មិនត្រូវការមនុស្សល្អបំផុតទេ ត្រឹមមនុស្សម្នាក់នៅក្បែរខ្ញុំដល់ចាស់បែបនេះ គ្រប់គ្រាន់ហើយ… កម្រងរូបភាពគូស្នេហ៍ ពីមុន និងបច្ចុប្បន្ន….

«​ប្ដីប្រពន្ធ» គឺជាពាក្យដែលមនុស្សពីរនាក់បានសម្រេចចិត្ត ហើយជ្រើសយកគ្នា ដើម្បីកាន់ដៃគ្នាដើរលើផ្លូវរួមគ្នា ទោះមានរឿងអ្វីកើតឡើងក៏ដោយ។

ជីវិតគូ ជារឿងដែលមនុស្សគ្រប់គ្នាត្រូវជួបប្រទះ គូខ្លះស្រលាញ់គ្នាមិនទាន់បានប៉ុន្មានក៏សម្រេចចែកផ្លូវគ្នាក៏មាន ហើយខ្លះទៀតក៏អាចរក្សាចំណងស្នេហ៍បានយូរអង្វែងផងដែរ។ ការនៅជាមួយគ្នា ជាធម្មតា តែងមានបញ្ហា ឬឈ្លោះគ្នាជារឿងធម្មតា តែបើសិនជាយើងមានក្ដីស្រលាញ់ពិតចំពោះគ្នា បញ្ហាធំប៉ុនណា ក៏នៅតែអាចដោះស្រាយបានដែរ ហើយបើយើងអាចដោះស្រាយបានដោយសន្តិវិធី នោះគូស្នេហ៍នឹងអាចស្រលាញ់គ្នាកាន់តែផ្អែមល្ហែមជាងមុនក៏ថាបាន។

ខាងក្រោមនេះ ជាកម្រងរូបភាពគូស្នេហ៍វ័យចំណាស់ ដែលបានយករូបថតពេលនៅក្មេង ប្រៀបធៀបគ្នាដែលមើលទៅពិតជាមានសេចក្ដីសុខមែនទែន៖