រំភើបចិត្ត! ” រាំក្បាច់យក្ស ” ពី ឱក សុគន្ធកញ្ញា ជួយលើកកម្ពស់ល្ខោនបាសាក់ខ្មែរ ដោយយកតួយក្សល្ខោនមកសម្ដែងតែម្ដង ( មានវីដេអូ )

ភ្នំពេញ ៖ ចេញហើយ MV " រាំក្បាច់យក្ស " កញ្ញា ឱក សុគន្ធកញ្ញា បានចេញហើយ សម្រាប់រាំលេងក្នុងឱកាសបុណ្យចូលឆ្នាំខាងមុខនេះ។

បានឃើញ MV នេះភ្លាម ពិតជាមានអារម្មណ៍ថារំភើបខ្លាំងណាស់ ព្រោះបទនេះបានរួមបញ្ចូលជាមួយនឹងបទភ្លេងថ្មីលាយជាមួយនឹងចង្វាក់ល្ខោនបាសាក់ រឹតតែពិសេសថែមទៀតនោះ យើងធ្លាប់តែឃើញ MV ជាច្រើន តែងតែយកតួសម្ដែងអាជីព ក៏ដូចជាតួកំប្លែងមកដើរតួ ដើម្បីញុំាងឱ្យចម្រៀងកាន់តែកំប្លុកកំប្លែង តែសម្រាប់បទ " រាំក្បាចយក្ស " នេះវិញ បែរជាលើកយកតួអង្គល្ខោនមកសម្ដែងផ្ទាល់តែម្ដង ត្រង់ចំណុចនេះ សបញ្ជាក់ឱ្យឃើញថា ជាការលើកកម្ពស់វិសយល្ខោនបាសាក់ឡើងវិញផងដែរ ហើយក៏រឹតតែរំជួលចិត្តទៀតនោះ គឺមកស្ដាប់ពីអារម្មណ៍របស់តួអង្គសម្ដែងផ្ទាល់ គាត់ក៏រំភើបចិត្តណាស់ដែរ។

ចង់ដឹងថា បទនេះ មានអត្ថន័យ និងការសម្ដែងល្អឥតខ្ចោះយ៉ាងណា សូមរីករាយទស្សនាដូចខាងក្រោម ៖

55523465_1260961190736563_5428546643022577664_n

56162960_2556822464346461_7907329903433875456_n

56173343_10155882003805124_4267465761410252800_o

56659925_572992443182844_5090459268591648768_n

1

2

3

4

5

6

7

8

9

10

Capture