គេងដាក់កង្ហាររាល់យប់អាចបណ្តាលឱ្យមានបញ្ហាសុខភាពជាច្រើន!

គេងដាក់កង្ហាររាល់យប់អាចបណ្តាលឱ្យមានបញ្ហាសុខភាពជាច្រើន!

យើងតែងតែគេងបើកកង្ហារស្ទើររាល់យប់នៅរដូវក្តៅដើម្បីកាត់បន្ថយកំដៅ និងឲ្យគេងលក់ស្រួល។ ប៉ុន្តែជាមួយនឹងខ្យល់ត្រជាក់របស់កង្ហារ និងការគេងស្រួលនោះ កង្ហារអាចផ្តល់ឱ្យអ្នកនូវផលលំបាកជាច្រើន។ គេងបើកកង្ហាររាល់យប់អាចបណ្តាលឱ្យអ្នកមានបញ្ហាសុខភាពជាច្រើន។ ដូច្នេះប្រសិនបើអ្នកជាមនុស្សម្នាក់ក្នុងចំនោមអ្នកដែលគេងបើកកង្ហារនៅពេលយប់ អ្នកគួរតែត្រូវដឹងពីគុណវិបត្តិរបស់វាផងដែរ។

1 77
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

 

នៅពេលដែលកង្ហារវិលនៅក្នុងបន្ទប់ វាបណ្តាលឱ្យភាគល្អិតនៃធូលីចូលក្នុងច្រមុះរបស់អ្នក ដែលអាចបណ្តាលឱ្យអ្នកមានបញ្ហាសុខភាព។ ជាពិសេសប្រសិនបើអ្នកមានជំងឺហឺត ឬអាឡែស៊ីទៅនឹងធូលី វាអាចធ្វើឱ្យខ្លួនអ្នកឈឺជាក់ជាមិនខាន។

2 11
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

 

មិនត្រឹមតែអាឡែស៊ីទេ បញ្ហាផ្សេងៗទៀត គឺកង្ហារអាចបណ្តាលឱ្យស្បែកស្ងួត។ ខ្យល់ត្រជាក់អាចមានអារម្មណ៍ស្រួល និងធ្វើឱ្យអ្នកគេងបានល្អ ប៉ុន្តែវាធ្វើឱ្យស្បែកស្ងួតផងដែរ។ ដូចគ្នានេះផងដែរប្រសិនបើអ្នកបើកកង្ហារដាក់ត្រូវភ្នែកក្នុងអំឡុងពេលគេង វាអាចបណ្តាលឱ្យភ្នែកស្ងួត និងមានការរលាកកែវភ្នែកផងដែរ។ បញ្ហាមួយទៀត គឺកង្ហារអាចបណ្តាលឱ្យមានការរលាកសាច់ដុំដែលនាំអោយមានការផលិតជាតិរំអិលលើសក្នុងសាច់ដុំ។ ជាលទ្ធផលអ្នកអាចឈឺក្បាលធ្ងន់ធ្ងរ និងឈឺចាប់សាច់ដុំ។

Cant Sleep_HEADER
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

 

ប៉ុន្តែកង្ហារក៏មានផលល្អជាច្រើនផងដែរ។ កង្ហារផ្តល់ឱ្យអ្នកនូវការគេងបានស្រួលនៅពេលយប់ រក្សាសីតុណ្ហភាពត្រជាក់នៅរដូវក្តៅ។ នៅក្នុងរដូវក្តៅ វាការពារអ្នកពីការមិនស្កប់។

4 56 1600x1236
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព