” ជាមនុស្សគ្មានអ្នកណាស្រឡាញ់ ចាំមើលនៅព្រៅរហូតហើយ “

នុងសង្គមយើងបច្ចុប្បន្ននេះ មនុស្សស្រីដែលមានវ័យក្រាស់ ឬអាយុច្រើន នៅមិនទាន់រៀបការកើនឡើងច្រើនណាស់ ហើយក៏តែងតែត្រូវបាន មិត្តភក្តិ ឬសាច់ញាតិ អ្នកភូមិផងរបងជាមួយនិយាយលេង សើចចំអកឱ្យថា​ " ជាមនុស្សគ្មានអ្នកណាស្រឡាញ់ ចាំមើលនៅព្រៅរហូតហើយ " ។

ឃ្លានេះ អ្នកខ្លះគឺគ្រាន់តែនិយាយលេងតាមរបៀបអ្នកស្គាល់ ស្និទ្ធស្នាល តែអ្នកខ្លះទៀត គឺក្នុងន័យ សើចចំអកឱ្យគេ ថាគេជាមនុស្សមិនកើត មិនស្អាត មិនល្អ ទើបគ្មានអ្នកណាស្រឡាញ់ គ្មានអ្នកណាចូលស្ដីបែបហ្នឹង។

B654f7775a1d3a6086073bf520014aa879cd511e

តែបើឱ្យក្រឡេកមកវិញម្ដងទៀត មនុស្សស្រីសម័យនេះ ភាគច្រើនស្ទើរតែ៩០%សម្រាប់បច្ចុប្បន្ន គឺគាត់មិនទាន់ចង់គិតគូររឿងស្នេហា រឿងរៀបការហ្នឹងឡើយ ទោះគាត់អាយុច្រើនយ៉ាងណាក៏ដោយក៏គាត់មិនខ្វល់ដែរ ព្រោះតែគាត់ខ្លាចរអាក្នុងការរៀបការ សាងគ្រួសារថ្មី ខ្លាចប៉ះចំប្ដីមិនកំណើត ប៉ះប្ដីចរិតមារយាទមិនកើត ប៉ះឪពុកម្ដាយក្មេកចិត្តអាក្រក់ គឺប្រៀបដូចធ្លាក់នរកទាំងរស់អីចឹង សម័យហ្នឹង មនុស្សស្រីគាត់រឹងប៉ឹង ចេះដឹង និងមានសមត្ថភាពខ្លាំង ក្នុងការធ្វើការ រកស៊ី អាចចិញ្ចឹមខ្លួនឯងបាន មិនបាច់រំពឹងទៅនឹងបុរសណាឡើយ ទើបគាត់ចង់មានជីវិតជារបស់ខ្លួនឯង សាងគ្រប់យ៉ាងមកដោយខ្លួនឯង។

មនុស្សស្រីខ្លាំងពូកែ នាងមិនគិតតែរឿងស្នេហាអីនោះទេ ព្រោះនាងមានមហិច្ឆតាខ្ពស់ នាងចង់រស់នៅឱ្យមានសេរីភាព នាងត្រូវការ សាងអនាគតមួយជារបស់ខ្លួនឯង នាងមានម្ចាស់ការលើខ្លួនឯងច្បាស់ នាងចង់មានផ្ទះ មានលុយ មានឡាន ជារបស់ខ្លួនឯងសិន មុននឹងនាងសម្រេចចិត្តរៀបការ។

B046ec0c07ab086632cc8fe83a9a6cfdc840ecf8

ត្រូវចាំថា មនុស្សស្រីឆាប់រៀបការ មានគ្រួសារ ក៏មិនប្រាកដថា​ នាងមានក្ដីសុខ សុភមង្គលក្នុងជីវិតដែរ បើមិនដូច្នោះទេ មិនមែនសព្វថ្ងៃ សម្បូរអ្នកការហើយលែងលះគ្នានោះឡើយ។ សូមឱ្យអ្នកដែលសើចចំអកគេ ជាពិសេស ចាស់ទុំក្នុងភូមិ គឺចូលចិត្តណាស់ និន្ទាសើចកូនចៅគេ រហូតដល់ភ្លេចគិតពីកូនចៅខ្លួនឯង មិនមែនមនុស្សគ្រប់រូបសុទ្ធតែដូចគ្នានោះទេ គេមានផ្លូវរបស់គេ អនាគតគេ ដូចនេះ សូមគិតសាឡើងវិញ។

អ្នកអាយុច្រើន នៅលីវមិនទាន់រៀបការ មិនមែនសុទ្ធតែគ្មានអ្នកណាស្រឡាញ់ គ្មានអ្នកណាចូលស្ដីនោះឡើយ តែមកពីនាងមិនស្រឡាញ់ មិនព្រមជ្រើសអ្នកណាទៅវិញទេ។ នាងមានតម្លៃ ដូចនេះ កុំចេះតែនិយាយលេង សើចចំអកឱ្យនាងឱ្យសោះ កុំមើលមនុស្ស វាយតម្លៃមនុស្ស តាមតែការគិត និងយល់ឃើញរបស់អ្នកខ្លួនឯង៕

Faeb4c1ac4cb8ac9d975d8c96d99f7ebc4f24736

អត្ថបទដោយ៖ បញ្ញា