ពិតអត់?? លេចឮថា “ផ្សារទំនើបសុវណ្ណា” នឹងត្រូវបិទទ្វារឆាប់ៗនេះ??

ភ្នំពេញ៖ បងប្អូននឹងប្រិយមិត្តទាំងអស់ប្រាកដជាធ្លាប់ស្គាល់ហើយនូវ “ផ្សារទំនើបសុវណ្ណា” ដែលមានទីតាំងស្ថិតនៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។ ផ្សារទំនើបមួយនេះ គឺជាបុត្រសម្ព័ន្ធតែមួយជាមួយផ្សារទំនើបសុរិយា និងផ្សារទំនើបរតនាផ្លាហ្សា ហើយបើសិនជាពិនិត្យទៅលើរូបរាងនៃផ្សារទំនើបនេះវិញ គឺស្រដៀងទៅនឹងផ្សារទំនើបសូរិយា សឹងតែ ៩០ភាគរយទៅហើយ។

យ៉ាងណាមិញ ស្រាប់តែមួយរយៈចុងក្រោយនេះ មានការចេញផ្សាយព័ត៌មានថា ផ្សារទំនើបចាស់វស្សានៅរាជធានីភ្នំពេញមួយនេះ នឹងត្រូវបិទទ្វារបណ្តោះអាសន្ន ដោយមិនដឹងថាត្រូវបិទទ្វារដើម្បីកែលម្អដូចផ្សារទំនើបសូរិយា ឬក៏បិទទ្វារក្នុងការរុះរើសាងសង់ជាអ្វីផ្សេងនៅឡើយទេ។

បើតាមប្រភពពីអាជីវករសុំមិនបញ្ចេញឈ្មោះម្នាក់បានបង្ហើបថា គណៈគ្រប់គ្រងផ្សារបានប្រាប់មកពួកគាត់ពីសំណើរសុំដកហូតអាគារយកមកវិញ ដើម្បីធ្វើការអភិវឌ្ឍន៍បន្ត។

យ៉ាងណាក្តី ប្រភពដដែលបានបន្តថា ខាងគណៈគ្រប់គ្រងផ្សារបានទុកពេលវេលាសម្រាប់ម្ចាស់អាជីវកម្មគ្រប់ជាន់ទាំងអស់រហូតដល់ថ្ងៃទី ៣១ ខែសីហាខាងមុខនេះ ដើម្បីលក់ដូរនូវទំនិញដែលសេសសល់ក្នុងស្តុក ជាហេតុដែលគេឃើញមានការលក់ឡៃឡុងសឹងតែគ្រប់តូបនៅផ្សារទំនើបនេះ។

គួរបញ្ជាក់ថា ផ្សារទំនើបដែលស្ថិតក្រោមដំបូលតែមួយជាមួយផ្សារសុវណ្ណា គឺផ្សារទំនើបសូរិយា ក៏បានធ្វើការកែច្នៃ និងរៀបចំឱ្យមានភាពប្រសើរឡើងវិញ ក្លាយទៅជាផ្សារទំនើបស្តង់ដារមួយ បន្ទាប់ពីធ្វើការជួសជុលមួយរយៈ និងបានប្រែមុខមាត់ថ្មីក្លាយជាផ្សារទំនើប “សូរិយា សេនធ័រ ភ័ន”

ចុះចំណែកផ្សារទំនើបសុវណ្ណាវិញ?? ចាំមើលថាតើអាចមានវាសនាដូចផ្សារទំនើប សូរិយា ឬយ៉ាងណា??

56544681_2058807474216775_29772791.2e16d0ba.fill 960x540

87244421

73988637

747623103