តោះ ទៅលេងចម្ការសាវម៉ាវ ញ៉ាំមួយឆ្អែតត្រឹមតែ 3$ ហើយបានថតរូបលេងសប្បាយដោយសេរីទៀត

តោះ ទៅលេងចម្ការសាវម៉ាវ ញ៉ាំមួយឆ្អែតត្រឹមតែ 3$ ហើយបានថតរូបលេងសប្បាយដោយសេរីទៀត

ព្រះវិហារ៖ សាវម៉ាវ ​គឺជាផ្លែឈើមួយប្រភេទ ដែលជាចំណង់ចំណូលចិត្តប្រជាជនទូទៅភាគច្រើន  តែការរកសាវម៉ាវដែលមានរសជាតិឆ្ងាញ់ ​តាមបែបធម្មជាតិ និងមានតម្លៃសមរម្យពិតជាពិបាកខ្លាំងណាស់។

តែពេលនេះអស់បារម្ភហើយ ដោយក្នុងនោះមានចម្ការសាវម៉ាវមួយកន្លែងនៅលើទឹកដីខេត្តព្រះវិហារ បានបើកឱ្យភ្ញៀវទេសចរ និងប្រជាជនទូទៅចូលទៅលេងកម្សាន្ត និងបេះផ្លែសាវម៉ាវពីដើមស្រស់ៗតែម្តង ​ដោយម្នាក់ចំណាយអស់ត្រឹមតែ ​3$ តែប៉ុណ្ណោះ។ បន្ថែមពីអាចទទួលទានបានដោយសេរី ​អ្នកក៏អាចថតរូបលេងកម្សាន្តឱ្យសប្បាយអស់ចិត្តផងដែរ។

យោងតាមរយៈគណនីហ្វេសប៊ុកផេក ​We'r the Men  បានសរសេររៀបរាប់ភ្ជាប់នឹងរូបភាពបន្ថែមផងដែរថា៖ « តោះទៅលេងចម្ការសាវម៉ាវ ហូបមួយឆ្អែតត្រឹមតែ3$ ថតរូបលេងយ៉ាងសប្បាយទៀតផង​ #បញ្ជាក់ហូបបានតែសាវម៉ាវទេតម្លៃនឹង ទីតាំងស្ថិតនៅភូមិអូរខ្លែងព័រ_សង្កាត់ប៉ាលហាល_ក្រុងព្រះវិហារខេត្តព្រះវិហារ​»។

ដូច្នេះប្រសិនជាចង់ទទួលទានផ្លែសាវម៉ាវបែបធម្មជាតិមួយឆ្អែត និងថតរូបលេងបានមួយសេរី កុំភ្លេចឈាងទៅលេងចម្ការសាវម៉ាវ ដែលមានទីតាំងស្ថិតនៅភូមិអូរខ្លែងព័រ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ឬអាចទំនាក់ទំនងសួរទីតាំងតាមរយៈលេខទូរស័ព្ទ 017817117 និង 0888181555  ៕

អត្ថបទ៖ ក្នុងស្រុក

60360057_2322145194707279_1576752635472510976_n

60388166_2322144924707306_7911353592005525504_n

60421081_2322145258040606_658360998339543040_n

60560956_2322145028040629_7559309618267029504_n

60563618_2322145081373957_8802471173196611584_n

Loading...

60641586_2322145164707282_6950122383399190528_n

60893076_2322145324707266_7694115155491160064_n

61018258_2322144988040633_8855441064987721728_n

11400971_366254916897904_7303229656939963791_n

59896503_163253514705165_7374329886543970304_n

59946134_163253398038510_8740670974673813504_n

59946134_163253454705171_4410418864479797248_n

60332237_2242878789374818_2082299135507038208_n

60432597_163253378038512_8756890858537615360_n

 

Loading...