តើយើងត្រូវចំណាយពេលប៉ុន្មានដើម្បីស្គាល់មនុស្សម្នាក់? តើយើងត្រូវចំណាយពេលយូរប៉ុណ្ណាដើម្បីជឿទុកចិត្តលើនរណាម្នាក់?

តើយើងត្រូវចំណាយពេលប៉ុន្មានដើម្បីស្គាល់មនុស្សម្នាក់? តើយើងត្រូវចំណាយពេលយូរប៉ុណ្ណាដើម្បីជឿទុកចិត្តលើនរណាម្នាក់?

តើយើងត្រូវចំណាយពេលប៉ុន្មានដើម្បីស្គាល់មនុស្សម្នាក់? តើយើងត្រូវចំណាយពេលយូរប៉ុណ្ណាដើម្បីជឿទុកចិត្តលើនរណាម្នាក់?

56161280_2252901421441422_7926588369285414912_n

មិនថាមនុស្សយើងស្រលាញ់ មិនថាមិត្តភក្តីដែលយើងស្គាល់ឡើយ ហើយសូម្បីតែខ្លួនយើង សុទ្ធតែមានអាថ៌កំបាំង ហើយព្យាយាមលាក់បាំងគ្នាទៅវិញទៅមក។ ពេលខ្លះយើងគិតថាយើងនិយាយរឿងរបស់យើងឲ្យមនុស្សម្នាក់ដែលជាមិត្ត ដែលគិតថាម្នាក់នេះអាចទុកចិត្តបាន តែចុងក្រោយបែរជាយករឿងរបស់មកនិយាយ ហើយចាត់ទុកវាជាកំប្លែងទៅវិញ។ បើយើងមិនដឹងក៏មិនមានអារម្មណ៍ថាឈឺចាប់ដែរ តែបើថ្ងៃមួយអ្នកដឹងថារឿងរបស់អ្នកត្រូវបានគេយកធ្វើជារឿងកំប្លែងនោះ អ្នកនឹងយល់អារម្មណ៍នេះ... ដោយមិនចាំបាច់បកស្រាយលើអត្ថបទនេះឡើយ។

ពេលខ្លះទៀត... គេព្យាយាមនិយាយរឿងអ្នកដទៃមកប្រាប់យើង ហើយយើងក៏ចាត់ទុកគេជាមនុស្សដែលអាចទុកចិត្តបាន ដែលមិនប្រាកដឡើយ!!! ត្រូវចាំថាបើគេយករឿងអ្នកដទៃមកប្រាប់យើង គេក៏យករឿងយើងទៅប្រាប់អ្នកដទៃដែរ... បើនិយាយឲ្យចំទៅ នេះហើយសារជាតិរបស់មនុស្សសតវត្សនេះ។ យើងមិនចាំបាត់ទៅរកអ្នកណាឆ្ងាយទេ គឹមិត្តៗនៅជុំវិញខ្លួនអ្នកហ្នឹងហើយ!!! យើងខំចាត់ទុកគេជាមនុស្សល្អ ជាមិត្តល្អ ជាមនុស្សមានចិត្ត តែមិនច្បាស់ឡើយថាគេចាត់ទុកយើងជាមិត្តឬក៏អត់... ស្រួលមិនស្រួល រាប់អានដើម្បីតែផលប្រយោជន៍ក៏ថាបាន។

Loading...

62403152_2365394023525494_4170729581642252288_n

ដូច្នេះហើយពាក្យថា ”មិត្តភក្តិ” ខ្ញុំមិនសូវប្រើប្រាស់ពាក្យនេះច្រើនពេកទេ ព្រោះខ្ញុំឆ្លងកាត់អារម្មណ៍នេះ ហើយក៏ត្រូវមិត្តភក្តិធ្វើស៊ីច្រើនដងដែរ រហូតដល់ថ្ងៃនេះ... ពេលនេះ… ខ្ញុំលែងមានអារម្មណ៍ថា​ជឿទុកចិត្ត ឬប្រញប់ប្រាប់រឿងខ្ញុំទៅឲ្យអ្នកណាដែលខ្ញុំទើបតែស្គាល់ថ្មីៗទៀតហើយ... ព្រោះបើខ្ញុំចាត់ទុកគេមិត្ត ខ្លាចតែគេមិនចាត់ទុកខ្ញុំជាមនុស្សស្គាល់គ្នាផង....៕

រក្សាសិទ្ធអត្ថបទដោយទំព័រ ៖ និទានអារម្មណ៍

57540282_2278744752190422_5986620103460913152_n

Loading...