ជិះមួយវឹងដល់! ដឹងតែប្លែកភ្នែកប្លែកអារម្មណ៍ជាមួយរីហ្សតបែបធម្មជាតិព្រៃភ្នំពិតៗ និងការអាំងសាច់ដ៏រីករាយពេលរាត្រី

ថ្មីៗនេះ រីហ្សតមួយកន្លែងទៀតហើយ មានធ្វើឱ្យអារម្មណ៍គ្រប់គ្នាហាក់អន្ទះអន្ទែងខ្លាំងចង់ទៅជួបផ្ទាល់នូវទិដ្ឋភាពបែបធម្មជាតិដ៏ស្រស់ត្រកាលនៅតំបន់ដីក្រហមខេត្តមណ្ឌលគិរី។

រីហ្សតមួយកន្លែងនេះមានឈ្មោះថា Ayana Kandara Boutique Hotel Mondulkiri បានរៀបចំយ៉ាងស្រស់ស្អាតជាមួយនឹងសួនច្បារខៀវខ្ចី អមនឹងទិដ្ឋភាពព្រៃភ្នំ វាលស្មៅខៀវស្រងាត់នៅជុំវិញ និងតំបន់ខ្ពង់រាបទាបខ្ពស់ ដែលគ្រាន់តែទស្សនាពីរីហ្សតផ្ទាល់ក៏ស្រឡះភ្នែកដែរ​ លាយឡំនឹងខ្យល់អាកាសត្រជាក់ចិត្តដ៏សែនមនោរម្យ។

កាន់តែពិសេសរីហ្សតមួយនេះ មានអាងហាលទឹកដ៏ធំមួយអាចហែលកម្សាន្តលេងហាក់បីដូចជាការកម្សាន្តលើផ្ទៃបឹងកណ្តាលធម្មជាតិស្រស់ស្អាតពិតៗ។ ឯកន្លែងស្នាក់នៅការមានការ Design ស្រដៀងនឹងផ្ទះល្វែង ជាមួយនឹងការតុបតែងភ្លើងអំពូលជុំវិញយ៉ាងស្រស់ស្អាត។ ហើយពេលរាត្រីថែមទាំងមានកន្លែងអង្គុយទទួលទានអាហារបែបរ៉ូមែនទិកផង ហើយក៏មានទីធ្លារៀបចំតុវែងសម្រាប់ការជួបជុំទទួលទានអាំងសាច់ជាមួយមិត្តភក្តិ ឬក្រុមគ្រួសារយ៉ាងសប្បាយរីករាយទៀត ពិតជាពិសេសពិសាលមែនទែន។

គួរឱ្យដឹងផងដែរថា Ayana Kandara Boutique Hotel Mondulkiri មានទីតាំងស្ថិតនៅលើផ្លូវ ពូទីន ភូមិ ពូទីន សង្កាត់សែនមនោរម្យ ខេត្តមណ្ឌលគិរី ហើយសម្រាប់ការសាកសួរព័ត៌មានលម្អិតបន្ថែមពីទីតាំង និងកន្លែងស្នាក់នៅ លោកអ្នកអាចទំនាក់ទំនងតាមទូរស័ព្ទ 099 76 38 54 ៕

អត្ថបទរក្សាសិទ្ធដោយ៖ ក្នុងស្រុក

61946813_894510487552048_5175777629990551552_n

61794559_894510534218710_2299124018210406400_n

61775192_894510574218706_4218820394880073728_n

61646531_894510754218688_7436238623185305600_n

61642089_894510714218692_8433445319676526592_n

61633493_894510817552015_7124068043491115008_n

62121159_894511217551975_3331810713684410368_n

61678140_894511337551963_7502905015359504384_n

61860180_894511317551965_1060708896064143360_n

61606560_894511064218657_5818463363499294720_n

61540744_894511600885270_2243941505297285120_n

61524091_894511180885312_6761197363437502464_n

61516503_894511004218663_7792051662654275584_n

61507614_894511294218634_7544812613289377792_n

61418011_894511270885303_7555652685542719488_n

61399416_894511247551972_2200292607366529024_n

61409256_894511520885278_1625284481722089472_n

61340086_894511427551954_2633763770853228544_n

47310108_782465192089912_2703506892914688000_n

47375828_782465222089909_4542328146342445056_n

47343882_782465365423228_7069477072128704512_n

47240904_782465162089915_5186590373366988800_n

46131309_769368903399541_2622161990444908544_n

46074250_769947626675002_5444421533638328320_n

47292054_782465265423238_7700650162980388864_n

44107678_1206744022811753_7508604329587113984_n

44082453_1206744439478378_9006761730717515776_n

44065389_1206744259478396_6347478380882952192_n

44045322_1206744469478375_7913072944723525632_n

50273943_814802822189482_3999848578284519424_n

50392805_814802792189485_7040815329433354240_n

50558591_814802748856156_495245562140950528_n

50889792_814802715522826_5486361640175665152_n

51035494_814802778856153_5532092368884334592_n

51044288_814802722189492_8434548074004611072_n