គួរឲ្យសរសើរ ហើយក៏គួរឲ្យអាណិត! ព្រោះតែអនាគតកូន! ស្ត្រីមេមាយម្នាក់តស៊ូរត់កង់បីទាំងលំបាកបំផុត

គួរឲ្យសរសើរ ហើយក៏គួរឲ្យអាណិត! ព្រោះតែអនាគតកូន! ស្ត្រីមេមាយម្នាក់តស៊ូរត់កង់បីទាំងលំបាកបំផុត

សព្ធថ្ងៃនេះអ្នករត់កង់បីឥណ្ឌា មានកំណើតយ៉ាងឆាប់រហ័ស នោះក៏ដោយសារតែបច្ចេកវិទ្យាទំនើប ហើយអ្នករត់កង់បីភាគច្រើនបំផុតជាបុរស ព្រោះវាជាការងារដែលប្រើកំលាំងបាយសុទ្ធសាធ ហើយគេកំរបានឃើញស្រ្តីរត់កង់បីណាស់។ តែក៏មានស្ត្រីចំនួនតិចតួចបំផុតចាប់ផ្តើមរត់កង់បី នោះក៏ដោយសាជីវភាពទីទាល់ក្រដែរ ជាក់ស្តែង អ្នកស្រី ឆេង ដានី ជា​ស្ត្រី​ដ៏កម្រ​ម្នាក់ ដែលនឹងកំពុងប្រកបរបររត់កង់បី មិនចាញ់បុរសទេ ដើម្បីចិញ្ចឹមកូនប្រុសតូចម្នាក់ ក្នុងឋានៈជាស្រ្តីម៉េម៉ាយ។

2 54

ស្រ្តីម៉េម៉ាយវ័យ២៦ឆ្នាំរូបនេះបានរៀបរាប់ប្រាប់ភ្នំពេញ ប៉ុស្តិ៍ ទាំងទឹកភ្នែកថា៖ «​ពេល​ភ្ញៀវ​ឡើង​ជិះ​កង់បី ឃើញ​ខ្ញុំ​អ៊ីចឹង​គេ​ភ្ញាក់ អូ! ស្រី​ទេ ស្មានតែ​មនុស្ស​ប្រុស​។ បើ​បរទេស​វិញ​គេ​ថា អត់​ដែល​ឃើញ​ស្រី​បើក​កង់​បី​ទេ​នៅ​ខ្មែរ តែ​បើ​នៅ​ប្រទេស​គេ​មាន ហើយ​ភ្ញៀវ​ខ្មែរ​ស្រីៗ​វិញ គាត់​បាន​និយាយ​ថា​តាំងពី​គាត់​ជិះ​កង់បី​មក គឺ​មាន​តែ​មនុស្ស​ប្រុស​ទេ​ជា​អ្នកបើក​។ ពេល​ឃើញ​ខ្ញុំ​ជា​ស្រី​អ៊ីចឹង​ពួកគាត់​សប្បាយ​ចិត្ត​។ គាត់​អត់​ភ័យខ្លាច​ទេ​។ គាត់​មាន​តែ​ទុកចិត្ត​ទៀត​ព្រោះ​ជា​មនុស្ស​ស្រី​ដូច​គា្ន​»​។

ការតស៊ូរនឹងការងារដែលស្ត្រីភាគច្រើនពិបាកធ្វើបាន ក៏ដោយសារការចិញ្ចឹមកូនប្រុសម្នាក់ ធ្វើឲ្យអ្នកស្រីមានភាពរឹងមាំ តស៊ូគ្រប់ការលំបាកក្នុងនាមជាកូនកើតចេញពីគ្រួសារក្រីក្រ នៅ​ភូមិ​តាកោរ ឃុំ​ដំបូកខ្ពស់ ស្រុក​អង្គរជ័យ ខេត្ត​កំពត​។

1 46

អ្នកស្រីបានរៀនចប់វិទ្យាល័យ នៅឆ្នាំ២០១១ ហើយបានរៀបការជាមួយស្វាមីដែលជាអ្នកកំពតដូចគ្នា​តាម​ការផ្សំផ្គុំ​របស់​ឪពុកម្តាយ​។ តែក្រោយមកគ្រួសារថ្មីថ្មោងនេះ បាន​ផ្លាស់​មក​រស់នៅ​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ។

Loading...

ក្រោយមកក្រុមគ្រួសារ​អ្នកស្រី​ក៏​កើត​មាន​ទំនាស់​រហូត​សម្រេចចិត្ត​ដើរ​ផ្លូវបំបែក ដោយ​បន្សល់​នូវ​តំណក់ឈាម​កូនប្រុស​ ១​គ្រាប់​។ អ្នកស្រី ដានី ក៏​បាន​វិល​ទៅ​ស្រុក​កំណើត​ដោយ​ផ្ញើ​កូនប្រុស​ឲ្យ​ម្ដាយ​មើលថែ ខណៈ​ខ្លួន​ចូល​បម្រើការ​ជា​កម្មករ​រោងចក្រ​នៅ​ឆ្នាំ​ ២០១៤ ហើយ​មួយ​ឆ្នាំ​ក្រោយ​មក​អ្នកស្រី​បាន​ផ្លាស់​មក​ធ្វើការ​ជា​អ្នក​រត់តុ​តាម​ភោជនីយដ្ឋាន​នានា​។

3 58

ឆ្នាំ​ដដែល​អ្នកស្រី​​បាន​ដាក់​ពាក្យ​មក​ធ្វើការ​ផ្នែក​លក់​នៅ​ក្រុមហ៊ុន​ប្រព័ន្ធ​ទូរស័ព្ទ​មួយ​។ ហើយក៏ពី​ទទួល​បាន​ប្រាក់ខែ​សមរម្យ​ អ្នកស្រី ដានី បាន​សម្រេច​ចិត្ត​នាំ​កូនប្រុស​មក​រស់នៅ និង​ចូលរៀន​នៅ​សាលា​ឯទីក្រុង​ភ្នំពេញ​។

អ្នកស្រី ដានី បាន​ងាក​មក​ចាប់​អាជីព​ជា​អ្នករត់​កង់បី​នៅ​ឆ្នាំ​ ២០១៨ ដោយសារ​ឮ​មិត្តភក្ដិ​និយាយ​ថា​មុខរបរ​នេះ​អាច​រកចំណូល​បាន​គ្រាន់បើ​។

អ្នកស្រី​សម្គាល់​ឃើញ​ថា​៖ «​តាំងពី​បើកបរ​មក​អត់​ដែល​មាន​ភ្ញៀវ​ភ័យខ្លាច​ពី​សុវត្ថិភាព​ក្នុង​ការបើកបរ​របស់​ខ្ញុំ​ទេ​គឺ​មាន​តែ​គេ​សរសើរ​ថា ខ្ញុំ​ជា​មនុស្ស​ដែល​រឹងមាំ និង​ក្លាហាន​អាច​ធ្វើការ​ងារ​មនុស្ស​ប្រុស​បាន​»​។

Loading...