ពិភពលោកនេះពិតជាកាចសាហាវ នៅពេលដែលអ្នកស្លូតពេក គេនឹងដើរខ្សែលើអ្នក

ពិភពលោកនេះពិតជាកាចសាហាវ នៅពេលដែលអ្នកស្លូតពេក គេនឹងដើរខ្សែលើអ្នក

ពិភពលោកនេះកាចសាហាវបន្តិចហើយ នៅពេលដែលអ្នកស្លូតពេក គេនឹងដើរខ្សែលើអ្នក។ នៅពេលដែលអ្នកមិនសូវមាត់ក គេនឹងថាអ្នកល្ងង់។ នៅពេលដែលអ្នកឆ្លាតពេក គេនឹងប្រើគ្រប់វិធីដើម្បីយកឈ្នះអ្នក ឬប្រើប្រាស់អ្នកដើម្បីផលប្រយោជន៍គេ។ នៅពេលដែលអ្នកដើរផ្លូវខុសពីគេ គេនឹងរើសអើងអ្នក។

បញ្ហាទាំងនោះនឹងធ្វើឲ្យអ្នកកាន់តែខ្លាចសង្គមបែបនេះ កាន់តែមានអារម្មណ៍ថាស្អប់មនុស្សទាំងអស់ ហើយក៏កាន់តែផ្តាច់ការទំនាក់ទំនងពីមនុស្សទាំងនោះបន្តិចម្តងៗ។

វាប្រៀបដូចជាពពកខ្មៅ ដែលចាប់ផ្តើមបាំងនៃពន្លឺជីវិតអ្នក រហូតដល់ថ្ងៃមួយអ្នកស៊ាំនឹងភាពឈឺចាប់ ហើយចាត់ទុកការឈឺចាប់នោះជាសេចក្តីសុខ... ហើយក៏សម្រេចចិត្តរស់ក្រោមពពកខ្មៅនោះរហូត។

62419938_2363744933690403_6911410928332308480_n

Header Depression And Feeling Sad_15.06.12_2227

ដូចពាក្យដែលគេនិយាយថា បើរឿងនោះមិនទាន់កើតលើអ្នកទេ អ្នកក៏មិនមានអារម្មណ៍ថាឈឺចាប់ដែរ... អ្នកសាកស្រមៃទៅ ថាបើមានគេយកកាំបិតមួយមកចាក់ចំបេះដូងអ្នក តើអ្នកនឹងមានអារម្មណ៍ថាវាឈឺដល់កម្រិតណា?

Loading...

ដូច្នេះកុំបាច់ខឹង ឬស្អប់នៅពេលដែលខ្ញុំផ្លាស់ប្តូរខ្លួនឯងទៅមនុស្សថ្មី! ហើយក៏មិនចាប់ស្តាយក្រោយ ហើយក៏រិតតែមិនចាំបាច់និយាយថានឹកខ្ញុំពីមុនដែរ។ ខ្ញុំលែងដូចពីមុន វាជាជម្រើសរបស់ខ្ញុំ ព្រោះថាពិភពលោកនេះកាចសាហាវណាស់...

មនុស្សដែលយើងធ្លាប់តែទុកចិត្ត ក៏អាចក្បត់យើង... ហើយបើយើងទន់ខ្សោយពេក យើងនឹងសម្លាប់ខ្លួនឯង... ហើយវិធីដែលខ្ញុំអាចធ្វើបាននៅពេលនេះ គឺគ្រប់ស្ថានភាពបែបណា គឺខ្ញុំនៅតែត្រូវញញឹម ហើយត្រូវឈរឲ្យរឹងមាំ កុំឲ្យអ្នកណាធ្វើបាបផ្លូវចិត្តនេះទៀត។

Boy With Head Down

Thumnail

រក្សាសិទ្ធអត្ថបទដោយទំព័រ និទានអារម្មណ៍

Loading...