ញៀនហ្គេម PUBG ពេក ធ្វើឱ្យក្មេងជំទង់ម្នាក់លួចលុយឪពុកដើម្បីទិញ skin និងឧបករណ៍លេងហ្គេម

ចាប់តាំងពី PUBG MOBILE ដាក់ឲ្យដំណើរ ហ្គេមនេះទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងជាពិសេសក្នុងចំណោមក្មេងជំទង់។ ទោះបីជាការលេងហ្គេមសម្រាប់តែការកម្សាន្តក៏ដោយក៏មានឧប្បត្តិហេតុមួយចំនួនដែលធ្វើឱ្យទិដ្ឋភាពអវិជ្ជមានរបស់ហ្គេមអាចកើតឡើងផងដែរ។ មានករណីជាច្រើនដែលបង្ហាញពីលទ្ធផលអាក្រក់ហ្គេម។ ឧទាហរណ៏ថ្មីបំផុតអំពីការញៀន PUBG គឺមានក្មេងប្រុសម្នាក់បានលួចលុយ៥០០០០Rs ពីឪពុករបស់គាត់ដើម្បីទិញ Skin របស់វត្ថុនានាក្នុងហ្គេម PUBG។

PUBG Addiction Made A Teenager Steal Rs. 50,000 From His Father

ក្មេងប្រុសជំទង់នេះមានអាយុ ១៥ឆ្នាំកំពុងសិក្សាថ្នាក់ទី១០ ហើយគាត់បានលួចលុយ៥០០០០Rs ពីឪពុក និងទិញ ឧបករណ៍ លេងហ្គេម និង Skin របស់វត្ថុនានាក្នុងហ្គេម PUBG។

15 Year Old Steals Rs. 50000 To Buy PUBG Skins

បញ្ហានេះបានកើតឡើងនៅពេលដែលឪពុកក្មេងប្រុសនោះ ដាក់ពាក្យប្តឹងទៅប៉ូលីសនៅពេលគាត់ដឹងពីការបាត់ប្រាក់។ គាត់ក៏បានអះអាងដែរថាគាត់មិនបានទទួលសារអ្វីអំពីប្រតិបត្តិការពីធនាគារនោះទេ។ ក្រោយពីការស៊ើបអង្កេតបានរកឃើញថា ក្មេងប្រុសនេះបានផ្ទេរប្រាក់ទៅគណនីរបស់មិត្តភក្តិ ពីគណនីរបស់ឪពុកគាត់។ ក្មេងប្រុសនេះបានទទួលស្គាល់ថាគាត់បានធ្វើវាដោយខ្លួនឯង ហើយលុបចោលនូវរាល់ពាក្យសម្ងាត់ និងព័ត៌មានប្រតិបត្តិការ ពីទូរស័ព្ទរបស់ឪពុកដើម្បីកុំឱ្យគាត់ដឹង។ ទោះជាយ៉ាងណាក៏ដោយនៅពេលដែលឪពុករបស់គាត់ដឹងថាជនល្មើសជាកូនប្រុសរបស់គាត់ គាត់បានទម្លាក់ការចោទប្រកាន់ទាំងអស់។

15 Year Old Steals Rs. 50000 To Buy PUBG Skins

There have been some other recent cases of PUBG addiction in which one man mistakenly drank acid instead of water while playing the game. Another case was of a man who attacked his soon to be brother in law while he was playing the game and his phone’s battery was draining and his brother in law did not help him to find his charger.

មានករណីថ្មីៗជាច្រើនទៀតនៃការញៀន PUBG ដែលក្នុងនោះបុរសម្នាក់បានច្រឡំផឹកទឹកអាស៊ីតដោយច្រឡំថាជាទឹកធម្មតា ខណៈពេលកំពុងលេងPUBG។ ករណីមួយទៀតគឺបុរសម្នាក់ដែលបានវាយប្អូនប្រុស ខណៈពេលដែលគាត់កំពុងលេងហ្គេម ហើយថ្មទូរស័ព្ទរបស់គាត់អស់ថ្ម ដោយពឹកប្អូនប្រុសរបស់គាត់រកឆ្នាំងសាកឲ្យ តែប្អូនប្រុសមិនព្រមរកឲ្យគាត់។

15 Year Old Steals Rs. 50000 To Buy PUBG Skins