ខានទៅលេងភូមិវប្បធម៌យូរ ​កែច្នៃឡើងស្អាតប្លែកជាងមុន ​ចង់តែទៅលេងភ្លាមៗទេនេះ!

ខានទៅលេងភូមិវប្បធម៌យូរ ​កែច្នៃឡើងស្អាតប្លែកជាងមុន ​ចង់តែទៅលេងភ្លាមៗទេនេះ!

សៀមរាប៖ ដូចដែលយើងបានដឹងរួចមកហើយថា ខេត្តសៀមរាប គឺជាទឹកដីដែលសម្បូរទៅដោយ សម្បត្តិវប្បធម៌​ និងប្រាង្គប្រាសាទបុរាណដ៏ល្អពិចិត្រជាច្រើនអនេក។ ហើយក្រៅពីប្រាសាទអង្គរវត្ត ​ប្រាសាទបាយ័ន រួមទាំងប្រាសាទរាប់រយ ភ្នំគូលេន និងទីកន្លែងសម្បត្តិវប្បធម៌ជាច្រើនកន្លែងទៀត ភូមិវប្បធម៌ក៏ជាទិសដៅកម្សាន្តមួយដែរសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិនិយមមកទស្សនាដោយមិនអាចរំលងបាន។

ច្រើនឆ្នាំកន្លងផុតទៅ ភូមិវប្បធម៌ ដែលជាទីកន្លែងដែលប្រមូលផ្តុំទៅដោយវប្បធម៌ខ្មែរ ដោយមានការសាងសង់រូបសំណាក់តូចៗតំណាងទីកន្លែងសំខាន់ៗប្រចាំប្រទេសកម្ពុជាផងនោះ ពេលនេះក៏បានកែប្រែហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនជាមួយភាពប្លែកថ្មីផងដែរ ​ដោយមិនឱ្យមានភាពដដែលៗនោះទេ ​ មានទាំងកែប្រែតុបតែងរបស់ដែលមានស្រាប់ឱ្យរឹតតែទាក់ទាញ និងច្នៃបន្ថែមកន្លែងកម្សាន្តជាច្រើនទៀត គឺរឹតតែស្រស់ស្អាត និងគួរឱ្យចង់ទស្សនាតែម្តង។

ហើយថ្មីៗនេះ រូបភាពជាច្រើនសន្លឹក នៃទេសភាពកែច្នៃថ្មីនៅភូមិវប្បធម៌បានធ្វើឱ្យមានការភ្ញាក់ផ្អើល និងមានការចែករំលែកតៗគ្នាបង្ហាញពីការសរសើរ ថែមទាំងមានគម្រោងទៅកម្សាន្តឆាប់ៗទៀតផង។ ឃើញថា ភូមិវប្បធម៌ពេលនេះមិនដូចពីមុនឡើយ  ទិដ្ឋភាពទូទៅសុទ្ធតែមានការកែច្នៃស្រស់ស្អាតមែនទែន មានទាំងការដាំផ្កា និងរុក្ខជាតិ រួមទាំងតុបតែងរូបសំណាក់តូចៗជាច្រើនកន្លែង មើលទៅស្រស់ស្អាតខ្លាំង ​ហើយត្រូវម៉ាច់តែម្តងសម្រាប់អ្នកដែលចូលចិត្តថតរូបកម្សាន្តលេង។

ដូច្នេះដើម្បីកុំឱ្យអស់ចម្ងល់ មកតាមដានទស្សនាកម្រងរូបភាពទាំងអស់គ្នា ថាតើភូមិវប្បធម៌មានការកែប្រែមុខមាត់ស្រស់ស្អាតយ៉ាងណានោះ​​ ៖

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

ប្រភពរូបភាព៖ Bon Chay /  ដើរលេង សៀមរាប

51993472_2306352119447414_3382152094080303104_n 768x530

52467425_2307358652680094_9180889024976388096_n 768x428

52508064_2306352252780734_7771321994410196992_n 1 768x512

52595445_2307358569346769_3742487089866866688_n 768x519

52596098_2306352189447407_713399823121776640_n 768x512

52596404_2306353249447301_734115777535279104_n 768x500

52598061_2306353366113956_545137134906900480_n 768x498

52599217_2307358519346774_3199632244746485760_n 768x486

52661143_2306351672780792_2681953780655718400_n 768x512

52702811_2307358496013443_5613314727347224576_n 768x506

52775080_2306353456113947_3302566367265292288_n 768x548

52788349_2306353386113954_8021093743039873024_n 768x494

52819597_2306352039447422_2120653854885281792_n 768x512

52854571_2307358619346764_377536026274430976_n 768x512

52855221_2306353316113961_1703433331523190784_n 768x510

52861315_2306352166114076_819553388701155328_n 768x523

Loading...

52868327_2306351716114121_5511851223105404928_n 768x512

52877919_2306353429447283_5582438877471178752_n 768x549

52967835_2307358592680100_3130684181261058048_n 768x451

53226699_2306353279447298_337118786291236864_n 768x505

53236224_2306351652780794_1067018026928308224_n 768x507

72558729_120818679352254_1207167826318589952_n

72767736_120818632685592_162189887926173696_n

73129992_120818796018909_7220214743292706816_n

73399850_120818842685571_6383324839360331776_n

73422508_120818489352273_1454062960472227840_n

74283600_120818729352249_7109186802149228544_n

74496922_120818419352280_6668264411569848320_n

74506618_120818439352278_1340929179683651584_n

74576993_120818569352265_2363604740182376448_n

74591592_120818706018918_5065866685286711296_n

74651354_120818466018942_2223645435476574208_n

75086832_120818526018936_6918539392927662080_n

75402043_120818609352261_8520820983295115264_n

75492488_120818639352258_7678030069175943168_n

75552917_120818749352247_2912071290787463168_n

75627442_120818552685600_7275715169685078016_n

76627634_120818862685569_3424076794569949184_n

Loading...