេងគេ ឃើញមុខគេ និយាយទៅ មនុស្សដែលយើងស្អប់ ឬមិនចូលចិត្ត ងាយនឹងបំផ្លាញអារម្មណ័យើងណាស់ នៅសុខៗ ក៏យើងអាចខូចអារម្មណ៍ដោយសារគេដែរ ដូចនេះ ត្រូវចេះគ្រប់គ្រង់អារម្មណ៍ខ្លួនឯង កុំចេះ តែប៉ះទង្គិច បន្តិចបន្តូច នាំឱ្យខូចអារម្មណ៍ មនុស្សឆាប់ខូចអារម្មណ៍ ឆាប់ចាស់ ហើយក៏ឆាប់ខូចប្រព័ន្ធប្រសាទដែរ៕

53236194_2128492787231878_600000652009013248_n

ក្នុងស្រុកសូមរក្សាសិទ្ធ

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖