កម្ពុជា-ជប៉ុន ចុះ អនុស្សរណៈនៃ កិច្ចសហប្រតិបត្តិការ បញ្ជូនកម្មសិក្សាការី និងពលករជំនាញខ្មែរទៅធ្វើការនៅប្រទេសជប៉ុន

👉ច្បាប់ពលករជំនាញចាប់អនុវត្ត ថ្ងៃទី01ខែមេសា2019〜

👉ក្នុងរយះពេល05ឆ្នាំ ត្រូវការ 340000នាក់

👉ច្បាប់បញ្ជូនសិក្ខាកាមនៅបន្តជាធម្មតា

កម្ពុជា-ជប៉ុន ចុះ អនុស្សរណៈនៃ កិច្ចសហប្រតិបត្តិការ បញ្ជូនកម្មសិក្សាការី និងពលករជំនាញខ្មែរទៅធ្វើការនៅប្រទេសជប៉ុន

(តូក្យូ-ជប៉ុន)៖ ឯកឧត្តមបណ្ឌិត អុិត​ សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម Takashi YAMASHITA រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៃប្រទេសជប៉ុន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការបញ្ជូនកម្មសិក្សាការី និងពលករជំនាញខ្មែរទៅធ្វើការនៅប្រទេសជប៉ុន រវាង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងយុត្តិធម៌នៃប្រទេសជប៉ុន នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ នៅក្រសួងយុត្តិធម៌ ប្រទេសជប៉ុន។

ពិធីចុះហត្ថលេខានេះ ធ្វើឡើងរវាងឯកឧត្តម សេង សក្តា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការងារ និងលោកជំទាវ​ Shoko SASAKI អគ្គនាយកអន្តោប្រវេសន៍ជប៉ុន។

ឯកឧត្តម Takashi YAMASHITA រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៃប្រទេសជប៉ុន បានលើកឡើងថា កាលពីឆ្នាំកន្លងទៅ កម្ពុជា-ជប៉ុន បានប្រារព្ធពិធីអបអរសាទរខួបលើកទី៦៥នៃទំនាក់ទំនងការទូតកម្ពុជាជប៉ុន ហើយការចុះអនុស្សារណៈនៃកិច្ចសហប្រតិបត្តិការស្តីពីពលករជំនាញនាថ្ងៃនេះ ជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់ ពីទំនាក់ទំនងដ៏ស្អិតរមួត រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត ។

ឯកឧត្តមបណ្ឌិត អុិត​ សំហេង បានសម្តែងនូវការកោតសរសើរ ចំពោះក្រុមការងារបច្ចេកទេសនៃប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ដែលបានខិតខំសហការគ្នា ប្រកបដោយការទទួលខុសត្រូវខ្ពស់ នាពេលកន្លងមករហូតឈានដល់ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ។

ឯកឧត្តមរដ្ឋមន្ត្រី អុិត សំហេង មានប្រសាសន៍លើកឡើងថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋកម្ពុជាកំពុងរស់នៅ សិក្សា និងធ្វើការនៅប្រទេសជប៉ុនមានចំនួនប្រមាណ១ម៉ឺន១ពាន់នាក់ ក្នុងនោះកម្មសិក្សាការីមានប្រមាណជិត៧ពាន់នាក់។ តាមរយៈអនុស្សារណៈនៃកិច្ចសហប្រតិបត្តិការនេះ ឯកឧត្តមបញ្ជាក់ថា ពលករជំនាញកម្ពុជានឹងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចាប់យកឱកាសមាសនេះ ដើម្បីជាផលប្រយោជន៍សម្រាប់ខ្លួនឯងផង សម្រាប់កម្ពុជាផង ក៏ដូចជាចូលរួមចំណែកដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មរបស់ជប៉ុន​ ជាពិសេសសម្រេចឱ្យបាននូវចក្ខុវិស័យគ្រប់ជ្រុងជ្រោយជាយុទ្ធសាស្រ្តនៃប្រទេសទាំងពីរ។

រដ្ឋាភិបាលជប៉ុនបានធ្វើវិសោធនកម្មច្បាប់ស្តីពីការទទួលជនភៀសខ្លួន និងការគ្រប់គ្រងជនអន្តោប្រវេសន៍ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨ ដោយបង្កើតទិដ្ឋាកាការងារថ្មីចំនួន២ប្រភេទគឺ “ពលករជំនាញ១” និង “ពលករជំនាញ២”។ ច្បាប់នេះនឹងចាប់ផ្តេីមអនុវត្តនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩។ ដោយឡែកប្រព័ន្ធបញ្ជូនកម្មសិក្សាការីនៅអនុវត្តដដែល៕

ជប៉ុនគ្រោងទទួលយកពលករជំនាញទាំង​ ២​ ប្រភេទ​ ពីប្រទេសចំនួន៨ រួមមាន កម្ពុជា ចិន វៀតណាម ហ្វីលីពីន ឥណ្ឌូនេស៊ី ថៃ មីយ៉ាន់ម៉ា និងនេប៉ាល់​ ចំនួន ៣៤៥,១៥០នាក់ ក្នុងរយៈពេល៥ឆ្នាំដំបូងក្នុងនោះ៖ ពលករជំនាញសម្រាប់ការងារចំនួន១៤ប្រភេទ រួមមានផ្នែកថែទាំមនុស្សចាស់ ការសំអាតអាគារ ការផលិតគ្រឿងបន្លាស់ ការផលិតគ្រឿងម៉ាស៊ីន ការផលិតគ្រឿងអគ្គិសនី និងគ្រឿងអេឡិចត្រូនិច ការងារសំណង់ ការផលិតនាវា ការជួសជុល និងតម្លើងរថយន្ត ការងារអាកាសចរណ៍ ការរៀបចំបន្ទប់ស្នាក់នៅ កសិកម្ម នេសាទ និងវារីវប្បកម្ម ការផលិតអាហារនិងភេសជ្ជៈ និងការងារនៅភោនីយដ្ឋាន។

សូមបញ្ជាក់ថា​ កម្ពុជាជាប្រទេសទី២ ដែលបានចុះអនុស្សារណៈនេះនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ បន្ទាប់ពីហ្វីលីពីនដែលបានចុះនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩។

53274759_313405249365507_607377339944271872_n

53478426_313405122698853_5377264020543766528_n

53723621_313405512698814_8511352349933961216_n

53888960_313405252698840_1923931755589402624_n

54255173_313405429365489_8083053851785035776_n

54523329_313405472698818_6723814002452856832_n

54524252_313405329365499_4650930762403545088_n

54525041_313405046032194_555991393437220864_n

54525304_313405149365517_5676134641300406272_n

54728334_313405029365529_1844092453905235968_n

55439585_313405226032176_2145838632575959040_n

55496034_313405096032189_5429822329913868288_n

55505666_313405436032155_1961854203689172992_n

55590169_313405299365502_3933024517860884480_n

55600729_313405129365519_8653318679972282368_n

55614003_313405506032148_9038764807645298688_n

55731089_313405219365510_2658176373553627136_n

55912240_313405039365528_8298994641240326144_n

ប្រភព៖Japan Nenkin Consulting Co.,Ltd