ពិតជាកម្រមានណាស់! មានទឹកចិត្តល្អ មេត្តាពិតមែន រ៉ឺម៉កបើកប៉ះឡាន មិនទារសំណងហើយ ថែមទាំងផ្ដល់ដំបូន្មានល្អៗឱ្យទៀត

គេថាមនុស្សមានប៉ុនណា ក៏មិនស្មើនឹងមានទឹកចិត្ត សន្ដានចិត្តល្អ មានមេត្តានោះឡើយ យ៉ាងណាមិញ បងប្រុសម្នាក់ដែលមានអាខោនហ្វេសប៊ុគឈ្មោះ ស្អែក ស្លាប់ ពិតជាមានទឹកចិត្តល្អកម្ររកបានណាស់ ត្រុវបានរ៉ឺម៉កម៉ូតូបើកៀនឡានគាត់ហើយ គាត់បែរជានិយាយពាក្យល្អៗ ត្រជាក់ជាមួយ ជាដំបូន្មាន បងប្រុសថែមទាំងរំពឹងថា នឹងមិនមានលើកក្រោយទៀតទេ រឿងគ្រោះថ្នាក់គ្មានអ្នកណាមើលឃើញឡើយ តែគ្រោះថ្នាក់ខ្លះ វាកើតពីការធ្វេប្រហែសរបស់យើងខ្លួនឯង។

62368935_1406117869531453_4696272160916766720_n

យ៉ាងណាមិញ បងប្រុសម្ចាស់គណនីហ្វេសប៊ុក ស្អែក ស្លាប់ បានសរសេររៀបរាប់ ភ្ជាប់ជាមួយរួបច្រើនសន្លឹកថា " បង​មិន​ចង់​បាន​លុយ​សំណង​របស់​ប្អូន​ទេ​ ប៉ុន្តែ​បង​ចង់​បាន​ ការ​ទទួល​ខុសត្រូវ​ ក្នុង​ការ​បេីក​បររបស់ប្អូនទៅ ថ្ងៃ​មុខ​ទៀត​ ការ​គ្រោះ​ថ្នាក់​នេះ​ មិន​ប៉ះពាល់​ អាយុ​ជីវិត​ គ្មានរបួស​ដល់នរណា​ ធ្ងន់ធ្ងរ​នោះ​ទេ​ គ្រាន់​តែ​ឡាន​បង​ វាខូចខាត​ ប្អូន​ដឹង​ហើយ​ ទម្រាំ​​បាន​ ទូរស័ព្ទ​ល្អ​ ម៉ូតូ​ល្អ​ ឡាន​ មិន​ងាយ​ទេ​ ប្រហែលជា​តស៊ូ​ណាស់​ មិន​ថា​ប្អូន​ឬខ្ញុំទេ​ នូវ​ពេល​នរណា​ម្នាក់​ មក​បំផ្លាញ​ ឬ​ធ្វើ​ឲ្យ​ខូចខាត​របស់ដែលយេីងស្រលាញ់​ ប្រាកដ​ជា​អន់​ចិត្ត​ ខឹង​ជា​ខ្លាំង​ និងទាមទារ​សំណង​ ជាក់​ស្ដែង​ពេល​នេះ​បេី​ ប្អូន​សងជាលុយដល់បងមែន​ ប៉ុន្តែ​ឡាន​បង​មិន​អាច​ដូច​ដេីមទេ​ ពេល​វេលា​ក៏ខាត​ទៀត​ ទូរសព្ទ​បេី​ធ្លាក់​បែក​ហេីយ​ ប្រាកដ​ជាធ្លាក់​ក្តី​ស្រលាញ់​ បេីប្អូន​យល់​អារម្មណ៍​មួយ​នេះ​ហេីយ​ សូម​កុំ​ឲ្យ​​កេីត​ឡេីងទៀត ៖

#2ចំណុច​ ប្អូន​ត្រូវ​ចាំ​

1-គ្រោះ​ថ្នាក់​ វា​កេីត​ងាយ​ណាស់​ គ្រាន់​តែ​យើង​ ភ្លឹក​ឬភ្លេច​ស្មារតី​តែ​​ ពីរវិនាទី ​ បី​វិនាទី​ បួន​វិនាទី​ ៥វិនាទីអាច​ ធ្វើ​ឲ្យ​យើងគ្រោះថ្នាក់ឬ​ស្លាប់​បាន​

2-អ្នកមាន​ឡានទាំងអស់ចិត្តមិនដូចគ្នាទេ​ ប្រយ័ត្ន​គេ​ទារ​សំណង​ លេី​សពីប្រាក់ខែរបស់ប្អូន​

(បង​ក៏ជា​ អ្នក​ក្រ​ដូច​ប្អូន​ដែរ​ ប៉ុន្ដែ​ចិត្ត​បងមិនក្រទេ) "

62410815_1406112289532011_2017093899796873216_n

ទោះជាយ៉ាងនេះក្ដី ក៏សង្ឃឹមថា អ្នកបើកបរទាំងអស់ គួរមេត្តាយោគយល់ និងអនុគ្រោះដល់គ្នា ប៉ះពាល់របស់គេ អ្នកណាៗក៏ក្ដៅក្រហាយ និងសោកស្ដាយដែរ នេះមិនដល់ជីវិត ចុះបើដល់អាយុជីវិត តើសងគេបានដែរទេ? ស្រឡាញ់គ្រួសារ ស្រឡាញ់មនុស្សជុំវិញខ្លួន ចូរគោរពច្បាប់ចរាចរណ៍ និងអ្នកបើកបរដូចគ្នា៕

61946025_1406117846198122_5070931203347972096_n

62081317_1406118116198095_3395602003211059200_n

62089198_1406118022864771_6165300698708705280_n

62200289_1406622196147687_4763064017675616256_n

62207506_1406112549531985_2500154214517309440_n

62368935_1406117869531453_4696272160916766720_n

62410815_1406112289532011_2017093899796873216_n

រូបភាព ៖ ស្អែក ស្លាប់

អត្ថបទ ៖​ ភី អេច

ក្នុងស្រុក