ដើរលេងភូកេត ប្រទេសថៃបានម៉ាសប្បាយ ហើយដើរចាយអស់ម្នាក់ត្រឹមតែ ​250$  ដោយវិធីងាយៗមួយនេះ!

ថៃ៖ ភូកេតប្រទេសថៃ ​គឺជាទីកន្លែងទេសចរណ៍ដ៏សម្បូរបែបមួយបន្ទាប់ពីទីក្រុងបាងកក ​ជាពិសេសទីនោះមានប្រជុំកោះស្អាតៗ និងល្បីៗជាច្រើន កំពុងតែទាក់ទាញភ្ញៀវទេសចរណ៍មកកម្សាន្ត។

ការទៅលេងលក្ខណៈជា ​Trips  ជាមួយនឹងមិត្តភក្តិគឺជារឿងមួយដ៏ល្អបំផុតសម្រាប់អ្នកដែលចង់ចំណាយលុយតិច ព្រោះបើតាមការរៀបរាប់ពីម្ចាស់គណនីហ្វេសប៊ុក ​Nimol  បាននិយាយពីបទពិសោធន៍របស់ខ្លួនជាមួយនឹងដំណើរកម្សាន្តមួយនេះផងដែរថា  ការចំណាយពេលដើរលេងនៅភូកេត ​រយៈពេល ​៣ថ្ងៃ ​ក្នុងម្នាក់ចំណាយអស់ត្រឹមតែ ​ខ្ទង់ ​200$  ទៅ​​250$  ម្នាក់ប៉ុណ្ណោះ ឯថ្លៃហោះហើរយន្តហោះប្រមាណជា ​100$  (តម្លៃអាចផ្លាស់ប្តូរទៅតាមរដូវកាល)។

នេះជាការៀបរាប់សង្ខេបត្រួសៗនៃដំណើរកម្សាន្តរបស់ម្ចាស់គណនី ​Nimol

  • នៅក្នុងនោះការស្នាក់នៅក្នុងរីហ្សតមួយកន្លែង ចំនួន ​២បន្ទប់ ​រយៈពេល ​៣យប់ តម្លៃ 5,130baht (ប្រមាណជា ​165$) ឬអ្នកអាចរកសណ្ឋាគារ /កន្លែងស្នាក់នៅដែលមានតម្លៃថោកផ្សេងទៀតក៏បានតាមរយៈវែបសាយ Agoda.com or Booking.com។
  • ការចំណាយថ្លៃធ្វើដំណើរពីព្រលានយន្តហោះមកកន្លែងស្នាក់នៅតម្លៃ 800baht (ប្រមាណជា ​25$) ដោយជិះរយៈពេល ៦០នាទី។
  • កញ្ចប់សេវាកម្មជិះទូកទៅលេងកោះ តម្លៃ 1,500baht (ប្រមាណជា ​48$) ក្នុងម្នាក់ ដោយរាប់បញ្ចូលទាំង សេវាធានារ៉ាប់រង ​ពោងសង្គ្រោះ (អាវ) ផ្លែឈើ និងភេសជ្ជៈមួយចំនួន ​ដោយអាចទៅលេងបណ្តាកន្លែងកម្សាន្តសសប្បាយៗមួយចំនួនដូចជា៖ Green Island Maya Bay/Maya Beach Lagoon Bay ល្អាង Viking Monkey beach in Phi Phi Don កោះ Phi Phi និងកោះ Khai ។
  • កញ្ចប់សេវាកម្មដើរលេងជាមួយនឹង ​មគ្គទេសក៍ទេសចរណ៍ (Guide) ចំនួន ​៥ម៉ោងនៅក្នុងទីក្រុង មានតម្លៃ 1,200baht (ប្រមាណជា ​38$) ដោយអាចទៅទស្សនាកន្លែងល្បីៗដូចជា ព្រះពុទ្ធរូបធំ ផ្ទះក្រឡាបចាក់ (ម្នាក់តម្លៃ 350baht = ជាង  11$) ទីក្រុងភូកេតចាស់ ទីទួលឆកសមុទ្រ ​Promthep Cape  (ស្រស់ស្អាតខ្លាំង) Karon  កន្លែងអាចទស្សនាទិដ្ឋភាពភូកេតពីទីខ្ពស់)។
  • ការចំណាយលើថ្លៃអាហារ និងថ្លៃធ្វើដំណើរខ្លះៗ

ចំណាំ៖​ អ្នកអាចចូលមើលការរៀបរាប់លំអិតពីគណនីម្ចាស់ហ្វេសប៊ុកផ្ទាល់ (ចុចទីនេះ ​Nimol  )

« ក្នុងស្រុក » សង្ឃឹមថា ​អត្ថបទមួយនេះអាចជួយផ្តល់គំនិត និងការរៀបចំគម្រោងសម្រាប់អ្នកដែលមានបំណងចង់មកលេងភូកេតប្រទេសថៃ។ ហើយក៏សូមអភ័យទោសប្រសិនជាការបកប្រែមានការខ្វះខាតត្រង់ណា ​ឬក៏សង្ខេបត្រួសៗខ្លាំងពេក៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

ប្រភពរូបភាព និងពត៌មាន៖ ​Nimol

61456442_1220317711481173_2346245027832791040_n

61642702_1221671094679168_6656571281502109696_n

61693863_1221671428012468_628521597086466048_n

61723084_1222743541238590_4464647576825626624_n

61811320_1221672028012408_4555344207941730304_n

61915202_1221671124679165_3028040273977409536_n

62092976_1221671454679132_3043867700909572096_n

61884033_1224317641081180_4504290090607968256_n

61889145_1224320057747605_8952562709480603648_n

61891339_1224316454414632_5229207843491545088_n

61904879_1224317514414526_7159267198857379840_n

61936957_1224320287747582_7977546653013901312_n

62010214_1224316977747913_6942312088450629632_n

62055977_1224316767747934_3365330523953037312_n

62066274_1224316937747917_2297056786026332160_n

62068455_1224317097747901_2612459281366122496_n

62079059_1224316891081255_3977093643981815808_n

62105348_1224316591081285_1414554114662072320_n

62124075_1224319881080956_6574896323680534528_n

62140990_1224316657747945_5747161005100630016_n

62226524_1224316841081260_4105012089477660672_n

62226525_1224320001080944_1488036314992345088_n

62309565_1224316547747956_273816495971106816_n

62320769_1224320221080922_5943818456548769792_n

62332591_1224316697747941_4766842403485122560_n

62387787_1224320407747570_9006143397160812544_n

61936270_1222666104579667_7956796768358760448_n

61704389_1224317017747909_3827649372154232832_n

62400557_1222684267911184_1542475407721234432_n

62215990_1222684317911179_2634079906216017920_n

61892297_1222683251244619_2252224620310560768_n

62134772_1224317471081197_1031688661038530560_n

61889145_1224320057747605_8952562709480603648_n

61936957_1224320287747582_7977546653013901312_n

61904879_1224317514414526_7159267198857379840_n

62242454_1224316491081295_5038419271579860992_n

61160331_1220318104814467_3184310799321530368_n

61677870_1222684354577842_4451693418589978624_n

61759207_1222702821242662_6569314545527947264_n

61760067_1222703257909285_5670017310790778880_n

62057151_1220317931481151_4841646105122832384_n

62050268_1222666787912932_629961665261076480_n

61930994_1222703187909292_4884842691457712128_n

62143562_1222703087909302_5610506883887529984_n

62242454_1224316491081295_5038419271579860992_n