មិនគួរឲ្យជឿ​ថា នេះជារូបគំនូរ​របស់វិចិត្រករ​ដ៏អស្ចារ្យ​ម្នាក់

​មើល​រូបភាព​ទាំងឡាយ​ខាងក្រោម​នេះ មនុស្ស​ជាច្រើន​នឹង​ចាត់ទុកថា វា​ជា​ស្នាដៃ​ថត​ដ៏​រវើក​របស់​ជាង​ថត​ដ៏​ពូកែ​ម្នាក់ ។

ប៉ុន្តែ ការពិត គឹ​ផ្ទុយស្រឡះ ព្រោះនេះ គឺជា​ស្នាដៃ​វិចិត្រកម្ម​របស់​វិចិត្រករ​ដ៏​មាន​ទេពកោសល្យ​ហួស​ពី​ការ​ស្មាន​មួយរូប ។​

​វិចិត្រករ​ដែលមាន​ទឹក​ដៃដល់​កម្រិត​អស្ចារ្យ​បំផុត​នេះ គឺ Yigal Ozeri ។ លោក​ជា​ជនជាតិ​អ៊ីស្រាអែល បច្ចុប្បន្ន កំពុង​រស់នៅ និង​បន្ត​វិថី​សិ​ល្បះ​របស់ខ្លួន នៅ​ទីក្រុង​ញូវយ៉ក (​អាមេរិក​) ចំពោះ​អ្នក​ដែល​ចូលចិត្ត​រូបគំនូរ​នោះ ពិតជា​មិន​ចម្លែក​អំពី​ឈ្មោះ «​គ្រូ​អំពី​លទ្ធិ​គំនូរ Photorealism» ។​

Photorealism ឬ នៅ​ហៅថា Photo-realistic ជា​រូបភាប​គំនូរ​មួយ​ទើប​លេចឡើង​មុននេះ មិនយូរប៉ុន្មាន ក្នុងនោះ​វិចិត្រករ​នឹង​ស្រាវជ្រាវ​រូបថត​ជាក់ស្តែង និង​ប្រឹងប្រែង​ប្រើ​សមត្ថភាព​របស់ខ្លួន ដើម្បី​គូរ​ឡើងវិញ​ដោយ​សុក្រឹត​បំផុត ។

Ozeri បាន​ចំណាយពេល​ជាង ២៥ ឆ្នាំ ដើម្បី​អភិវឌ្ឍ​គំនូរ​សិ​ល្បះ​ដ៏​អស្ចារ្យ​នេះ ។​

​ត្រូវបាន​ប្រសិទ្ធ​នាម​ជា «​គ្រូ​របស់​គំនូរ​កំពុង​ពិត​» ប៉ុន្តែ វិចិត្រករ​ដ៏​ល្បីឈ្មោះ​នេះ​បែរជា​និយាយថា លោក​មាន​អារម្មណ៍​ថា​មិន​ស្រួល​ចិត្ត​ពេល​អ្នកផ្សេង​ចាត់ទុក​លោក​ជា​និមិត្តរូប​របស់ Photorealism ៕ ប្រភព៖ ksn-news