អបអរសាទរ! ទីបំផុតគូស្នេហ៍ «សួស វីហ្សា & Tommy» សម្រេចចិត្តភ្ជាប់ពាក្យក្រោយប្រកាសពីទំនាក់ទំនងគ្នា មួយរយៈកន្លងមក!

ភ្នំពេញ៖ តារាចម្រៀងស្រី ស្រស់ស្អាតប្រចាំផលិតកម្មរស្មីហង្សមាស ម្ចាស់បទ គេមិនស្រលាញ់យើងទេ កញ្ញា សួស វីសា បានសម្រេចចិត្តភ្ជាប់ពាក្យជាមួយគូស្នេហ៍ជាទីស្រលាញ់របស់នាង លោក Tommy ហើយក្រោយប្រកាសពីទំនាក់ទំនងគ្នាមក។

61910044_412751442902865_5954451962350010368_n

Screen Shot 2019 06 07 At 12.06.37 PM

លោកប៊ុនថុល ប៊ុនថង (Tommy) និងកញ្ញាសួស វីសា បានប្រកាសពីទំនាក់ទំនងលើបណ្ដាញសង្គមថា ពួកគេបានយល់ចិត្តថ្លើមគ្នាអស់រយៈពេលយូរណាស់មកហើយ ហើយក៏ទទួលបានការដឹងលឺ និងឯកភាពពីមេបាទាំងសងខាងដែរ ទើបពួកគេសម្រេចចិត្តប្រកាសពីទំនាក់ទំនងស្នេហារបស់ពួកគេ ខណៈកាលពីប៉ុន្មានខែមុន ពួកគេក៏បានសម្រេចទិញផ្ទះ និងរៀបចំពិធីឡើងគេហដ្ឋានផងដែរ​ ដែលកម្មវិធីនេះ ត្រូវបានអញ្ជើញតែមិត្តជិតស្និទ្ធ និងគ្រួសារទាំងសងខាងតែប៉ុណ្ណោះ។

Screen Shot 2019 06 07 At 12.06.01 PM

Screen Shot 2019 06 07 At 12.06.19 PM

ថ្ងៃនេះ ពួកគេទាំងពីបានសម្រេចចិត្តរៀបចំកម្មវិធីភ្ជាប់ពាក្យ ជាកម្មវីធីដែលធ្វើឱ្យមេបាទាំងសងខាង មានសេចក្ដីទុកចិត្តលើពួកគេទាំងពីរ ប៉ុន្តែថ្ងៃរៀបការ ថ្ងៃណាមិនទាន់ត្រូវបានប្រកាសនៅឡើយទេ មានតែជូនពរគូស្នេហ៍មួយគូនេះ ជួបតែសំនាងល្អ និងសុភមង្គលតរៀងទៅ។

62078377_1638366826296802_2088708291864559616_o