អ្នកចូលចិត្តកុនព្រឺព្រួច និងរន្ធត់ «​រឿង ​ភ្នែកទី៣ ​វគ្គ២ ​» ប្រាកដជាត្រូវចិត្តអ្នកទស្សនា! (មានវីដេអូ)

ភ្នំពេញ៖ កាលពីឆ្នាំមុន ខ្សែភាពយន្តឥណ្ឌូនេស៊ីរឿងភ្នែកទី៣ ទទួលបានភាពជោគជ័យយ៉ាងខ្លាំងក្លា ​ថាពិតជាល្អមើល ​សាហាវញាក់សាច់ មិនចាញ់រឿងបរទេសលំដាប់ហូលីវូទប៉ុន្មាននោះទេ ​ថែមទាំងបានបង្ហើបថានឹងបញ្ចេញវគ្គ២របស់ខ្លួនជាបន្តផងដែរ។

ពេលនេះ រឿងភ្នែកទី៣ ​វគ្គ២ បានត្រលប់មកវិញហើយ ដោយនាំមកនូវសាច់រឿងបន្តថ្មីល្អមើល និងរន្ធត់មិនចាញ់វគ្គមុននោះទេ។ ដោយវគ្គ២នេះ ភាពភ័យខ្លាចនៅតែបន្តកើតឡើងទៅលើ ពីរនាក់បងប្អូននេះ  ព្រោះ Alia បានជួបវិញ្ញាណក្មេងស្រីដ៏កាចសាហាវមួយទៀត ដែលកំពុងតែមានគំនុំគុំគួនខ្លាំងនឹងរឿងអ្វីមួយដែលនាងមិនអស់ចិត្ត រហូតដល់ថ្នាក់អ្នកណាក៏នាងមិនលើកលែងដែរ។ ដូច្នេះ Alia ត្រូវមានតួនាទីស្វែងរកអាថ៏កំបាំងក្រោយការស្លាប់របស់ក្មេងស្រីនោះ ថានាងមកពីណា ស្លាប់ដោយសារមូលហេតុអី ?

61805278_2230050293780913_753306825285173248_n

សម្រាប់អ្នកដែលចូលចិត្តរឿងបែបរន្ធត់ៗ ព្រឺព្រួចញាក់សាច់ ​កុំភ្លេចមកទស្សនារឿងភ្នែកទី៣នេះទាំងអស់គ្នា  ដោយ «រឿងភ្នែកទី៣ វគ្គ២ » នឹងចាប់ផ្តើមចាក់បញ្ចាំងនៅគញរប់បណ្តារោងភាពយន្តទំនើបៗទូទាំងប្រទេសចាប់ពីថ្ងៃ ទី ០៧ ខែមិថុនា ឆ្នាំ ២០១៩ នេះតទៅហើយ ដែលនាំមកជូនដោយ Sabay MVP ៕

61285370_1256038784570987_2572997551347204096_n

62495021_2230050247114251_2680666669151420416_n

62270416_2230050173780925_8300556536162287616_n