ក្នុងចំណោមសាកលវិទ្យាល័យទាំង ២៥ នៅកម្ពុជា តើសាលារបស់អ្នកឈរនៅលេខរៀងទីប៉ុន្មាន ក្នុងឆ្នាំ ២០១៩​ នេះ បើផ្អែកតាម ​UniRank 2019?

2019-04-09

​ជាការពិតណាស់ការជ្រើសរើសសាកលវិទ្យាល័យដើម្បីសិក្សាបន្តសម្រាប់សិស្សានុសិស្សដែលទើបតែបញ្ចប់ការសិក្សាថ្នាក់ទី ១២ វាជារឿងមួយដែលចាំបាច់និងមានសារៈសំខាន់បំផុត។​

ជាមួយគ្នានេះដែរគេបានសង្កេតឃើញថាវត្ដមានរបស់សាកលវិទ្យាល័យជាច្រើនបានរីកដុះដាល ហើយថែមទាំងខិតខំប្រឹងប្រែងពង្រឹងគុណភាពរបស់ខ្លួនដើម្បីបំពេញតម្រូវការសិស្សនិស្សិត។​ ក្នុងនោះគេបានសង្កេតឃើញមានការវាយតម្លៃចំណាត់ថ្នាក់សាកលវិទ្យាល័យល្បីៗចំនួន ២៥ ​សាកលវិទ្យាល័យ​ ទៅលើគុណភាពនៃសាកលវិទ្យាល័យនីមួយៗ​។

Picture1

ក្នុងចំណោមសាកលវិទ្យាល័យទាំងនោះ លំដាប់កំពូលទាំង ៣ មានដូចជា៖ ទី១-សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (Royal University of Phnom Penh) ទី២ – សាកលវិទ្យាល័យកម្ពុជា (University of Cambodia) និង ទី៣-សាកលវិទ្យល័យបញ្ញាសាស្រ្ត (Paññāsāstra University of Cambodia) ។

បន្ថែមពីនេះ សាកលវិទ្យាល័យកម្ពុជាត្រូវបានដាក់ចំណាត់ថ្នាក់លេខ១ សម្រាប់សាកលវិទ្យាល័យផ្នែកឯកជន និងចំណាត់ថ្នាក់លេខ២ ក្នុងចំណោមសាកលវិទ្យាល័យល្បីៗចំនួន ២៥ ប្រចាំប្រទេសកម្ពុជាក្នុងឆ្នាំ២០១៩ នេះ។

ចូរមើលវីដេអូ UniRank 2019 បន្ថែមពីលំដាប់ចំណាត់ថ្នាក់នេះ៖

ប្រភព៖ https://4icu.org/kh/

រៀបរៀងដោយ៖ ខុន ស្រីលីន – អ៊ុក សម្បត្តិនារីរ័ក្ស – មាស គង់រក្សា – គង់ ប៊ីហេង