បើពិតជាស្រឡាញ់ខ្ញុំ សូមកុំយកអតីតរបស់ខ្ញុំ មកឡូកឡំជាមួយបច្ចុប្បន្ន ព្រោះខ្ញុំបានចាកចេញពីអតីតនោះមកយូរហើយ មិនមានអ្វីពាក់ព័ន្ធទៀតទេ

បើសួរខ្ញុំអំពីអតីតកាល ខ្ញុំទទួលស្គាល់ថា ខ្ញុំធ្លាប់មិនល្អ ខ្ញុំធ្លាប់ធ្វើខុស ហើយខ្ញុំក៏ធ្លាប់ឆ្លងកាត់ទាក់ទងមនុស្សច្រើនរាប់មិនអស់ដែរ ខ្ញុំធ្លាប់ធ្វើឱ្យគេឈឺចាប់ ខូចចិត្ត ហើយក៏ធ្លាប់ត្រូវគេក្បត់ផិតដូចគ្នា តែការដែលខ្ញុំបែកបាក់ម្ដងជាពីរដង ក៏មិនមែនមានន័យថាខ្ញុំសាវានោះដែរ តែអាចនិយាយបានថា ប្រហែលមកពីខ្ញុំ និងអ្នកមុនៗ ពុំមែនជាគូនឹងគ្នា យើងជំពាក់កម្មគ្នាត្រឹមមួយវេលាខ្លីតែប៉ុណ្ណោះ។

ខ្ញុំធ្លាប់មានប្រវត្តរត់ចេញពីផ្ទះ ខ្ញុំធ្លាប់មានប្រវត្តចង់សម្លាប់ខ្លួន គ្រប់យ៉ាង ខ្ញុំបានឆ្លងកាត់អស់ហើយ តែចុងក្រោយ ខ្ញុំក៏នៅតែអាចរួចផុតពីគ្រប់យ៉ាងទាំងអស់មកបាន ខ្ញុំសាងបច្ចុប្បន្ននេះបានយ៉ាងល្អ ដ្បិតថាមិនទាន់ល្អឥតខ្ចោះ តែសម្រាប់មនុស្ស ធ្លាប់មានប្រវត្តមិនល្អដូចខ្ញុំ ខ្ញុំហៅថាល្អហើយ បើអ្នកព្រមទទួលយកខ្ញុំ សូមកុំគិតពីអតីតដែលកន្លង សូមគិតខ្ញុំត្រឹមពេលនេះ គិតត្រឹមខ្ញុំជាខ្ញុំ បច្ចុប្បន្ន ខ្ញុំមានតែអ្នកមិនមានអ្នកណាឡើយ ហើយក៏មិនធ្វើខ្លួនផ្ដេសផ្ដាស មិនធ្វើឱ្យអ្នកឈឹចាប់​ ខូចចិត្តដោយសារខ្ញុំទៀតទេ ខ្ញុំមិនសន្យាឡើយ តែខ្ញុំនឹងធ្វើឱ្យអ្នកបានឃេីញ។

បើមិនទាន់ច្បាស់លាស់ អាចសាកល្បងសិនក៏បានដែរ ខ្ញុំមិនបង្ខំនរណាឱ្យចូលមកក្នុងជីវិតខ្ញុំ នាំឱ្យអារម្មណ៍ឈឺចាប់ ឬសង្ស័យលើក្ដីស្រឡាញ់របស់ខ្ញុំឡើយ ចុងក្រោយ អ្វីដែលខ្ញុំសុំគឺ សូមកុំយកអតីតរបស់ខ្ញុំ មកឡូកឡំជាមួយបច្ចុប្បន្ន ព្រោះខ្ញុំបានចាកចេញពីអតីតនោះមកយូរហើយ មិនមានអ្វីពាក់ព័ន្ធទៀតទេ៕

63

ក្នុងស្រុកសូមរក្សាសិទ្ធ