អ្នកឯកទេសផ្នែកសរសៃប្រសាទបានអះអាងថា មនុស្សដែលពូកែភ្លេចភ្លាំង គឺជាមនុស្សដែលមានភាពវៃឆ្លាតខ្លាំង

អ្នកឯកទេសផ្នែកសរសៃប្រសាទបានអះអាងថា មនុស្សដែលពូកែភ្លេចភ្លាំង គឺជាមនុស្សដែលមានភាពវៃឆ្លាតខ្លាំង

តើអ្នកតែងតែភ្លេចរឿងអ្វីមួយដែរឬ? អ្វីៗដូចជាថ្ងៃខែឆ្នាំកំណើត ឈ្មោះមិត្តភក្ដិ ព្រឹត្ដិការណ៍កន្លងមកជាដើម ប៉ុន្តែគ្មានហេតុផលណាមួយត្រូវព្រួយបារម្មណ៍ពីបញ្ហានេះទេ ព្រោះការស្រាវជ្រាវថ្មីៗបានរកឃើញថា មនុស្សដែលពូកែភ្លេចមានភាពឆ្លាតវៃជាងអ្នកដទៃ។ ជាទូទៅវាត្រូវបានគេចាត់ទុកថាការភ្លេចភ្លាំងវិវត្ដពីការយល់ដឹងខ្ពស់។

Cursive > Rest

ខួរក្បាលរបស់យើងមានសមត្ថភាពផ្សេងៗគ្នា។ ជាឧទាហរណ៍អ្នកខ្លះមានសមត្ថភាពចងចាំរឿងរ៉ាវផ្សេង ខណៈអ្នកផ្សេងទៀតមានសមត្ថភាពក្នុងការដោះស្រាយបញ្ហាគណិតវិទ្យា រៀនភាសាបរទេស។ ល។ ទោះជាយ៉ាងណាយើងជាមនុស្ស ហើយវាមិនងាយស្រួលក្នុងការចងចាំព័ត៌មានលម្អិត ជាពិសេសគ្រប់រឿងដែលកើតឡើងនៅអតីតកាលនោះទេ។

ក្រុមអ្នកស្រាវជ្រាវមកពីតូរ៉ុនតូ បាននិយាយថាការបំភ្លេចអ្វីមួយ គឺជាការបង្កើនការចាំអ្វីមួយផ្សេងទៀតដើម្បីចងចាំរឿងដែលចាំបាច់។ យោងតាមក្រុមអ្នកស្រាវជ្រាវបានឱ្យដឹងថាខួរក្បាលរបស់យើងភ្លេចពីអ្វីដែលបានកើតឡើងពីអតីតកាល ពីព្រោះព្រឹត្តិការណ៍ទាំងនេះត្រូវបានគ្របដណ្តប់ដោយព្រឹត្តិការណ៍ ដែលកើតឡើងនាពេលបច្ចុប្បន្ននេះ។ វានឹងធ្វើឲ្យងាយស្រួលក្នុងការបំភ្លេចព្រឹត្តិការណ៍មួយជាងការចងចាំ។

វាត្រូវបានគេអះអាងថាការចងចាំដ៏ល្អឥតខ្ចោះ និងភាពវ័យឆ្លាតខ្ពស់មិនត្រូវបានទាក់ទងគ្នាក្នុងរបៀបណាមួយឡើយ មានន័យថាប្រសិនបើមនុស្សម្នាក់មានការចងចាំដ៏ល្អឥតខ្ចោះ មិនមានន័យថាគាត់មានភាពវៃឆ្លាតខ្លាំងនោះទេ។ មានន័យថាមានមនុស្សដែលទន្ទេញចាំនូវព័ត៌មានលម្អិត ប៉ុន្តែងាយនឹងបំភ្លេចរឿងតូចៗ។

តើខួរក្បាលរបស់មនុស្សដំណើរការយ៉ាងដូចម្តេច?

Loading...

នៅក្នុងខួរក្បាលការចងចាំត្រូវបានរក្សាទុកនៅក្នុង hippocampus។ ដើម្បីអាចផ្តោតលើរឿងសំខាន់ៗនៅក្នុងជីវិត អ្នកគួរតែបំភ្លេចព័ត៌មានលំអិតដែលមិនពាក់ព័ន្ធ។ បើមិនដូច្នោះទេការសម្រេចចិត្ដត្រឹមត្រូវគឺមិនអាចទៅរួចទេ។

ក្រុមអ្នកស្រាវជ្រាវគិតថាតំបន់ hippocampus ដែលជាតំបន់ខួរក្បាលផ្តោតលើទិដ្ឋភាពសំខាន់ៗនៃជីវិត ហើយបំភ្លេចចោលនូវអ្វីដែលមិនសំខាន់ ដែលជួយឱ្យមនុស្សផ្តោតលើរឿងសំខាន់ៗ និងធ្វើការសំរេចចិត្តត្រឹមត្រូវ។ ប្រសិនបើខួរក្បាលហួសចំណុះដោយមានពត៌មានលំអិតមិនសំខាន់ វានឹងរារាំងមនុស្សឱ្យគិតដោយឈ្លាសវៃនិងធ្វើការជ្រើសរើសត្រឹមត្រូវ។

ទោះជាយ៉ាងណាក៏ដោយប្រសិនបើអ្នកមិនអាចភ្លេចផ្នែកធំៗ នៃព័ត៌មានសំខាន់ៗទេ អ្នកអាចមានបញ្ហាសុខភាពធ្ងន់ធ្ងរ ហើយវាជាការប្រសើរជាងមុនដើម្បីពិគ្រោះជាមួយវេជ្ជបណ្ឌិត។ ប៉ុន្តែវាជាការល្អក្នុងការភ្លេចព័ត៌មានលម្អិតតូចតាច ព្រោះវាបង្ហាញថាខួរក្បាលរបស់អ្នកដំណើរការល្អ។

សតិបញ្ញាអាក្រក់តំណាងឱ្យយន្តការនៃខួរក្បាលដែលផ្តល់នូវកន្លែងថ្មីមួយសម្រាប់ព័ត៌មានសំខាន់ថ្មី ហើយមិនអនុញ្ញាតឱ្យខួរក្បាលប្រើទំហំសម្រាប់ចងចាំព័ត៌មានមិនសំខាន់ទេ។ កាលណាយើងភ្លេចកាន់តែច្រើន ខួរក្បាលរបស់យើងបន្ថែមនូវព័ត៌មានពាក់ព័ន្ធ និងបង្កើតការយល់ដឹងពិតប្រាកដអំពីពិភពលោក។

សាស្រ្តាចារ្យ Blake Richards ពន្យល់ថាប្រសិនបើមនុស្សអាចទទួលបានព័ត៌មានមួយចំនួន ដូចជាលេខទូរស័ព្ វាទំនងជាថាខួរក្បាលនឹងមិនចាំវាទេ។ ផ្ទុយទៅវិញខួរក្បាលនឹងបង្កើតទំហំផ្ទុកនូវព័ត៌មានថ្មីដែលចាំបាច់ដើម្បីចងចាំ។

គាត់ក៏បានលើកឡើងថាមនុស្សទាំងអស់គួរធ្វើការសំអាតខួរក្បាលជាទៀងទាត់។ នេះអាចត្រូវបានធ្វើដោយការធ្វើប្រភេទកីឡាមួយចំនួន វាត្រូវបានគេស្គាល់ថាការធ្វើកីឡាបង្កើនចំនួនកោសិកាសរសៃប្រសាទនៅក្នុងតំបន់ hippocampus។ កោសិកាសរសៃប្រសាទទាំងនេះ លុបការចងចាំដែលមិនសំខាន់ ដូច្នេះខួរក្បាលនឹងមិនត្រឹមតែទំនេរសម្រាប់ព័ត៌មានថ្មីប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងចាត់ថ្នាក់ព័ត៌មានដែលបានទុករួចហើយផងដែរ។

Loading...