មិនដល់កន្លះម៉ោងពីភ្នំពេញ! មានម្ហូបឆ្ងាញ់ដោយប្រើបន្លែ និងផ្លែឈើធម្មជាតិ ជាមួយនឹងកញ្ចុះកម្សាន្តរបៀបអ្នកចម្ការ ពិសេសណាស់សម្រាប់ថ្ងៃសម្រាកចុងសប្តាហ៍

ភ្នំពេញ៖ ទីកន្លែងកម្សាន្តរបៀបកញ្ចុះអង្គុយលេងមួយកន្លែងស្ថិតនៅបណ្តោយផ្លូវបឹងស្នោរ លើផ្លូវជាតិលេខ១ មួយកន្លែងបើកថ្មី ឈ្មោះថា ភោជនីយដ្ឋាន អ៊ុក សម្រស់ធម្មជាតិ បាននឹងកំពុងតែទាក់ទាញអ្នកភ្នំពេញមកលេងកម្សាន្តមិនចេះដាច់ដោយសារតែវាមានចម្ងាយជិតបង្កើយនឹងទីក្រុងភ្នំពញតែម្តង ប្រកបដោយភាពងាយស្រួលមកលេងកម្សាន្តនាថ្ងៃចុងសប្តាហ៍។

ភោជនីយដ្ឋានធម្មជាតិតាមរបៀបអ្នកចម្ការមួយកន្លែងនេះ ជាកន្លែងដ៏ពិសេសនៅក្នុងការមកកម្សាន្តលេងផង និងទទួលទានអាហារថ្ងៃត្រង់ផងជាលក្ខណៈក្រុមគ្រួសារ និងមិត្តភក្តិជាក្រុម ដោយសារតែមានកញ្ចុះកម្សាន្តជាច្រើនជាប់ៗគ្នាប្រកបដោយខ្យល់អាកាសបរិសុទ្ធ ថែមទាំងមានដើមឈើហូបផ្លែស្ទើរពាសពេញផ្ទៃដី ជាពិសេសមានទាំងសួនរងបន្លែធម្មជាតិជាជួរៗសម្រាប់ទុកចម្អិនអាហារជូនដល់អតិថិជនតែម្តង។

ក្រៅពីអាចទទួលទានម្ហូបអាហារឆ្ងាញ់ៗក្នុងតម្លៃដ៏សមរម្យ ដោយប្រើបន្លែធម្មជាតិដាំលើដីចម្ការភោជនីយដ្ឋានដោយផ្ទាល់ហើយ ភោជនីយដ្ឋានមួយនេះ ថែមទាំងអនុញ្ញាតិឱ្យភ្ញៀវមកកម្សាន្តបេះផ្លែឈើទទួលទានដោយមិនគិតថ្លៃទៀតផង សូម្បីតែកញ្ចុះអង្គុយ អង្រឹង និងកង្ហារគឺសុទ្ធតែ Free​ ទាំងអស់ ។

សូមបញ្ជាក់ផងដែរថា ភោជនីយដ្ឋាន អ៊ុក សម្រស់ធម្មជាតិ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ១ ចំងាយពីបុរីប៉េងហួត បឹងស្នោ ប្រហែលជា 3km បើជិះពីភ្នំពេញគឺស្ថិតនៅខាងស្តាំដៃ និងចំណាយពេលវេលាជិះពីភ្នំពេញត្រឹមតែកន្លះម៉ោងតែប៉ុណ្ណោះ៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

60338281_2192849997466813_4519180776582938624_n

60236591_2192849390800207_4959440569672663040_n

60223134_2192849817466831_3360384100312547328_n

11

111

1111

60400634_2192849670800179_82363522683502592_n

60062805_2192857990799347_3430460159648858112_n

60028086_2192849640800182_4884849773858783232_n

59860283_2192849604133519_5339171191091363840_n

60400634_2192849670800179_82363522683502592_n

59742319_2191019520983194_1733095999167004672_n

60044166_2192850380800108_8989000284306931712_n

59819452_2192850090800137_2089461590473572352_n

60009755_2192850640800082_856504426867720192_n

59895369_2192850554133424_1450932620803178496_n

59807960_2192850280800118_5636570673879973888_n

59823807_2192850710800075_5002159877766774784_n

59809223_2192849660800180_8066978132793491456_n

60100555_2192850980800048_3456108819577307136_n

60156010_2192850310800115_8751061810527862784_n

60260589_2192850960800050_3313560908017434624_n

60310102_2192850560800090_3750060830901665792_n

60175538_2192858067466006_6428894322111807488_n